Thai Airways

Thai Airways ប្រកាសលក់យន្តហោះ ៣គ្រឿងទៀតហើយ! ដើម្បីស្តារនីតិសម្បទាហិរញ្ញវត្ថុ


ក្រុមហ៊ុន Thai Airways របស់ថៃ ដែលជាក្រុមហ៊ុនអាកាសចរណ៍ ដែលជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរនោះ ថ្មីៗនេះកំពុងដាក់លក់យន្តហោះប្រភេទ Airbus A330-300 ចំនួន ៣ គ្រឿងបន្ថែមទៀតហើយ ដោយយន្ដហោះទាំងនោះមានអាយុកាលប្រើប្រាស់ជាង ១២ ឆ្នាំមកហើយ។ នេះបើតាមប្រភពជិតស្និទពីក្រុមហ៊ុន ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថៃបាងកកប៉ុស្ដិ៍។ ប្រភពព័ត៌មានដដែលបន្ថែមថា ការដាក់លក់នេះ ជាផ្នែកមួយដើម្បីស្តារនីតិសម្បទាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Thai Airways និងបន្តជំរុញការធ្វើទំនើបកម្មយន្តហោះចាស់ៗរបស់ខ្លួន។
យន្តហោះThai Airways របស់ ក្រុមហ៊ុន Thai Airways ប្រទេសថៃ
ដោយ

ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ត្រូវ​បាន​គេ​ដឹង​ថា មាន​យន្តហោះ​ប្រភេទ Airbus A330-300 នេះ​ចំនួន ១៥ គ្រឿង ប៉ុន្តែ​យន្ដហោះ​ប្រភេទ​ធុន​ធំ​ទាំងនេះ ត្រូវ​បាន​បញ្ឈប់​ការ​ហោះហើរ​ដោយសារ​តែ​តម្រូវការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​មានការ​ធ្លាក់​ចុះ​ចំ​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។

ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​មួយ​នេះ បាន​ដាក់​លក់​យន្តហោះ​របស់​ខ្លួន ចំនួន ៣៤ គ្រឿង​ហើយ ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន រួម​ទាំង​ប្រភេទ​យន្ដហោះ ប៊ូ​អ៊ី​ង 747-400 ចំនួន ១០ គ្រឿង​, ប៊ូ​អ៊ី​ង 777-200 ចំនួន ៦ គ្រឿង និង​ប៊ូ​អ៊ី​ង 777-300 ចំនួន ៦ គ្រឿង ព្រមទាំង យន្តហោះ​ផ្សេង​ទៀត​ចំនួន ១២ គ្រឿង​។

គួរ​កត់​សម្គាល់ថា នាយក​ឯករាជ្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ គឺ​លោក ភី​យ៉ា​ស​វ៉ាស​ធី អាំ​រ៉ា​ន​ណា​ន់ (Piyasvasti Ararannand) ដែល​ជា​អ្នកគ្រប់គ្រង​គម្រោង​ស្តារ​នីតិសម្បទា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ថៃ​អាច​លក់ យន្តហោះ​ប៊ូ​អ៊ី​ង ៧៤៧ ចំនួន ១០ គ្រឿង​បន្ថែម​ទៀត ប្រសិនបើ​មានការ​យល់ព្រម​ពី​ក្រសួង​ដឹក​ជញ្ជូន​។

ទោះ​យ៉ាងណា រដ្ឋមន្ត្រី​ដឹក​ជញ្ជូន លោក សាក់​សា​យ៉ាំ ឈី​ដ​ចប បាន​និយាយ​ថា ក្រសួង​មិន​បាន​ទទួល​សំណើ​ណាមួយ​ឡើយ​។

សូម​ជម្រាប​ថា ក្រុមហ៊ុន Thai Airways បាន​ផុងខ្លួន​ចូល​ក្នុង​អន្ទាក់​បំណុល​យ៉ាង​ជ្រៅ ចាប់តាំងពី​ឆ្នាំ ២០១២​មក ជា​ពិសេស​ក្នុង​ឆ្នាំ ២០២០ អំឡុង​ពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយសារ​តែ​ប្រតិបត្តិការ​អាជីវកម្ម និង​ប្រាក់​ចំណូល​ធ្លាក់​ចុះ​ខ្លាំង​។

តែ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​នេះ អាច​បន្ត​ដង្ហើម​អាជីវកម្ម​រស់​ឡើង​វិញ ក្រោយ​តុលាការ​ក្ស័យ​ធន់​របស់​ថៃ​អនុញ្ញាត និង​យល់ព្រម​លើ​រចនាសម្ព័ន្ធ​ផែនការ ដើម្បី​ស្ដារ​អាជីវកម្ម​របស់​ក្រុមហ៊ុន Thai Airways ឡើង​វិញ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក ត្រៀមបើកទទួលអ្នកដំណើរបានចាក់វ៉ាក់សាំងរូចនៅខែវិច្ឆិកា តើមានការតម្រូវអ្វីខ្លះ?

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការរឹតត្បិតវិធានការធ្វើដំណើររបស់ខ្លួន ដោយនៅខែវិច្ឆិកាខាងមុខនេះ នឹងបើកដំណើរការជើងហោះហើរទទួលជនបរទេសឡើងវិ…

កូវីដ-១៩ នឹងទាញទម្លាក់វៀតណាមពីឱកាសវិនិយោគពីបរទេស ប្រសិនបើមិនអាចស្ដារសេដ្ឋកិច្ចឡើងវិញបានទាន់ពេល

ព័ត៌មាន
ក្រុមសភាពាណិជ្ជកម្មបរទេសនៅវៀតណាមបានចេញមកព្រមានថា ប្រទេសវៀតណាមអាចបាត់បង់ឱកាសប្រកួតប្រជែងលើការវិនិយោគ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ