ចិនប៉េកាំង និង កោះតៃវ៉ាន់

សភា​តៃវ៉ាន់អនុម័ត​សំណើ​​ដូរឈ្មោះ China Airlines ដើម្បី​កុំ​ឲ្យ​ច្រឡំ​ថាជារបស់​ចិនដីគោក


China Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុត​មួយ​របស់​កោះតៃវ៉ាន់ ប៉ុន្តែ ជារឿយៗ ត្រូវគេ​យល់​ច្រឡំថា ជា Air China ដែល​ជា​អាកាសចរណ៍ជាតិ​របស់​ចិន​ដីគោក ដូច្នេះ ទើប​កន្លងមក មានការស្នើឲ្យ​ប្ដូរឈ្មោះ​ China Airlines ដើម្បី​ឲ្យ​មាន​អត្តសញ្ញាណ​ច្បាស់ជាងមុនថាជារបស់​កោះតៃវ៉ាន់ ។
សភា​តៃវ៉ាន់អនុម័ត​សំណើ​​ដូរឈ្មោះ China Airlines ដើម្បី​កុំ​ឲ្យ​ច្រឡំ​ថាជារបស់​ចិនដីគោក
ដោយ

ថ្មីៗនេះ សភា​កោះតៃវ៉ាន់​បាន​អនុម័ត​សំណើ​ដូរ​ឈ្មោះ​អាកាសចរណ៍ China Airlines ចេញ ដើម្បី​កុំ​ឲ្យ​ច្រឡំគ្នា​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍របស់​ចិនដីគោក ។ នេះ​បើយោងតាមការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

សំណើ​នោះស្នើ​ឲ្យ​ក្រសួងដឹកជញ្ជូន​របស់​តៃវ៉ាន់​រៀបចំ​​ដាក់ចេញ​នូវ​ផែនការ​​​រយៈពេល​ខ្លី និង​​​រយៈពេលវែង​ សម្រាប់​ការ​ប្ដូរ​ឈ្មោះ​-ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Airlines ដែល​ភាគហ៊ុន​មួយចំណែក​កាន់កាប់​ដោយ​រដ្ឋាភិបាលកោះតៃវ៉ាន់ ។

ថ្លែងការពារ​សំណើ ប្រធាន​សភា​តៃវ៉ាន់ លោក Yu Shyi-kun បាន​និយាយថា ក្រសួងដឹក​ជញ្ជូន​គួរតែ​ធ្វើ​យ៉ាង​ណា​ឲ្យ China Airlines ត្រូវគេស្គាល់ជាអន្តរជាតិ​កាន់តែច្បាស់ថាជារបស់កោះតៃវ៉ាន់ ដើម្បី​ការពារ​ផល​ប្រយោជន៍​តៃវ៉ាន់ ដោយសារតែនៅក្រៅ​ប្រទេស​ គេច្រើនច្រឡំថាជា​អាកាសចរណ៍របស់​ចិន​ដីគោក ។ 

ប៉ុន្តែ ទោះយ៉ាងណា សំណើ​មិន​បាន​បញ្ជាក់ច្បាស់អំពី​គម្រោង​ពេលវេលា​សម្រាប់​ការ​ផ្លាស់ប្ដូរ​ឈ្មោះ-ម៉ាក​យីហោ​របស់ China Airlines នេះ​ នោះទេ ។ 

អ្នក​រិះគន់​ខ្លះ បាន​បារម្ភថា ផែនការប្ដូរឈ្មោះ China Airlines នេះ អាច​នឹង​បញ្ឆេះ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងខឹង ។

នៅលើ​បញ្ហា​ជាច្រើនជាមួយចិនដីគោក រដ្ឋាភិបាល​កោះតៃវ៉ាន់តែងដោះស្រាយយ៉ាងប្រយ័ត្ន​ប្រយែងបំផុត ដើម្បី​ជៀសវាង​កុំ​ឲ្យ​ចិន​ដីគោក​មាន​លេស​ប្រកាស​សង្គ្រាម ឬ​ចាប់ផ្ដើម​ជម្លោះយោធាជាមួយ​កោះតៃវ៉ាន់ ៕ 




អត្ថបទបន្ទាប់


តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃក្រឺតៗដល់ប្រមាណ ២.២៣០ ដុល្លារក្នុងមួយតម្លឹង!

ព័ត៌មាន
តម្លៃមាសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានហាក់កើនខ្ពស់គួរកត់សម្គាល់ រហូតដល់ទៅប្រមាណ ២.២៣០ ដុល្លារអាមេរិកគិតនៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២០នេះ …

Vietjet បន្ត​ការហោះហើរ​សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសម្រួលប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ

ព័ត៌មាន
ដើម្បីឆ្លើយតប និងសំណូមពររបស់ប្រជាពលរដ្ឋវៀតណាម និងការណែនាំពីរដ្ឋាភិបាលវៀតណាមផ្ទាល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសហការជាមួយភ្នាក់ងារព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ