តៃវ៉ាន់បង្កើនល្បឿនអភិវឌ្ឍន៍យន្តហោះដ្រូន!

តៃវ៉ាន់គ្រោងបង្កើនល្បឿនអភិវឌ្ឍន៍យន្តហោះដ្រូនទប់ទល់នឹងប៉េកាំង ក្រោយឃើញគំរូសង្គ្រាមនៅអ៊ុយក្រែន


តៃវ៉ាន់នឹងបង្កើនល្បឿននៃការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនយោធារបស់ខ្លួន ដើម្បីពង្រឹងការការពារប្រឆាំងពីការគំរាមកំហែងពីទីក្រុងប៉េកាំង បន្ទាប់ពីបានឃើញពីរបៀប ដែលអ៊ុយក្រែនបានប្រើប្រាស់វា ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
តៃវ៉ាន់បង្កើនល្បឿនអភិវឌ្ឍន៍យន្តហោះដ្រូន!
ដោយ

ដោយ​បាន​កត់សម្គាល់​ពី​ប្រសិទ្ធភាព​នៃ​កង​យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ប្រើប្រាស់​ទប់ទល់​ជាមួយ​កងទ័ព​រុ​ស្ស៊ី ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​និយាយ​កាលពី​ថ្មី​ៗ​នេះ​ថា​៖ «​មិន​ថា​វា​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា ឬ​ស៊ី​វិល​នោះ​ទេ វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​តៃវ៉ាន់​ក្នុង​ការ​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ព្រោះ​វា​ជា​បញ្ហា​សំខាន់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។

ប៉ុន្តែ ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ថា វា​មាន​ភាព​មិន​ច្បាស់លាស់​ច្រើន ថា​កោះ​តៃវ៉ាន់​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ដ្រូ​ន​ដែរ​ឬ​យ៉ាងណា ដោយសារ​តែ​ឧស្សាហកម្ម​យន្តហោះ​គ្មាន​មនុស្ស​បើក របស់​ចិនដីគោក​មាន​ភាព​ទំនើប និង​ជឿនលឿន​ជាង​។ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ដែល​ត្រូវ​តែ​យក​ត្រឡប់​មក​គ្រប់គ្រង​វិញ ហើយ​បើ​ចាំបាច់​គេ​នឹង​ប្រើប្រាស់​កម្លាំង​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉េ​កាំ​ង​បាន​បង្កើន​សម្ពាធ​លើ​កោះ​តៃវ៉ាន់ រួម​ទាំង​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ស្ទើរតែ​រាល់ថ្ងៃ​ចូល​ក្នុង​ដែនអាកាស​កោះ​មួយ​នេះ ដើម្បី​ព្យាយាម​បង្ខំ ឲ្យ​មេដឹកនាំ​ក្រុង​តៃប៉ិ ទទួលយក​គោលការណ៍​ចិន​តែ​មួយ និង​រៀបចំ​កិច្ចចរចា​បង្រួបបង្រួម​គ្នា​។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្អូនស្រីបុរសខ្លាំងកូរ៉េខាងជើង ចេញមុខថ្កោលទោសកូរ៉េខាងត្បូង និងព្រមានកម្ទេចទីក្រុងសេអ៊ូល

ព័ត៌មាន
ប្អូនស្រីរបស់បុរសខ្លាំងកូរ៉េខាងជើង លោកស្រី គីម យ៉ូជុង បានចេញមុខព្រមានតាមរយៈពេលសេចក្ដីថ្លែងការណ៍នៅថ្ងៃអាទិត្យម្សិលមិញនេះថា កូរ៉េខាងជើងថ្…

សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាក្នុងការអនុញ្ញាត មិនតម្រូវឱ្យមានការពាក់ម៉ាស់ នៅក្នុងខេត្តមួយចំនួន

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាក្នុងការអនុញ្ញាត មិនតម្រូវឱ្យមានការពាក់ម៉ាស់ នៅក្នុងស្រុកឬ ខេត្តមួយចំនួន ដើម្បីកាត់បន្ថយការចំណាយរបស់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ