កោះតៃវ៉ាន់

កោះតៃវ៉ាន់បង្កើនការហ្វឹកហ្វឺនកងកម្លាំងកាន់តែខ្លាំង ចំពេលភាពតានតឹងជាមួយចិនកើនឡើងខ្លាំងមិនធ្លាប់មាន

កោះតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងបង្កើនការហ្វឹកហ្វឺនកងកម្លាំងបម្រុងរបស់ខ្លួនកាន់តែខ្លាំងបន្ថែមទៀតនៅឆ្នាំក្រោយនេះ រួមទាំងការពង្រឹងនូវសមយុទ្ធផ្នែកប្រយុទ្ធក្នុងសង្គ្រាម និងហ្វឹកហ្វឺនការបាញ់ប្រហារនានាផងដែរ។ ការពង្រឹងសមត្ថភាពផ្នែកយោធារបស់កោះតៃវ៉ាន់នេះ គឺកើតមានឡើងនៅក្រោយពេលដែល កោះតៃវ៉ាន់បានមើលឃើញថា រដ្ឋាភិបាលក្រុងប៉េកាំងបាននិងកំពុងបង្កនូវសកម្មភាពយោធាកាន់តែច្រើនឡើងៗនៅក្បែរដែនកោះមួយនេះ ខណៈដែលថ្នាក់ដឹកនាំកោះតៃវ៉ាន់ធ្លាប់បានលើកឡើងថា ទង្វើនេះ គឺជាសកម្មភាពគំរាមកំហែងធ្ងន់ធ្ងរមួយ ។
កោះតៃវ៉ាន់បង្កើនការហ្វឹកហ្វឺនកងកម្លាំងកាន់តែខ្លាំង
ដោយ

ភាព​តានតឹង​រវាង​កោះ​តៃវ៉ាន់ និង​ក្រុង​ប៉េ​កាំ​ង​បាន​កើនឡើង​កម្ដៅ​ខ្លាំង​ឡើង​ៗ មិន​ធ្លាប់​មាន​នោះ​ទេ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ខណៈ​ដែល​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ថ្មី​ៗ​នេះ​ទីក្រុង​ប៉េ​កាំ​ង​បាន​បង្កើន​សម្ពាធ​យោធា​កាន់តែ​ខ្លាំង​ឡើង​ៗ ដោយ​មាន​ទាំង​យន្ដហោះ​ចម្បាំង​ហោះ​ក្រវែល​កោះ​តៃវ៉ាន់​ផង​ដែរ​។

ក្រោយ​ពេល​សម្ពាធ​តានតឹង​កើន​ខ្លាំង​បែប​នេះ មន្ត្រីជាន់ខ្ពស់​នៃ​កោះ​តៃវ៉ាន់ បាន​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន​រ៉​យ​ទ័​រថា ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ ការ​ហ្វឹកហ្វឺន​បន្ថែម គឺជា​កាតព្វកិច្ច​សម្រាប់​កងកម្លាំង​បម្រុង​មួយ​ចំនួន​របស់​កោះ​តៃវ៉ាន់ ដោយ​ការ​ហ្វឹកហ្វឺន​នឹង​បង្កើន​ពី​រយៈពេល​៥​ទៅ​៧​ថ្ងៃ​ដែល​មាន​បច្ចុប្បន្ន​នេះ ទៅ​ដល់​រយៈ ១៤​ថ្ងៃ ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​កាន់តែ​ខ្លាំងក្លា សម្រាប់​កងកម្លាំង​បម្រុង​របស់​ខ្លួន​។

បន្ថែម​ពី​នេះ កងកម្លាំង​បម្រុង​ទាំងនោះ ក៏​ត្រូវ​តែ​ធ្វើការ​បន្ថែម​ការ​ធ្វើ​សម​យន្ដ​បាញ់​គ្រាប់​ពិត​ច្រើន​ជាង​ទ្វេ​ដង​ពី​សមយុទ្ធ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ការ​ហ្វឹកហ្វឺន​ផ្នែក​ប្រយុទ្ធ​ក្នុង​សង្គ្រាម​វិញ ក៏​នឹង​ពង្រីក​បន្ថែម​ពី​រយៈពេល ១២​ម៉ោង ទៅ​ដល់​៥៦​ម៉ោង​ផង​ដែរ​។ កម្មវិធី​ហ្វឹកហ្វឺន​ថ្មី​នេះ នឹង​ត្រូវ​អនុវត្ត​ទៅ​លើ​កងកម្លាំង​បម្រុង​ប្រមាណ ១៣% នៃ​កម្លាំង​បម្រុង​សរុប ១១​ម៉ឺន​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ផែនការ​ហ្វឹកហ្វឺន​នៅ​ឆ្នាំ​ក្រោយ​នេះ​។

កោះ​តៃវ៉ាន់ បាន​និង​កំពុង​ផ្លាស់​ប្ដូរ​បន្ដិច​ម្ដង​ៗ ពី​កាតព្វកិច្ច​យោធា មក​ជា​កងកម្លាំង​ជំនាញ​ស្ម​គ្រ​ចិត្ត​។ ប៉ុន្ដែ បើ​តាម​ការ​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ឆ្នាំ​មុន​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្ដូរ​នេះ ក៏​មាន​បញ្ហា​មួយ​ចំនួន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​កងកម្លាំង​បម្រុង​ជាង ២​លាន​៣​សែន​នាក់​របស់​កោះ​តៃវ៉ាន់​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​ពួក​គេ​ខ្លះ​បាន​ត្អូញត្អែរ​ពី​ការ​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ឥតប្រយោជន៍ និង​ការ​ហ្វឹកហាត់​ឡើង​វិញ​ជាដើម​។

ថ្នាក់ដឹកនាំ​កោះ​តៃវ៉ាន់ ធ្លាប់​បាន​លើក​ឡើង​ថា ស្ថានភាព​តានតឹង​រវាង​កោះ​តៃវ៉ាន់​នា​ពេល​នេះ គឺ​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​តៃវ៉ាន់​ក៏​បាន​បន្ថែម​នូវ​ការ​ចំណាយ​កាន់តែ​ច្រើន​ឡើង​ដែរ ទៅ​គ្រឿង​សព្វាវុធ ដែល​ផលិត​នៅ​ក្នុងស្រុក​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

ជប៉ុនបន្ធូរបន្ថយវិធានការធ្វើដំណើរចូលសម្រាប់អ្នកជំនួញ និងសិស្សនិស្សិតបរទេស

ព័ត៌មាន
ប្រទេសជប៉ុនគ្រោងបន្ធូរបន្ថយវិធានការធ្វើដំណើរចេញចូលប្រទេសវិញជាបណ្ដើរៗហើយ សម្រាប់អ្នកដំណើរបរទេសដែលជា អ្នកជំនួញ សិស្សនិស្សិត និងអ្នករៀនថ្នាក់…

ចិន និងរុស្សី គ្រោងស្នើ UN ឲ្យដកទណ្ឌកម្មខ្លះចេញពីប្រទេសកូរ៉េខាងជើង

ព័ត៌មាន
ប្រទេសចិន និងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង តាមរយៈការព្យាយាមរកដំណោះស្រាយ…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ