រដ្ឋាភិបាលថៃជួយSME

គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់កម្ចីការប្រាក់ទាបជិត១,៧ ពាន់លានដុល្លារជួយកម្មករនិងSME


គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តកម្មវិធីកញ្ចប់ថវិកាកម្ចីការប្រាក់ទាបប្រមាណជិត១ពាន់៧រយលានដុល្លារបន្ថែមទៀត ដើម្បីជួយដល់កម្មករធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម ដែលទាក់ទងនឹងវិស័យទេសចរណ៍។ នេះបើតាមសារព័ត៌មានក្នុងស្រុកថៃ។
គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់កម្ចីការប្រាក់ទាបជិត១,៧ ពាន់លានដុល្លារជួយកម្មករនិងSME (រូបភាព៖ Bangkok Post)
ដោយ

តាំងពីមាន​រលកឆ្លង​ថ្មី​នៃ​កូវីដ-១៩ ប្រទេសថៃ​មានការ​រឹតត្បិត​កាន់តែខ្លាំង​ ដើម្បីគ្រប់គ្រងការរីករាលដាល​នៃមេរោគ ដែលវាបាន​បង្កឲ្យមាន​ផលប៉ះពាល់​ដល់​ជីវភាពរស់នៅ​របស់ប្រជាជន និងអាជីវកម្មនានា ពិសេស​អ្នករកស៊ី​នៅក្នុង​វិស័យទេសចរណ៍​តែម្ដង។ ដើម្បី​ដោះស្រាយ​បញ្ហាទាំងនោះ គណៈរដ្ឋមន្ត្រីថៃ បាន​សម្រេច​ដាក់ចេញវិធានការ​បន្ថែម ដើម្បី​ជួយកាត់បន្ថយ​បំណុល​របស់​ពលរដ្ឋ និង​អាជីវកម្ម​ខ្នាតតូច​ និងមធ្យម។

សម្រាប់​អត្រា​ការប្រាក់​ចំពោះ​កម្ចី​ដែល​រដ្ឋាភិបាល​ថៃ​នឹងផ្ដល់ជូននេះ គឺមានអត្រា​ការប្រាក់ថេរ ០,១% ប៉ុណ្ណោះ នៅក្នុង​មួយខែ ខណៈដែល​រយៈពេល​អនុគ្រោះ​សម្រាប់​ការសងប្រាក់ដើម និងការ​ប្រាក់​អាចពន្យារបាន​ដល់រយៈពេល ១២ខែ។ រីឯ​កម្ចី​មានរយៈពេល ៣ឆ្នាំ ហើយអ្នកខ្ចី​អាចស្វែងរក​ការទទួលបាន​កម្ចីនេះ​រហូតដល់​ខែមិថុនា​ឆ្នាំ២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននាំមុខអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប

ព័ត៌មាន
ប្រទេសចិន នៅឆ្នាំ២០២០ បាននាំមុខសហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំរបស់សហភាពអឺរ៉ុប ដោយការនាំចេញ-នាំចូលរវាងចិន និងអឺរ៉ុប នៅតែមា…

ចិនចាប់បានមេខ្លោងលក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ

ព័ត៌មាន
ប្រទេសចិន បានចាប់បានមេខ្លោងបោកប្រាក់លុយរាប់លានដុល្លារពីការលក់វ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ។ មេខ្លោងលក់ថ្នាំវ៉ាក់សាំងក្លែងក្លាយនោះ ត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ