ចំណូលជាតិប្រទេសវៀតណាម

វៀតណាមរកចំណូលពន្ធ ពីក្រុមហ៊ុន Google, Youtube, Facebook ជិត៥០លានដុល្លារ នៅឆ្នាំ២០២០


ប្រទេសវៀតណាម ចំណូលពន្ធពន្ធបានពីការផ្សព្វផ្សាយពាណិជ្ជកម្មតានអនឡាញ តាមរយៈក្រុមហ៊ុន Google, Youtube និង Facebook បានដល់ទៅប្រមាណ ៥០លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ក្នុងនោះ ចំណូលបានមកពីអាករលើតម្លៃបន្ថែមមានជាង ២២លានដុល្លារ ខណៈដែលពន្ធលើចំណូលសាជីវកម្មមានជាង ២៧លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពីអគ្គនាយកពន្ធដារវៀតណាម។
វៀតណាមរកចំណូលពន្ធ ពីក្រុមហ៊ុន Google, Youtube, Facebook ជិត៥០លានដុល្លារ នៅឆ្នាំ២០២០ (រូបភាព៖ AFP) `
ដោយ

តំណាង​អគ្គនាយកដ្ឋានពន្ធដារ​​​របស់វៀតណាម​​បាន​បញ្ជាក់​នៅក្នុង​សារព័ត៌មាន​ក្នុងស្រុកថា ដោយសារតែ​​ផលប៉ះពាល់​នៃវិបត្តិកូវីដ-១៩ កាលពីឆ្នាំមុន មានអាជីវកម្ម​​បែបប្រពៃណី​ជាច្រើន​​បាន​ផ្លាស់ប្ដូរ​​មធ្យោបាយ​ប្រតិបត្តិការ​របស់ពួកគេ ពិសេស​ងាកមកធ្វើសកម្មភាព​ពាណិជ្ជកម្ម​តាម​បែបឌីជីថលវិញ ដែលធ្វើឲ្យវិស័យនេះ​មានការកំណើន​យ៉ាងខ្លាំង ខណៈ​អ្នកដែល​ទិញទំនិញ និងកម្សាន្ដ​តាមប្រព័ន្ធអនឡាញ​ក៏មាន​កាន់តែច្រើន ហើយការប្រើប្រាស់​សេវាទូទាត់​ដោយមិនប្រើក្រដាសប្រាក់ ក៏មានកំណើនដូចគ្នាដែរ​នៅអំឡុងពេល​កូវីដ-១៩ រាតត្បាតនេះ។

ទន្ទឹមនឹងនេះ សហគ្រាស​ក៏មាន​ការ​ផ្លាស់ប្ដូរផលិតកម្ម និងគំរូអាជីវកម្ម​ ទៅរកការប្រតិបត្តិការ​បែបឌីជីថល​កាន់តែច្រើនដែរ ដែលវា​នឹង​ជំរុញ​ឲ្យ​ចំណូល​ពន្ធ​ដែលបាន​មក​ពីសកម្មភាព​អាជីវកម្ម​តាមប្រព័ន្ធឌីជីថលនេះ ក៏នឹងបន្ដកើនឡើង​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូបៃឌិន ជួបប្រជុំជាមួយកំពូលក្រុមហ៊ុនយក្សៗរបស់អាមេរិកពិភាក្សារឿងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ២ទ្រីលានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូបៃឌិន នៅថ្ងៃទី ៩ កុម្ភៈ បានជួបជាមួយនឹងក្រុមនាយកប្រតិបត្តិកកំពូលក្រុមហ៊ុនគ្រាក់ៗរបស់អាមេរិក ដើម្បីពិភាក្សាអំព…

វៀតណាមគ្រោងអនុវត្តពន្ធ ៣៤% ប្រឆាំងនឹងការលក់បង្ខូចថ្លៃស្ករសដែលមានប្រភពដើមមកពីថៃ

ព័ត៌មាន
ប្រទេសវៀតណាម បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងអនុវត្តពន្ធគយ ប្រឆាំងនឹងការលក់បង្ខូចថ្លៃស្ករស ដែលមានប្រភពដើមពីប្រទេសថៃ ដោយបានអះអាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ