ចិនកំពុងប្រើសមយុទ្ធយោធាជាលេសដើម្បីរៀបចំការឈ្លានពានកោះតៃវ៉ាន់

តៃវ៉ាន់ថា «ចិនកំពុងប្រើសមយុទ្ធព័ទ្ធកោះតៃវ៉ាន់ជាលេស ដើម្បីរៀបចំចូលឈ្លានពាន» ខណៈដែលខ្លួនកំពុងធ្វើសមយុទ្ធយោធាតបវិញ


កោះតៃវ៉ាន់ចោទប្រទេសចិនថា កំពុងប្រើប្រាស់សមយុទ្ធយោធាប្រឆាំងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ីនៅកោះតៃវ៉ាន់ ជាលេសដើម្បីរៀបចំសម្រាប់ការឈ្លានពានទៅលើកោះតៃវ៉ាន់។ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់បានអះអាងទៀតថា តៃវ៉ាន់ នឹងមិនមានការភិតភ័យអ្វីទាំងអស់ ទោះបីជា សមយុទ្ធយោធាចិននៅតែបន្ដធ្វើឡោមព័ទ្ធ និងរំលោភលើខ្សែបន្ទាប់បែងចែងដែនសមុទ្ររវាងតៃវ៉ាន់ និងចិនដីគោកក៏ដោយ។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តៃវ៉ាន់ថា «ចិនកំពុងប្រើសមយុទ្ធព័ទ្ធកោះតៃវ៉ាន់ជាលេស ដើម្បីរៀបចំចូលឈ្លានពាន» ខណៈដែលខ្លួនកំពុងធ្វើសមយុទ្ធយោធាតបវិញ

យ៉ាងណាមិញ នៅថ្ងៃទី ៩ខែសីហានេះ តៃវ៉ាន់ក៏បានធ្វើសមយុទ្ធផងដែរ ដើម្បីបង្ហាញពីការប្រឆាំង និងត្រៀមខ្លួនទប់ទល់ជាមួយការវាយប្រហារណាមួយកើតឡើងផងដែរ។

យោងតាមទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភាគខាងកើតបាននិយាយនៅថ្ងៃទី៨ សីហានេះថា ខ្លួននឹងបន្តធ្វើសមយុទ្ធឡោមព័ទ្ធ​កោះតៃវ៉ាន់បន្តទៀត ដោយរួមមានសមយុទ្ធប្រឆាំងនាវាមុជទឹក និងការហ្វឹកហាត់ប្រយុទ្ធតាមផ្លូវសមុទ្រផ្សេងៗទៀត ដោយមិនបានបញ្ជាក់ថា នឹងបិទបញ្ជប់នៅពេលណានោះទេ។

ទន្ទឹមនឹងគ្នានេះដែរ កោះតៃវ៉ាន់ឯណោះវិញ នៅថ្ងៃទី៩ សីហានេះក៏​បាន​ធ្វើ​សមយុទ្ធ​កាំភ្លើងធំ​របស់ខ្លួនផងដែរ ក្នុងគោលបំណងការពារប្រឆាំង​នឹងការវាយប្រហារណាមួយ​ជាយថា​ហេតុ​ពីសំណាក់ចិនដីគោក។

បើតាមលោកលូ វ៉ូអីចាយ (Lou Woei-jye) អ្នកនាំពាក្យនៃយោធាជើងទឹកទីប្រាំបីរបស់តៃវ៉ាន់បាននិយាយថា សមយុទ្ធរបស់ទីក្រុងតៃប៉ិ​បានធ្វើឡើង​នៅក្នុង​ស្រុកភីងទុង (Pingtung) ភាគខាងត្បូងនៃកោះតៃវ៉ាន់ នៅម៉ោង ៧​:៤០ នាទីព្រឹក (កម្ពុជា) និងបានបិទបញ្ចប់ទៅវិញរយៈពេលមួយម៉ោង។

លោកលូ បានបន្ថែមថា សមយុទ្ធគ្រាប់ពិតនេះ គឺមានការបាញ់គ្រាប់ផ្លោង ជាមួយនឹងកាំភ្លើង​ធំ​ប្រហែល ៤០ ដើម ព្រមទាំងគ្រោងដាក់ពង្រាយទាហានរាប់រយនាក់នៅតាមតំបន់ឆ្នេរកេនទីង (Kenting) ផងដែរ ដោយនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ម្តងទៀត។

មួយវិញទៀត តាមលោកលោក Joseph Wu ដែលមន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់បាននិយាយថា «សមយុទ្ធទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំងរួមមានការបាញ់មីស៊ីល ក៏ដូចជា​ការវាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណិត យុទ្ធនាការផ្សព្វផ្សាយ​ព័ត៌មាន​ និងការដាក់បន្ទុកផ្នែកសេដ្ឋកិច្ច ដើម្បីធ្វើឲ្យប្រជាជនតៃវ៉ាន់​ចុះញ៉ម​នឹងប្រទេសចិនតែម្តង។

ជុំវិញបញ្ហាភាពតានតឹង​ដ៏ក្ដៅគគុក​នៅកោះតៃវ៉ាន់នេះដែរ លោកចូ ដៃដិន ប្រធានាធិបតីអាមេរិកបាននិយាយប្រាប់អ្នកយកព័ត៌មាននៅទីក្រុងដេលាវ៉ា (Delaware) ជាសាធារណៈលើកដំបូងចាប់តាំងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅកោះតៃវ៉ាន់ថា «លោកមានការព្រួយបារម្ភណាស់អំពីបញ្ហាតៃវ៉ាន់ តែលោកព្រួយចិត្តពីសកម្មភាពរបស់ចិនច្រើនជាង ក៏ប៉ុន្តែលោកបៃឌិនយល់ថា ចិនហាក់មិនហ៊ានធ្វើអ្វីឲ្យលើសពីនេះទេ»។

រីឯ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong កាលពីថ្ងៃចន្ទ ទី ៨​ សីហាក៏បានព្រមានអំពីការគិតខុសផ្នែកយោធាណាមួយ នៅច្រកសមុទ្រតៃវ៉ាន់ដែរ ដោយលោក​សង្កត់ធ្ងន់ថាស្ថានការណ៍​ទំនងជាមិនធូរស្រាលក្នុងពេលឆាប់ៗនេះនោះទេ ដោយលោកមើលឃើញថា សហរដ្ឋអាមេរិក និងចិនកំពុងមានការសង្ស័យ​និងមិនត្រូវរូវគ្នា​កាន់តែខ្លាំងឡើង។

ទោះបីបែបនេះក្តី អនុប្រធានរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកគោលនយោបាយ លោកខូលីន ខាល (Colin Kahl) បាននិយាយផងដែរថា យោធាជើងទឹករបស់សហរដ្ឋអាមេរិកនឹងបន្តធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ​នេះ​ជាធម្មតា។

គួរជម្រាបថា អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោកវ៉ាង វេនប៊ីន (Wang Wenbin) បានប្រាប់សន្និសីទសារព័ត៌មានរដ្ឋចិនថា «ចិននឹងតាមកម្ទេចក្ដីសុបិនរបស់អាជ្ញាធរតៃវ៉ាន់ ​ដែលចង់ទាមទារឯករាជ្យ និងផ្តាច់ខ្លួនពីប្រទេសចិន​តាមរយៈសហរដ្ឋអាមេរិកនោះឲ្យបាន៕




អត្ថបទបន្ទាប់


តម្លៃពិសេស មុនពេលបើកលក់! បុរីមង្គលភ្នំពេញ រចនាផ្ទះម៉ូតថ្មី បើកប្លុកថ្មី បង់ត្រឹមតែជាង 400$/ខែ ដោយគ្មានការប្រាក់

ព័ត៌មាន
បុរីមង្គលភ្នំពេញ គឺជាបុរីឈានមុខគេមួយ ផ្នែកសំណង់រឹងមាំ និងមានម៉ូតផ្ទះស្អាត ទាន់សម័យ ដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនរាប់ពាន់គ្រួសា…

ការធ្លាក់ចុះតម្រូវការនៅអាមេរិក អឺរ៉ុប និងចិនអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសនាំចេញរបស់តំបន់អាស៊ីយ៉ាងណាខ្លះ?

ព័ត៌មាន
យោងតាមប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីរបស់ធនាគារHSBC បានឲ្យដឹងថា ប្រទេសនាំចេញនៅអាស៊ីនឹងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ខណៈតម្រូវការពីទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ