ក្រុងហ៊ុនចិន

អាជ្ញាធរចិនពិន័យក្រុមហ៊ុន Tencent ជាង១,៥ ពាន់លានដុល្លារ


ទើបតែបានប្រកាសផាកពិន័យក្រុមហ៊ុនយក្ស Alibaba ថ្មីៗ ឥឡូវនេះ អាជ្ញាធរចិនកំពុងតែរៀបចំផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយទៀតហើយ នោះគឺក្រុមហ៊ុន Tencent Holdings។ ការផាកពិន័យនេះ ត្រូវបានគេដឹងថា គឺជាផ្នែកមួយនៃយុទ្ធនាការបោសម្អាតមួយរបស់រដ្ឋាភិបាលចិន ពាក់ព័ន្ធនឹងបទល្មើសពាណិជ្ជកម្មប្រឆាំងនឹងសេចក្ដីទុកចិត្ត។ ទោះយ៉ាងណា ការពិន័យក្រុមហ៊ុន Tencent នេះ ត្រូវបានគេដឹងថា គឺមានតិចជាងការពិន័យក្រុមហ៊ុន Alibaba កាលពីខែមុន។ នេះបើតាមប្រភពព័ត៌មានដែលបានប្រាប់ភ្នាក់ងារព័ត៌មាន Reuters។
ទីស្នាក់ការក្រុមហ៊ុន Tencent ក្នុងប្រទេសចិន
ដោយ

ក្រុមហ៊ុន Tencent ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​រង​ការ​ពិន័យ​ពី​សំណាក់​រដ្ឋាភិបាល​ចិន ជាង​១​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​កាលពី​ខែ​មុន​នេះ អាជ្ញាធរ​ចិន​ក៏​ទើបតែ​បាន​ប្រកាស​ផាកពិន័យ​ក្រុមហ៊ុន Alibaba របស់​មហាសេដ្ឋី​ចិន​លោក Jack Ma ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ជាង ២​ពាន់​៧​រយ​លាន​ដុល្លារ​រួច​ហើយ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន Tencent ប្រឈម​នឹង​ការ​ពិន័យ ដោយសារ​តែ​ក្រុមហ៊ុន​នេះ មិន​បាន​រាយការណ៍​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​ការ​ទិញ​យក​ភាគហ៊ុន និង​ការ​វិនិយោគ​នា​ពេល​ក​ន្ល​មក រួម​ជាមួយនឹង​បទល្មើស​ពាណិជ្ជកម្ម​ជា​ច្រើន​ផ្សេង​ទៀត​។

នៅ​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ថា ប្រទេស​ចិន បាន​ព្យាយាម​ទប់ស្កាត់​អំណាច​សេដ្ឋកិច្ច និង​សង្គម​នៃ​ក្រុមហ៊ុន​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត​យក្ស​ៗ  ដែល​កន្លង​មក​អាជ្ញាធរ​ចិន​ហាក់​មានការ​ធូររលុង​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Tencent និង Alibaba ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ដោយ​តម្លៃ​ទីផ្សារ​សរុប​នៃ​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ​បូ​កប​ញ្ជូ​ល​គ្នា​មាន​ជាង​១,៤ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ ក្រុមហ៊ុន Tencent មាន​តម្លៃ​ទីផ្សារ​សរុប​ប្រមាណ ៧៧៦​ពាន់​លាន​ដុល្លារ និង​ក្រុម Alibaba មាន​តម្លៃ ៦៤២​ពាន់​លាន​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រាអូស្ត្រាលីនាំចេញទៅចិនដាំក្បាលចុះខ្លាំង ក្រោយចិនយកពន្ធជាង២០០%

ព័ត៌មាន
ការនាំចេញស្រារបស់ប្រទេសអូស្ត្រាលី ទៅកាន់ចិនដីគោកបានដាំក្បាលចុះខ្លាំងស្ទើរតែគ្មានលេខដាក់ គ្មានបន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ពន្ធដល់ទៅជាង២០…

កំពូលមហាសេដ្ឋីជប៉ុនម្នាក់នេះ កើនទ្រព្យសម្បត្តិ​ដល់ទៅជាង៥០% នៅអំឡុងពេលកូវីដ-១៩រាតត្បាត

ព័ត៌មាន
នៅពេលដែលនិយាយកំពូលមហាសេដ្ឋីល្បីឈ្មោះក្នុងពិភពលោក បុគ្គលដែលគេនឹកឈ្មោះដល់មុនគេ ប្រហែលជា Jeff Bezos, Bill Gates, Elon Musk ឬ Jack Ma ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ