ហិរញ្ញវត្ថុ

ក្រសួង ២ តម្រូវក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍មួយចំនួនសងបំណុល


ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលមានបំណុលជំពាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជា ត្រូវតែសងបំណុលទាំងអស់ឲ្យបានរួចរាល់ នៅត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ ជាកំហិត បើមិនចង់មានការផាកពិន័យណាមួយទេនោះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរួមគ្នាមួយ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រសួងចំនួន២ តម្រូវក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍មួយចំនួនសងបំណុល
ដោយ

បើផុតកាលកំណត់នេះ ក្រុមហ៊ុនជំពាក់បំណុលទាំងនោះ នៅតែមិនព្រមទូទាត់សងបំណុល ក្រសួងនឹងចាត់វិធានការតឹងរឹងជាបន្តបន្ទាប់ ដោយពុំមានការលើកលែងឡើយ៖ 

វិធានការទី១នោះ គឺ នឹងប្រកាសជាសាធារណៈតាមសារព័ត៌មាន វិទ្យុ ឬទូរទស្សន៍ ចំពោះក្រុមហ៊ុនទាំង​ឡាយណាដែលខកខានមិនបានអនុវត្តតាមការកំណត់ខាងលើ ដោយនឹងបង្ហាញឈ្មោះក្រុមហ៊ុន ឈ្មោះអភិបាលក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ជាដើម។ 

វិធានការទី២ គឺនឹងចាត់វិធានការតាមផ្លូវច្បាប់ដូចជា បង្កកគណនីនៅធនាគារពាណិជ្ជ, បិទហ្វេ្រកង់ស៍, ហាមឃាត់ការនាំចេញ នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈ, ព្យួរ ឬដកហូតអាជ្ញាបណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្វ្រេកង់ស៍វិទ្យុ កិច្ចព្រមព្រៀង ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងៗសម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំសំណុំរឿងដាក់បណ្ដឹងទៅតុលាការ។

តាមរបាយការណ៍ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័តចំនួន៩ ហើយកំពុងប្រតិបត្តិការផ្ដល់សេវាទូរស័ព្ទចល័តនៅកម្ពុជា ខណៈដែលអ្នកប្រើប្រាស់ទូរស័ព្ទចល័ត និងអចល័ត មានចំនួនប្រមាណជិត២០លានគ្រឿង ក្នុងនោះ ទូរស័ព្ទចល័តមានជាង១៩លានគ្រឿង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំទាវ លឹម ឈីវហូ បោះ​ទុនខ្ទង់​លានដុល្លារ​សង់ផ្ទះ​តម្លៃ​សមរម្យ

ព័ត៌មាន
ជំទាវឧកញ៉ា លឹម ឈីវហូ ដែលត្រូវបានមហាជនស្គាល់ថា ជាអ្នកដឹកនាំស្ត្រីដ៏មានឥទ្ធិពលបំផុតក្នុងវិស័យជំនួញនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នតំបន់ស…

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បង្ហើបពីផែនការយុទ្ធសាស្ត្របង្កើតតម្លៃបន្ថែមវិស័យកាត់ដេរ

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកាត់ដេរ ហាក់កំពុងមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់ ខណៈដែលកំណើនក៏បានថមថយជាងមុនបន្តិចបន្តួចដែរ។ មន្ត្រីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ