ក្រុមហ៊ុន​អាកាសចរណ៍ថៃ

ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways កាត់ប្រាក់ខែបុគ្គលិក អំឡុងពេលវិបត្តិ Covid-19


ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airway បានសម្រេចកាត់កាត់បន្ថយការងារ និងកាត់ប្រាក់ខែបុគ្គលិករបស់ខ្លួន ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានព្យួរជើងហោះហើរទាំងអស់ ដោយសារតែបញ្ហា Covid-19នេះ ហើយការកាត់បន្ថយការងារ និងប្រាក់ខែបុគ្គលិកនេះ គឺបានចាប់ផ្ដើមឡើងតាំងតែពីថ្ងៃសោរ៍ទី ០៤ ខែមេសាមកម្ល៉េះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះ។
យាន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airway (រូបភាព៖ businesstraveller.com)
ដោយ

កាសែតបាងកកប៉ុស្ដិ៍ថៃ បាន​ស្រង់សម្ដី​របស់លោក ចាក់គ្រីត ផារាផុន ថាគុល ដែលជាអនុ​ប្រធាន​ទី២  ដែល​បច្ចុប្បន្នកំពុង​ធ្វើជា​តំណាង​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ថៃ Thai Airways បាន​និយាយថា ការព្យួរ​ជើងហោះហើររបស់ក្រុមហ៊ុននេះ នឹងនាំមកនូវ​ការតម្រូវឲ្យ​មានការ​កាត់បន្ថយចំណាយ​ចន្លោះពី ១០% ទៅ៤០%។

ក្រុមហ៊ុន Thai Airways បានបញ្ជាក់ថា បញ្ហា​ដាក់ប្រទេស​ក្នុងស្ថានភាពអាសន្ន និង​ការរិតត្បិត​នៅតាមព្រំដែន និងការ​ធ្លាក់ចុះនៃចំនួន​អ្នកដំណើរ គឺជា​បញ្ហាមួយ ដែលបង្ខំឲ្យ​ក្រុមហ៊ុន​អាកាសចរនេះ ត្រូវ​ផ្អាកការហោះហើរទាំងអស់ រហូតដល់​ចុងខែឧសភា។

ក្រុមហ៊ុននេះ ក៏បាន​ដាក់ចេញ​នូវវិធានការណ៍​ចាំបាច់​ ដើម្បី​ការពារ​បុគ្គលិក​របស់ខ្លួន​ក្នុងពេលធ្វើការងារ នាអំឡុងពេល​ដែល​ជើងហោះហើរ​ត្រូវបាន​ព្យួរផងដែរ។ 

ជំនួសឲ្យការហៅថា ការកាត់ប្រាក់ខែបុគ្គលិក​ ក្រុមហ៊ុន​អាកាសចរណ៍ជាតិថៃនេះ បាន​ហៅវាថា​  ជាកញ្ចប់ថវិកាជំនួយ សម្រាប់​បុគ្គលិក​​​គ្រប់ជាន់ថ្នាក់។

កញ្ចប់ថវិកានេះ គឺ​មាន​ចាប់ពី ថ្នាក់​អនុប្រធាន​ប្រតិបត្តិ  និងថ្នាក់អ្នកគ្រប់គ្រង គឺនឹងទទួលបាន​ប្រាក់ជំនួយនេះ ៥០% នៃប្រាក់ខែ​ប្រចាំខែ​របស់ពួកគេ មានន័យថា ប្រាក់ខែពួកគេ​បានតែ ៥០%ប៉ុណ្ណោះ។ រីឯ​តំណែង​ថ្នាក់​អនុប្រធាន​វិញ នឹងត្រូវទទួលបាន​តែ ៦០% នៃប្រាក់ខែសរុប។

ដោយឡែក បុគ្គលិក នៅសល់ផ្សេងៗទៀត នឹងត្រូវ​ផ្ដល់ជូន​ក្នុង​ចំនួន​ផ្សេងៗគ្នា។ ចំនួន មានចាប់ពី ៩០% នៃប្រាក់ខែសរុប សម្រាប់​បុគ្គលិក​មុខតំណែងធម្មតា ដែលមានប្រាក់ខែ ប្រមាណ ២ម៉ឺនបាត ឬស្មើនឹង​៦០០ ដុល្លារក្នុងមួយខែ, និងផ្ដល់ជូន​ប្រាក់ខែ ៦០% នៃប្រាក់ខែសរុប សម្រាប់​បុគ្គលិកដែលធ្វើការងារ ដែលមាន​ប្រាក់ខែ​លើស ​១០ម៉ឺនបាត ឬស្មើនឹង​ប្រមាណ ៣ពាន់​ដុល្លារអាមេរិក។ 

អ្នកវិភាគ​ខ្លះថា បញ្ហា Covid-19 នេះ នឹងធ្វើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ថៃមួយនេះ នឹង​ត្រូវ​រង​ផលប៉ះពាល់​ប្រមាណ ២ពាន់​លាន​ដុល្លារអាមេរិក។ ក្រុមហ៊ុន Thai Airways នឹងប្រឈម​ការខាតបង់​ធំប្រមាណ​១៨០០ លាន​ដុល្លារ​ នៅក្នុងឆ្នាំនេះ ដែលវា​គឺកើនឡើង​ពីជាង ៣៦០ លានដុល្លារ កាលពីឆ្នាំមុន។

នៅឆ្នាំនេះ ប្រទេសថៃ​ត្រូវបានព្យាករថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​មកដល់នឹងធ្លាក់ចុះមកដល់​៩លាននាក់​នៅឆ្នាំនេះ ដែលមានអត្រា​កាធ្លាក់ចុះ ៥៨%។

ប្រភពពីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បាន​ឲ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថៃ មួយនេះ នឹងស្វែងរក​​ការយល់ព្រម​ពីក្រសួង​ដឹកជញ្ជុន សម្រាប់​ការធ្វើការរៀបចំ​មូលធន​ឡើងវិញ នូវចំនួនទឹកប្រាក់ ជាង ២៤០០ លានដុល្លារ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុននេះ មានសាច់​​ប្រាក់ទំនេរ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុងរយៈពេលប្រហែល​តែ ២ខែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំណឹងល្អ!៣ថ្ងៃជាប់គ្នា គ្មានករណីឆ្លងថ្មី ខណៈអ្នកជាសះស្បើយឡើងដល់៥៣នាក់ហើយ

ព័ត៌មាន
៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មិនមានករណីឆ្លងមេរោគកូវីដ១៩ថ្មី ដោយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ថា នៅថ្ងៃទី០៥ ខែមេ…

ថវិកាបានមកពីការបរិច្ចាគរបស់សប្បុរសជន និងប្រាក់ខែមន្ត្រីរាជការ កើនដល់ជាង ១០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង Covid-19

ព័ត៌មាន
សម្តេច ហ៊ុន សែន នៅថ្ងៃទី០៦ ខែមេសា នេះបានប្រកាសនៅលើហ្វេសប៊ុករបស់សម្ដេចថា ចំនួនថវិកាដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជន និងបូករួមទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ