ការប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅអូស្រ្តាលី

មនុស្សរាប់ម៉ឺននាក់នៅអូស្ត្រាលីចេញមកប្រឆាំងនឹងបទបញ្ជាចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាល


ប្រព័ន្ធផ្សព្វផ្សាយនៅអូស្ត្រាលីបានឱ្យដឹងថា កាលពីថ្ងៃទី ១៣ វិច្ឆិកា មានមនុស្សរាប់ម៉ឺននាក់បានចេញមកប្រមូលផ្តុំគ្នានៅទីក្រុងមែលប៊នដើម្បីប្រឆាំងនឹងបទបញ្ជាការចាក់វ៉ាក់សាំងថ្មី ហើយថែមទាំងមានមនុស្សមួយចំនួនបានប្រៀបធៀបរដ្ឋាភិបាលរដ្ឋទៅនឹងពួកណាស៊ីស ដែលជាការដឹកនាំផ្ដាច់ការ និងការអំពាវនាវឱ្យមានការឆ្លើយតបប្រឆាំង ដោយហិង្សាទៅលើអ្នកនយោបាយទៀតផង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រទេសអូស្ត្រាលីមានការប្រមូលផ្តុំគ្នាប្រឆាំងនឹងបទបញ្ជានៃការចាក់វ៉ាក់សាំងកូវីដ១៩
ដោយ

ប្រទេស​អូស្ត្រាលី​មានការ​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​នឹង​បទបញ្ជា​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ និង​មាន​បង្ក​ជា​អំពើ​ហិង្សា​ជា​ញឹកញាប់​នៅ​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ហើយ​នៅ​ចុង​ស​ប្ដា​ហ៍​មុន​នេះ គេ​ឃើញ​មាន​បាតុកម្ម​នៅ​ទីក្រុង​មែ​ល​ប៊​ន​ជា​ថ្មី​ម្ដងទៀត ក្រោយ​បទបញ្ជា​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត ដែល​វា​តម្រូវ​ឱ្យ​កម្មករ​សំណង់​ក្នុង​រដ្ឋ Victoria ត្រូវ​តែ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​។

មិនតែប៉ុណ្ណោះ មាន​បាតុករ​បាន​កាន់​ផ្ទាំង​រូបភាព​ដែល​ពណ៌នា​អំពី​អភិបាល​រដ្ឋ វ៉ិ​ច​តូ​រី​យ៉ា លោក Daniel Andrews ទៅ​នឹង​ពួក​ផ្ដាច់​ការ​ណា​ស៊ី​ថែម​ទៀត​ផង​។ ក្នុង​ន័យ​នេះ ពួក​បាតុករ​ចង់​មាន​ន័យ​ថា រដ្ឋាភិបាល​បាន​បំបិទ​សិទ្ធិ​សេរីភាព​ពួក​គេ ដែល​បាន​កំណត់​ឱ្យ​មានការ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​ប្រកប​មុខរបរ​ជា​ច្រើន ហើយ​បាន​រារាំង​អ្នក​ដែល​មិន​បាន​ទទួល​វ៉ាក់សាំង​ក្នុង​ការ​ចូល​ទៅ​កាន់​កន្លែង​សាធារណៈ​ផ្សេង​ៗ​ដូច​ជា ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​ការ​ប្រគុំ​តន្ត្រី​ជាដើម​។

សូម​ជម្រាប​ថា នៅ​ប្រទេស​អូស្ត្រាលី មាន ៨៣% នៃ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៦ ឆ្នាំ​ឡើង​ដែល​បាន​ស្មោះ​ចិត្ត​ទៅ​បាន​ចាក់​វ៉ាក់សាំង​គ្រប់ ២ ដូ​ស ហើយ​ក្នុង​នោះ​រដ្ឋ​វិច​តូ​រី​យ៉ា ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​ពីរ ឬ​ស្មើ មួយ​ភាគ​បួន នៃ​ប្រជាជន ២៥ លាន​នាក់​របស់​ប្រទេស​នេះ មាន​អត្រា​ចាក់​វ៉ាក់សាំង​ចំនួន ៨៧%​។  

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី ១៣ វិច្ឆិកា​នេះ រដ្ឋ​វិច​តូ​រី​យ៉ា បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ថ្មី​ជាង ១​ពាន់ ២​រយ​នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន ៤ នាក់​។

ទោះបីជា​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ​បំប្លែង​ថ្មី ឌែ​លតា ដែល​នាំ​ឱ្យ​មានការ​បិទ​ខ្ទប់​រដ្ឋ​មួយ​ចំនួន​អស់​រយៈពេល​ជា​ច្រើន​ខែ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក៏​ដោយ​ចុះ តែ​ចំនួន​ឆ្លង​សរុប​នៅ​អូស្ត្រាលី មាន​ត្រឹមតែ​ប្រមាណ ១៩​ម៉ឺន​ករណី និង​ការ​ស្លាប់​ចំនួន​ជាង ១​ពាន់ ៥​រយ​នាក់ គឺ​នៅ​តែ​ទាប​ជាង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​ផ្សេង​ទៀត​នៅឡើយ​ទេ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុបកំពុងក្លាយជាចំណុចក្ដៅ ផ្ទុះកូវីដ១៩ខ្លាំងក្លាជាថ្មីទៀត ខណៈការបិទខ្ទប់ហាក់មិនអាចជៀសរួច

ព័ត៌មាន
តំបន់អឺរ៉ុបជាថ្មីម្តងទៀតបានក្លាយជា ចំណុចផ្ទុះឆ្លងកូវីដ១៩យ៉ាងខ្លាំងក្លាគួរឲ្យបារម្ភ។ ត្បិថា អត្រាចាក់វ៉ាក់សាំងនៅតំបន់នេះ មានចំនួនច្រើនក្ដី…

រដ្ឋសភាវៀតណាមកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥ ភាគរយ សម្រាប់ឆ្នាំ ២០២២

ព័ត៌មាន
ក្រោយរងការបក់បោកដោយវិបត្តិកូវីដ១៩ ពេលនេះរដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥ ភាគរយ ខណៈប្រាក់ចំណូលសម្រាប់ពលរដ្ឋវៀតណាមម្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ