និន្នាការបច្ចេកវិទ្យា

របាយការណ៍៖ បុគ្គលិក​នៅ​ថៃ ៦៣% ប្រឈម​នឹងការ​បាត់បង់​ការងារ ដោយ​សារ​ឥទ្ធិពល​បច្ចេក​វិទ្យា


នៅរយៈពេល១២ខែបន្ទាប់នេះ មានជិត១ភាគ៣ នៃបុគ្គលិកនៅប្រទេសថៃ ទំនងជាឈប់ធ្វើការក្នុងក្រុមហ៊ុន ដែលពួកគេកំពុងធ្វើការសព្វថ្ងៃ ដោយសារតែឥទ្ធិពលនៃការផ្លាស់ប្តូររបស់វិស័យឌីជីថល។ នេះបើយោងតាមរបាយការណ៍ ពីការស្ទង់មតិដែលបានធ្វើឡើងដោយស្ថាប័ន Workday ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធនធានមនុស្ស និងហិរញ្ញវត្ថុនៅប្រទេសថៃ ដែលបានចេញផ្សាយក្នុងគេហទំព័របាងកកប៉ុស្ដិ៍កាលពីពេលថ្មីៗនេះ។
កម្មករថៃធ្វើការនៅក្នុងរោងចក្រតំឡើងម៉ូតូនៅប្រទេសថៃ (https://thethaiger.com)
ដោយ

ការស្រាវជ្រាវ ដែលមាន​ចំណង​ជើងថា "The Drive for a Digitally Enabled Workforce បានរកឃើញថា ៦៣% នៃបុគ្គលិក​នៅក្នុង​ប្រទេសថៃ​រំពឹងថា នឹងត្រូវ​បានទទួល​រងផល​ប៉ះពាល់​ ដោយ​បច្ចេកវិទ្យា​នៅកន្លែង​ធ្វើការ​របស់​ពួកគេ។

ដឹកនាំដោយស្ថាប័ន IDC (International Data Corporation) ការសិក្សា បានស្ទង់​មតិ​លើបុគ្គលិក​ជាង១៤០០​នាក់ ក្នុងនោះ មិនត្រឹម​មាន​សិក្សានៅ​ប្រទេសថៃ​ប៉ុណ្ណោះទេ ក៏មាន​សិក្សានៅ​ប្រទេសផ្សេង​ទៀតផងដែរ ដូចជា​សាំងហ្គាពួ ម៉ាឡេស៊ី ហុងកុង ញ៉ូស័រឡែន អូស្ត្រាលី ជប៉ុន និងកូរ៉េខាង​ត្បូង​ជាដើម។ 

តាមការ​សិក្សារបស់​ស្ថាប័ន​អន្តរជាតិ​ខាងលើ​នេះ បានប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​ឌីជីថល បានចូលរួម​ចំណែក​នៅក្នុង​ប្រទេសថៃ ក្នុងតម្លៃ​ជាទឹកប្រាក់​ប្រមាណ ២៥០០ ទ្រីលាន​បាត នៅក្នុង​ឆ្នាំ២០១៨​នេះ។

ការស្ទង់មតិ បានបង្ហាញ​ទៀតថា យ៉ាងហោច​ណាស់ មាន​៤០% នៃបុគ្គលិក​នៅប្រទេស​ថៃ មានអារម្មណ៍​ថា អ្នកគ្រប់​គ្រងរបស់​ពួកគេ មិនមាន​ការចូលរួម​សកម្ម​ជាមួយ​ពួកគេ ដើម្បីធានា​ពីអនាគត​នៃអាជីព​របស់ពួកគេ​នោះ​ឡើយ។

លោក David Hope ប្រធាន​ស្ថាប័ន Workday អាស៊ីប៉ាស៊ីហ្វិក បានលើក​ឡើងថា បច្ចេកវិទ្យា ឬឌីជីថល មិនត្រឹមតែ​ធ្វើឲ្យប៉ះពាល់​ដល់​អាជីវកម្ម និងអង្គភាព​នានា​ប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ប៉ះពាល់​ដល់​បុគ្គលិក​បម្រើការ​នៅក្នុង​អង្គភាព​នោះដែរ។ ហើយបើ​តាមការ​សិក្សា​បានរក​ឃើញថា ប្រទេសថៃ គឺជាប់​ក្នុងចំណាត់​ថ្នាក់ទី៣ សម្រាប់​បុគ្គលិក ដែលមាន​ការខ្វះខាត​ជំនាញ​ផ្នែក​ឌីជីថល​នេះ។

តាមការ​សិក្សាដដែលនេះ បានឲ្យដែរថា មានបុគ្គលិក​នៅប្រទេស​ថៃប្រមាណ ៣៥% បាននិយាយ​ថា ក្រោយ​ពីពួកលាឈប់​ធ្វើការ​​ពី​ក្រុមហ៊ុន ពួកគេចង់​បង្កើត​អាជីវកម្ម​មួយផ្ទាល់​ខ្លួន ធៀប​នឹងបុគ្គលិក​នៅម៉ាឡេស៊ី​ដែលបាន​ឆ្លើយ​ដូចនេះ មានប្រមាណ​១២% និងសាំងហ្គាពួរ​មានតែ​ ១០%ប៉ុណ្ណោះ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី បង្កើតមូលនិធិ៥លានដុល្លារជួយដល់ Startup និង SME នៅកម្ពុជា

ព័ត៌មាន
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Land បានបង្កើតមូលនិធិមួយឈ្មោះថា «OOCTANE CAMBODIA» ដែលមានទឹកប្រាក់សរុប​៥លានដុល្លារសហរ…

សួនសត្វភ្នំពេញសាហ្វារី នឹងបើកសម្ពោធផ្លូវការនៅថ្ងៃទី២៣ ខែមិថុនានេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន

ព័ត៌មាន
នៅទីបំផុត សួនសត្វភ្នំពេញសាហ្វារី ដ៏ធំជាងគេបង្អស់នៅកម្ពុជា នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៣ ខែ មិថុនា ចុងសប្តាហ៍នេះហើយ ក្រោយពីសួនស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ