កញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចថៃ

គណៈមន្ត្រីរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកា១,៦ពាន់លានដុល្លារបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩


គណៈមន្ត្រីប្រទេសថៃបានសម្រេចអនុម័តទឹកប្រាក់ប្រមាណ១ពាន់ ៦រយលានដុល្លារអាមេរិក សម្រាប់ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ និង អាជីវកម្ម ដែលប៉ះពាល់ដោយវិបត្តិ Covid 19 ដោយសារតែវិធានការបិទខ្ទប់នៅទីក្រុងបាងកក និង ខេត្តចំនួន ៩ផ្សេងៗទៀតនៅក្នុងប្រទេសថៃ។ប្រទេសថៃបច្ចុប្បន្នបាននឹងកំពុងតែលិចលង់នៅក្នុងការរីករាលដាលឆ្លងជំងឺកូវីដ ១៩ យ៉ាងខ្លាំង។ នេះបើតាមការរាយការណ៍ដោយបាងកកប៉ុស្ដិ៍។
កញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចថៃ
ដោយ

កញ្ចប់​ថវិកា​ប្រមាណ ១​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ មាន​មួយ​ភាគ​ធំ​បាន​មក​ពី​កម្ចី​របស់​រដ្ឋាភិបាល​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ covid 19  និង​ទឹកប្រាក់​១​មួយ​ចំនួន​ទៀត​នឹង​ដក​ពី​ថវិកា​រដ្ឋាភិបាល​។

កញ្ចប់​ថវិកា​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បន្ទាប់​ពី​មាន​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​កាលពី​ថ្ងៃ​ចន្ទ នៅ​បណ្តា​ខេត្ត​ចំនួន ១០ ដែល​ចាត់​ទុក​ថា តំបន់​ក្រហម ដូច​ជាទី​ក្រុង​បាងកក ណា​ខន​ប៉ា​ថម ណុ​ន​ថា​បូ​រី ប៉ា​ទុម ថា​នី សា​មុន​ប្រា​ខាន សា​មុន សា​ខន ណា​រា​ថី​វាត ប៉ា​ថា​នី យ៉ា​ឡា និង សុង​ក្លា​។

លោក នាយក​រដ្ឋមន្ត្រី Prayut chan ocha បាន​មាន​ប្រសាសន៍​ថា លោក និង រដ្ឋាភិបាល​បាន​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​តាម​លទ្ធភាព​។ ហើយ​មិន​បោះបង់​ប្រជាពលរដ្ឋ​នៅ​ពេលវេលា​លំបាក​នោះ​ឡើយ ហើយ​រដ្ឋាភិបាល​នឹង​មិន​បរាជ័យ​ក្នុង​ការ​តទល់​សង្គ្រាម​ប្រឆាំង Covid 19 នោះ​ដែរ​។ ទោះ​ស្ថានការណ៍​បែប​ណា​កើតឡើង​នៅ​ពេល​បន្ទាប់ លោក​ប្រា​យុទ្ធ​ប្ដេជ្ញា​ថា នឹង​ប្រយុទ្ធ​រហូត​ដល់​ទទួល​ជ័យ​ជំនះ​។

លោក ដា​នូ​ឆា ពេជ្រ​ខា​យ៉ា​ណា​ន់ (Danucha Pichcayanan) អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​សង្គម និង សេដ្ឋកិច្ចជាតិ មាន​ប្រសាសន៍​ថា​វិធានការ​កញ្ចប់​ថវិកា​សង្គ្រោះ​នេះ គឺ​សម្រាប់​ប្រតិបត្តិ​ករ​អាជីវកម្ម និង កម្មករ​នៅ​ខេត្ត​ចំនួន ១០​នេះ​។

កម្មករ​បាន​ចុះ​ឈ្មោះ​នឹង​ទទួល​បាន​ប្រហែល ៣០០​ដុល្លារ​ក្នុង​មួយម្នាក់​សម្រាប់​មួយ​ខែ ខណៈ​ដែរ​និយោជក នឹង​ទទួល​បាន​ជាង​៩០​ដុល្លារ​។

ជាមួយ​គ្នា​នេះ តាម​រយៈ​វិធានការ​ដោះស្រាយ​បញ្ហា​អំឡុង​ពេល​បិទ​ខ្ទប់​នេះ​ដែរ រដ្ឋាភិបាល​ថៃ​ក៏​មានការ​បន្ធូរ​បន្ថយថ្លៃ​អគ្គិសនី​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ​។

គណៈរដ្ឋមន្ត្រី​កន្លង​មក​បាន​បញ្ចុះ​ថ្លៃ​ការ​សិក្សា និង​តម្លៃ​ពាក់​ពាក់​នានា​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​សិក្សា​នៅ​ឆ្នាំ​នេះ ហើយ​ក៏​បាន​ស្នើ​ទៅ​ដល់​ធនាគារកណ្ដាល​ថៃ ធនាគារពាណិជ្ជ និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេង​ទៀត ឲ្យ​ជួយ​បន្ធូរបន្ថយ​ការ​ទូទាត់​សងបំណុល​របស់​សិស្ស​និស្សិត​ថែម​ទៀត​ផង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ទិញយកក្រុមហ៊ុនឥណ្ឌាធំមួយក្នុងតម្លៃជាង ៤៥០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានក្រសោបទិញយកចំ…

ចំណូលពន្ធគយនៅធ្លាក់ចុះ ៩% នៅឆមាសទី១ឆ្នាំនេះ ខណៈមេគយបន្តជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ

ព័ត៌មាន
ការប្រមូលចំណូលពន្ធគយបានបង្ហាញតួលេខអវិជ្ជមាននៅឆមាសទី១ក្នុងឆ្នាំ២០២១នេះ ពោលគឺធ្លាក់ចុះជិត៩% បើធៀបនឹងឆមាសទី១កាលពីឆ្នាំ២០២០។ បើទោះបីជា អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ