ការយកពន្ធពីមហាសេដ្ឋីពិភពលោក

អង្គការ Oxfam អំពាវនាវរដ្ឋយកពន្ធពីមហាសេដ្ឋីពិភពលោកឲ្យច្រើន ដើម្បីយកប្រាក់ទិញវ៉ាក់សាំងជួយប្រទេសក្រីក្រ


អង្គការប្រឆាំងភាពក្រីក្រ Oxfam បានអំពាវនាវដល់រដ្ឋាភិបាលនានាឱ្យយកពន្ធជាកញ្ចប់តែលើកប៉ុណ្ណោះ ក្នុងអត្រា ៩៩ភាគរយនៃប្រាក់ចំណេញរបស់មហាសេដ្ឋីពិភពលោកនៅអំឡុងវិបត្តិកូវីដ១៩នេះ ដើម្បីយកប្រាក់ដែលបានមកពីការបង់ពន្ធនោះ មកប្រើប្រាស់សម្រាប់ការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩សម្រាប់ប្រទេសក្រីក្រ។
មហាសេដ្ឋីពិភពលោក

ការ​លើក​ឡើង​ពី​អង្គការ Oxfam យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​នេះ សង្កេត​ឃើញ​ថា ប្រាក់​ចំណេញ​របស់​កំពូល​មហាសេដ្ឋី​ពិភពលោក​ជា​ច្រើន មានការ​កើន​កាន់តែ​ច្រើន​ឡើង ពិសេស​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន AP​។

ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ពលរដ្ឋ​ទូទៅ រដ្ឋាភិបាល​បាន​បញ្ចេញ​កញ្ចប់​សង្គ្រោះ​រាប់​ពាន់​លាន​ដុល្លារ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច និង​ទីផ្សារ​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លំហូ​ប្រាក់​ទាំងនោះ ភាគច្រើន​វា​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​មហាសេដ្ឋី​គ្រាក់​ៗ​នៅ​ទូ​ទាំង​ពិភពលោក​ទៅ​វិញ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ Oxfam ។ 

ជាក់ស្ដែង ចាប់តាំងពី​ជំងឺ​កូ​វី​ដ​១៩​បាន​ផ្ទុះ​ឡើង​ក្នុង​ខែមីនា ឆ្នាំ ២០២០​មក គេ​មើលឃើញ​ថា b​បញ្ជី​មហាសេដ្ឋី​ថ្មី​ៗ​ជា​ច្រើន​បាន​លេចមុខ​ឡើង​ស្ទើរតែ​រាល់ថ្ងៃ ហើយ​ទ្រព្យសម្បត្តិ​របស់​កំពូល​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ទាំង ១០ របស់​ពិភពលោក រួម​មាន Elon Musk, Jeff Bezos និង Bill Gates  វិញ ក៏​បាន​ហក់​កើនឡើង​ទ្វេ​ដង​ដែរ​ដល់​ទៅ ១,៥ ទ្រី​លាន​ដុល្លារ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង ៦ ដង​នៃ​ប្រជាជន​ក្រីក្រ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​ដែល​មាន​ចំនួន​ជាង ៣ ពាន់​លាន​នាក់ ខណៈ​ដែល​មនុស្ស ១៦០ លាន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​។

ហេតុ​ដូចនេះ​ហើយ ទើប​អង្គការ Oxfam បាន​អំពាវនាវ​ឱ្យ​មហាសេដ្ឋី​ទាំងនោះ​បង់ពន្ធ​ជា​កញ្ចប់ ៩៩​ភាគរយ​នៃ​ប្រាក់​ចំណេញ​របស់​ពួក​គេ ដែល​ការ​បង់ពន្ធ​នេះ ធ្វើ​ឡើង​តែ​១​លើក​ប៉ុណ្ណោះ មិន​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​នោះ​ទេ ដើម្បី​គេ​អាច​យក​ប្រាក់​ទាំងនោះ មក​ប្រើប្រាស់​សម្រាប់​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រក្រី​។ សូម​ជម្រាប​ថា តាម​ការ​ប៉ាន់ស្មាន ប្រសិនបើ​មហាសេដ្ឋី​ទាំង​១០​នេះ​បង់ពន្ធ ៩៩​ភាគរយ​នៃ​ប្រាក់​ចំណេញ​របស់​ពួក​គេ​មែន​នោះ នោះ​មូលនិធិ​ផលិត​វ៉ាក់សាំង​សម្រាប់​ជន​ក្រីក្រ​នឹង​អាច​នឹង​មាន​ដល់ ៨០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទន្ទឹម​នេះ អង្គការ Oxfam បាន​អំពាវនាវ​ឱ្យ​ប្រទេស​អ្នកមាន​ទាំងអស់ គួរ​លះបង់​ចោល​នូវ​ច្បាប់​កម្មសិទ្ធិបញ្ញា​លើ​វ៉ាក់សាំង​កូ​វី​ដ​១៩ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រីក​ផលិតកម្ម​របស់​ពួក​គេ​បន្ថែម​ទៀត ដើម្បី​អាច​បំពេញតម្រូវការ​បាន​ទាន់​ពេលវេលា​។

សូម​ជម្រាប​ថា សហរដ្ឋអាមេរិក និង​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​ពីរ​របស់​ពិភពលោក​បច្ចុប្បន្ន​នេះ​ក៏​កំពុង​ចាប់ផ្តើម​ពិចារណា​លើ​គោលនយោបាយ​ដែល​សំដៅ​ប្រឆាំង​នឹង​វិសមភាព​សង្គម ដូច​ជា​ការ​ដំឡើង​អត្រាពន្ធ​លើ​អ្នកមាន និង​ចាត់វិធានការ​ប្រឆាំង​នឹង​ភាព​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ​៕ 

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃមានអ្នកស្លាប់ដោយសារមេរោគបំប្លែងខ្លួនអូមីក្រុង២នាក់ហើយ!

ព័ត៌មាន
ស្ថានភាពកូវីដ១៩ក្នុងប្រទេសថៃ ហាក់ស្ថិតក្នុងសភាពមិនប្រាកដប្រជានៅឡើយ ខណៈស្ថានការណ៍កំពុងវិវត្តទៅមុខ កាន់តែអាក្រក់ទៅៗ ស្របពេលដែលនៅថ្ងៃច័ន្ទទី…

ចិន បង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ចំពោះជំងឺកូវីដ-១៩ ខណៈបុណ្យចូលឆ្នាំចិនខិតចូលមកដល់

ព័ត៌មាន
ទីក្រុងមួយចំនួនរបស់ចិនបានប្រកាសអាសន្នឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីជំងឺកូវីដ-១៩ ខណៈដែលរដូវកាលធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ