ការប្រមូលចំណូលដោយពន្ធដារ

ការប្រមូលចំណូលដោយពន្ធដារសម្រេចបានជិត ២ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២២


អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ បានប្រមាណជិត ២ពាន់លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២២ ស្មើនឹងជិត ៧០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ឃើញថាកើនឡើងចំនួនប្រមាណជាង ៤រយលានដុល្លារ ស្មើនឹងកំណើនជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើតាមទិន្នន័យដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ

សរុបរយៈពេល ៦ខែ ឆ្នាំ២០២២ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួនប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹង ៧០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួនប្រមាណជាង ៤រយលានដុល្លារ ស្មើនឹងជិត ៣០%។ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួនជាង ២៧% នៃចំណូលពន្ធអាករសរុប ខណៈអាករលើតម្លៃបន្ថែមមានជាង ៣៣% ពន្ធលើប្រាក់បៀវត្សមានចំនួនជាង ២៥% អាករពិសេសមាន ៣៤% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យមានជាង ៤៤% និងពន្ធលើឈ្នួលផ្ទះ និងដីមានចំនួនជាង ១០%។

ក្នុងនោះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បានគូសបញ្ជាក់ដែរថា ចំណូលពន្ធវិស័យផលិតស្រាបៀវ និងភេសជ្ជៈ គឺមានការកើនឡើងដល់ដល់ទៅជិត២០០%ឯណោះ។

ដោយឡែក បើមើលទៅលើ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ នៅក្នុងខែមិថុនាតែឯងប៉ុណ្ណោះចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួនប្រមាណជាង ២៤៣លានដុល្លារ ស្មើនឹង ៨,៦% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមិថុនា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនប្រមាណជិត ៧៦លានដុល្លារ ស្មើនឹងកំណើនជាង ៤៥%។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច ធ្លាប់បានអះអាងថា ការកើនឡើងនៃប្រាក់ចំណូលពន្ធដារនេះ បានសបញ្ជាក់ឲ្យឃើញពីកំណើនងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានបើកឲ្យមានសកម្មភាពសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញគ្រប់វិស័យ និងមានការបន្ធូរបន្ថយនូវលក្ខខណ្ឌជាច្រើនផងដែរសម្រាប់ភ្ញៀវទេសចរ អាជីវកម្ម និងការវិនិយោគថ្មីៗ៕




អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមភាពមិនច្បាស់លាស់អ្វីខ្លះ? ហើយអាចរក្សាបានគោលដៅកំណើន៥% ឆ្នាំនេះដែរឬទេ?

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដោយសារការធ្លាក់ចុះសេដ្ឋកិច្…

កត្តានៅពីក្រោយជំរុញឲ្យទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា កើនជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
ទំនាក់ទំនងល្អទ្វេភាគីរវាងប្រទេសកម្ពុជា និងបណ្ដាប្រទេសដទៃ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នារយៈពេលពេលប៉ុន្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ