ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០១៩ សម្រេចបានជិត១០ពាន់លានដុល្លារអាមេរិក


នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រេន ឆ្នាំ២០២០ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នាមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម ជុរិន ឡាក់សាណាវិស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃ បានថ្លែងថា ទំនាក់ទំនងវិស័យពាណិជ្ជកម្មថៃនិងកម្ពុជា មាននិន្នាការកើនឡើងយ៉ាងមានស្ថិរភាព ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំកន្លងទៅ មានទំហំទឹកប្រាក់រហូតដល់ទៅ ៩.៤១៦លានដុល្លារអាមេរិក ។ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០នេះ។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ២០១៩ សម្រេចបានជិត១ម៉ឺនលានដុល្លារអាមេរិក
ដោយ

ឯកឧត្តម​បន្ត​ថា «​ប​ច្ចុ​ប្ប​ន្នេះ​មាន​វិនិយោគិន​ថៃ​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ប្រាក់​រហូត​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ជាប់​ក្នុង​ចំណោម​១០​ប្រទេស​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា ហើយនឹង​អាច​មាន​និន្នាការ​កើន​ឡើងជា​បន្ត​ទៀត​ផង​ដែរ​»​។

ចំពោះ​ការ​រៀបចំ​ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ថប់​ថៃ​ប្រេ​ន ឆ្នាំ​២០២០​នេះ​ដែរ ត្រូវ​បាន​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា «​នេះ​ជា​ការ​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​គាំទ្រ​ផលិតផល​ថៃ​បាន​ទិញ​ទំនិញ​ផ្ទាល់​ពី​ម្ចាស់​រោងចក្រ និង​ពី​អ្នក​បោះ​ដុំ​យក​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ឫ​យក​ទៅ​ចែកចាយ​បន្ត និង​បង្ហាញ​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ដែល​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​បំផុត​ក្នុង​តំបន់​»​។

ឯកឧត្តម ជុរិន ឡាក់សាណាវិស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​បន្ត​ថា​«​នេះ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ដែល​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ បាន​រួម​សហការ និង​ពង្រឹង​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ ក្នុង​ឋានៈ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ដ៏​ល្អ​ផង និង​ក្នុង​ក្រប​ខណ្ឌ​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​»​។

បើ​តាម​ការ​អោយ​ដឹង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​ថៃ ឆាប់​ៗ​នេះ​ថៃ​និង​កម្ពុជា​នឹង​បើ​ច្រកព្រំដែន​ថ្មី​ៗ​បន្ត​ទៀត​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ធ្វើ​អោយ​ជីវភាព​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ កាន់តែ​រីក​ចំរើន​មួយ​កម្រិត​ទៀត​។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា

គួរ​ជម្រាប​ដែរ​ថា ផលិតផល​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ថៃ​ភាគច្រើន​ជា ពោត ដំឡូង​មី ជាដើម ខណៈ​ដែល​ប្រទេស​ថៃ នាំ​ចូល មក​កម្ពុជា​វិញ រួម​មាន ឧបករណ៍​អេ​ឡិច​ត្រូ​និក ប្រេងឥន្ធនៈ គ្រឿងសម្អាង សម្ភារ​សំណង់​ជាដើម ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម នេត សាវឿន៖បិទសាលាបង្រៀនបើកបរនិងយានដ្ឋានជួសជុលកែច្នៃគ្មានច្បាប់ទាំងអស់

ព័ត៌មាន
ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចចាត់វិធានការក្តៅចំពោះសាលាបង្រៀនបើកបរនិងយានដ្ឋានកៃច្នៃជួសជុលខុសច្បាប់ទាំងអស់ ដោយបិទទ្វារច…

ក្រសួងការងារ៖ នៅខែមីនា នឹងមានការបិទរោងចក្រកាត់ដេរមួយចំនួន តែមិនមែនដោយសារតែបញ្ហា EBA ទេ

ព័ត៌មាន
នៅមុនប៉ន្មានថ្ងៃ នៃការប្រកាសសេចក្ដីសម្រេចចុងក្រោយពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុបនោះ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ