Foxconn គ្រោងសាងសង់រោងចក្រផលិតEVនៅអាមេរិក និងថៃ

Foxconn គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក និងថៃនៅឆ្នាំ ២០២២


ក្រុមហ៊ុនFoxconn ដ៏ធំរបស់កោះតៃវ៉ាន់ ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកផ្គត់ផ្គង់ឲ្យក្រុមហ៊ុអាមេរិក Appleនោះបច្ចុប្បន្នកំពុងសម្រួចផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីហក់ចូលក្នុងវិស័យផលិតរថយន្ដអគ្គិសនីដែរហើយ។ ជាក់ស្ដែង ថ្មីៗនេះ Foxconn បានអះអាងថា ខ្លួនគ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក និងប្រទេសថៃនៅឆ្នាំ២០២២ខាងមុខនេះ ក្រៅពីប្រទេសទាំងនេះ ក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ ក៏កំពុងសិក្សាពីទីតាំងផ្សេងទៀតដែរ ជាពិសេសនៅទ្វីបអឺរ៉ុបជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព៍ត៌មាន Nikkei Asia។
ក្រុមហ៊ុនFoxconnនឹងបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ដើម្បីអភិវឌ្ឍផែនការផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ

ក្រុមហ៊ុន Foxconn កាន់តែ​បង្ហាញ​មហិច្ឆតា​ធំ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន ខណៈ​ក្រុមហ៊ុន​នេះ បាន​ប្រាប់​ទៅ​វិនិយោគិន តាម​រយៈ​សន្និសីទ​អន​ឡាញ​នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា ផែនការ​របស់​ក្រុមហ៊ុន នឹង​សាងសង់​គម្រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ថៃ​នៅ​ឆ្នាំ ២០២២ ហើយនឹង​ចាប់ផ្តើម​ផលិត​រថយន្ត​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​បន្តបន្ទាប់​។

លោក លោក យ៉ុ​ង លីវ (Young Liu) ប្រធាន​ក្រុមហ៊ុន Foxconn បាន​និយាយ​ថា ក្រុមហ៊ុន​ក៏​កំពុង​ពិភាក្សា​ផង​ដែរ ទាក់ទង​នឹង​ទីតាំង ដែល​អាច​សាង់​រោងចក្រ​រថយន្ត​អគ្គិសនី​នៅ​អឺរ៉ុប ព្រោះថា​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ឈានមុខ​គេ​របស់​ក្រុមហ៊ុន​។

ទន្ទឹម​នេះ លោក លីវ បាន​បន្ត​ទៀត​ថា រោងចក្រ​ប្រទេស​ថៃ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការ​បណ្តាក់ទុន​រួម​គ្នា​របស់ Foxconn ជាមួយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ថៃ PTT ដើម្បី​អភិវឌ្ឍ​ផែនការ​ផលិត​រថយន្ត​អគ្គិសនី និង​ផលិត​គ្រឿងបន្លាស់ ខណៈ​ដែល​រោងចក្រ​នេះ​ក្នុង​ដំណាក់កាល​ដំបូង​នឹង​ដោះស្រាយ​បញ្ហា​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​មក​នឹង​ធ្វើការ​នាំ​ចេញ​ផលិតផល​បន្តិច​ម្តង​ៗ ទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ លោក​បាន​រំពឹង​ថា សមត្ថភាព​ក្នុង​ការ​ផលិត​ប្រចាំឆ្នាំ ដែល​បាន​គ្រោងទុក គឺ​អាច​នឹង​ឈាន​ដល់ ១៥​ម៉ឺន ទៅ ២០​ម៉ឺន​គ្រឿង​។ 

ដោយឡែក​រោងចក្រ​នៅ​អា​មេ​រិ​ក Foxconn បាន​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុងស្រុក​ទើប​បង្កើត​ថ្មី​មួយ​របស់​អា​មេ​រិ​ក​ឈ្មោះ Fisker ដើម្បី​បង្កើត​រោងចក្រ​ផលិត​យន្ដ​អគ្គិសនី ក្រោម​ម៉ាក​យីហោ​របស់ Fisker ដើម្បី​លក់​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​ខាងជើង អឺរ៉ុប ចិន និង​ឥណ្ឌា​ជាដើម​។ ក្រុ​ហ៊ុន Foxconn និង Fisker បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​កាលពី​ខែឧសភា​ឆ្នាំ​២០២១ និង​គ្រោង​បើក​ដំណើរ​រោងចក្រ​នៅ​ឆ្នាំ​២០២៣​។

សូម​រំលឹក​ថា ការ​ផលិតផល​រថយន្ត​អគ្គិសនី​នេះ គឺ​ចាំបាច់​ត្រូវ​តែ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ដើម្បី​ធានា​បាន​នូវ​ប្រភព​នៃ​ឧបករណ៍​អេ​ឡិច​ត្រូ​និក ដូច្នេះ​ហើយ​កាលពី​ស​ប្ដា​ហ៍​មុន ក្រុមហ៊ុន Foxconn បាន​ប្រកាស​ពី​ការ​ទិញ​យក​សមត្ថភាព​ផលិត​បន្ទះ​ឈី​ប​ពី​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​តៃវ៉ាន់ Macronix ក្នុង​តម្លៃ​ប្រមាណ ៩០​លាន​ដុល្លារ ដើម្បី​បំពេញ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​សម្រាប់​ការ​ផលិត​របស់​ខ្លួ​នា​ពេល​ខាង​មុខ​នេះ ខណៈ​បញ្ហា​ខ្វះខាត​បន្ទះ​ឈី​ប​នេះ កំពុង​បង្ក​ផល​លំបាក​ជា​ច្រើន​ផលិតផល​កម្ម​យានយន្ដ​នា​ពេល​បច្ចុប្បន្ន​នេះ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកម៉ូយីឌីន នឹងលាលែងពីតំណែង?

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ម៉ូយីឌីន យ៉ាស៊ីន នឹងលាលែងពីតំណែងនៅថ្ងៃច័ន្ទសប្ដាហ៍នេះ ក្រោយពីលោកបាត់បង់ការគាំទ្រភាគច្រើននៅក្នុងរដ្ឋាភិបាល…

ឥណ្ឌា នឹងបញ្ចេញផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតម្លៃជាង១,៣ទ្រីលានដុល្លារស្រោចស្រង់សេដ្ឋកិច្ចខ្លួន

ព័ត៌មាន
ប្រទេសឥណ្ឌា ឆាប់ៗនេះនឹងបញ្ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ តម្លៃដល់ទៅជាង ១,៣ទ្រីលានដុល្លារអាមេរិក ដោយគម្រោងនេះ នឹងជំរុញដល់សេដ្ឋកិច្ចឥណ្ឌាឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ