កូវីដ-១៩ នៅតៃវ៉ាន់

តៃវ៉ាន់ដែល​គេចាត់ទុកថា«ជោគជ័យ»លើ​​កូវីដ-១៩ ឥឡូវនេះ ចំនួនករណីឆ្លងស្រាប់តែកើនឡើងខ្លាំង!


រដ្ឋាភិបាល​ដែនកោះតៃវ៉ាន់​បានដាក់ចេញ​នូវវិធានការរឹតត្បិត​ដ៏តឹងរ៉ឹងបំផុត​មិនធ្លាប់មានពីមុនមក ដើម្បី​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈ​ដែល​ដែន​កោះមួយនេះ​កំពុងជួបប្រទះករណីកើនឡើងគំហុក​នៃ​ការឆ្លង​កូវីដ-១៩ ។ នេះបើយោងតាម​ការផ្សាយរបស់ ប៊ីប៊ីស៊ី ។
ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ អ៊ិងវិន (Tsai Ing-wen) អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ស្លន់ស្លោ​សម្រុកទិញ​ទំនិញ​ទុកអី។ រូបភាព Twitter
ដោយ

អាជ្ញាធរតៃវ៉ាន់​កំពុង​បិទ​រោងភាពយន្ត និងទីកន្លែង​កម្សាន្ត​នានា រហូតដល់ថ្ងៃទី២៨ ខែឧសភា និង​រឹតត្បិត​ការជួបជុំគ្នា ដោយ​អនុញ្ញាត​បាន​តែ​ត្រឹម ៥នាក់សម្រាប់​ការជួបជុំ​ក្នុង​ផ្ទះ និង​ មិន​ឲ្យ​លើស ១០នាក់ សម្រាប់​ការជួបជុំ​នៅខាងក្រៅ​ ។ 

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​អំពាវនាវ​ឲ្យ​សាធារណជន​ សូម​កុំ​នាំគ្នា​ភ័យស្លន់ស្លោ​សម្រុក​ទិញ​គ្រឿង​បរិភោគ​និង​សម្ភារ​ប្រើប្រាស់ ។ 

តៃវ៉ាន់ កន្លងមក ត្រូវគេចាត់ទុក​ជា​ដែនដី​ដែល​ជោគជ័យ​ក្នុងការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ដោយ​ដែនកោះ​ដែលមាន​ប្រជាជន​សរុប ២៣លាន​នាក់នេះ បានកត់ត្រា​ករណី​ឆ្លង​កូវីដ-១៩ ចំនួនតែ ១៦៨២ករណី​ និង​ស្លាប់តែ ១២នាក់ប៉ុណ្ណោះ ។ 

ប៉ុន្តែ គ្រាន់តែមួយថ្ងៃនៅថ្ងៃអាទិត្យ​កន្លងទៅនេះ កោះតៃវ៉ាន់មាន​អ្នកឆ្លង​កូវីដ-១៩ ថ្មី ដល់ទៅ ២០៧នាក់ ។

ភាពជោគជ័យកន្លងមករបស់តៃវ៉ាន់ ត្រូវបានគេ​គិតថា​ ដោយសារតែ​វិធានការ​ទាន់ពេលវេលា​របស់រដ្ឋាភិបាល​ក្នុង​គ្រប់គ្រង​ព្រំដែន​តឹងរ៉ឹង ការដាក់បម្រាម​ទៅលើ​ភ្ញៀវ​ទេសចរ​បរទេស និងការ​កំណត់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ជាកាតព្វកិច្ច ចំពោះពលរដ្ឋ​តៃវ៉ាន់ទាំងអស់​ដែលវិលត្រឡប់ចូលប្រទេសវិញ ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃបដិសេធ​ផ្តល់ជំនួយទឹកប្រាក់ ១,៦ពាន់លានដុល្លារដល់ក្រុមហ៊ុន Thai Airways

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុត ចាន់អូចា នាថ្ងៃចុងសប្ដាហ៍មុន បានច្រានចោលនូវការរាយការណ៍ថា រដ្ឋាភិបាលរបស់លោកតាមរយៈក្រសួងហិរញ្ញវត្ថុ នឹងត្រៀមថ…

បុរី ប៉េង ហួត បញ្ចេញកំណែទម្រង់ជំនាន់ថ្មីលើកម្មវិធីទូរសព្ទដៃ Mobile App របស់ខ្លួន

ព័ត៌មាន
បច្ចុប្បន្ននេះ ជាយុគសម័យទំនើប ដូច្នេះហើយទើបទូរសព្ទដៃបានក្លាយជាឧបករណ៍សំខាន់មួយ សម្រាប់ទំនាក់ទំនង និងស្វែង រកព័ត៌មានផ្សេងៗ បានយ៉ាងងាយស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ