ការប្រមូលចំណូលពន្ធដារ

ការប្រមូលចំណូលពន្ធដារសម្រេចបាន១១០% នៃផែនការច្បាប់នៅជិត១១ខែឆ្នាំនេះ


ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី ប៉ុន្ដែ ចំណូលពន្ធដាររបស់កម្ពុជានៅតែកើនខ្ពស់ជាបន្តបន្ទាប់។ ជាក់ស្តែង គិតតាំងពីខែមករា រហូតដល់ត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលចំណូលពន្ធផ្ទៃក្នុងដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាន ១១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ
ដោយ

ជុំវិញការប្រមូលចំណូលពន្ធឆ្នាំ២០២២នេះ ត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ អះអាងថា ជាការបង្ហាញឲ្យឃើញ​នូវ​ភាពជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩។

ថ្លែងក្នុងកម្មវិធីពិសេស​ស្ដីពីសវនកម្ម និងការតវ៉ាលើការកំណត់ពន្ធឡើងវិញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ លទ្ធផលនៃ​ការគ្រប់គ្រងប្រមូល​ចំណូលពន្ធ និងអាករគ្រប់ប្រភេទ​មានចំនួនប្រមាណ ៣ពាន់លាន​ដុល្លារ ពោលគឺ​សម្រេចបានចំនួន ១០៤% នៃផែនការច្បាប់ដែលបានកំណត់។ ដោយឡែក បើគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលចំណូលពន្ធ​ផ្ទៃ​ក្នុង ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាន ១១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

ដ្បិតថា ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ បានបន្តកើនឡើងជាលំដាប់ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល នៅតែបន្តខិតខំប្រឹងប្រែក្នុងការអនុវត្តកំណែទម្រង់ និងទំនើបកម្មពន្ធដារ ដោយមានអភិបាលកិច្ចល្អ គឺជាគោលការណ៍​ស្នូលនៃកំណែទម្រង់ និងទំនើបកម្មនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីឈានទៅបង្កើតប្រព័ន្ធពន្ធដារ ដ៏រឹងមាំ បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ ប៉ុន្តែពិបាកក្នុងការគេចវេះពន្ធ ផងដែរ។

កាលពីឆ្នាំ២០២១​ អគ្គនាយកដ្ឋានពន្ធដារ​បាន​ប្រមូល​ចំណូលពន្ធអាករ​សរុបក្នុង​ចំនួន​ប្រមាណ​ជាង ២ពាន់៧រយ​លាន​ដុល្លារ​ កើនលើសផែនការ​ជាង​២៤%៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២២

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប…

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចស្នើឲ្យសហព័ន្ធស្រូវ-អង្ករកម្ពុជា គិតគូលើយុទ្ធសាស្រ្តចំនួន ៧ចំណុច

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ដែលជាវិស័យមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ