ថៃប្រកាសបិទច្រកព្រំដែន

ថៃប្រកាសបិទច្រកព្រំដែនរវាងកម្ពុជាស្ទើរតែទាំងអស់ដោយសារ កូវីដ១៩!


ដោយសារការរីករាលដាលកាន់តែខ្លាំងឡើង នៃជំងឺកូវីដ១៩ អាជ្ញាធរកម្ពុជានិងថៃ បានសម្រេចចិត្តរួមគ្នាបិទចក្រព្រំដែន ដោយហាមការចេញចូលរបស់ពលរដ្ឋរៀងៗខ្លួន ក្នុងរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវបានចេញផ្សាយនៅថ្ងៃនេះ។
ថៃប្រកាសបិទច្រកព្រំដែនរវាងកម្ពុជាស្ទើរតែទាំងអស់ ដោយសារកូវីដ១៩!

នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០​នេះ ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំ​ខេត្ត​សា​កែវ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ​គ្រប់​កម្រិត​ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​ខេត្ត​សា​កែវ​។ ច្រក​ដែល​ត្រូវ​បិទ​នោះ​រួម​មាន ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​០២​ទីតាំង ទី​១​ច្រក​ប៉ោយ​ប៉ែ​ត​(​ខេត្តបន្ទាយមានជ័យ​)-​ច្រក​ខ្ល​ង​លឹ​ក  (​ខេត្ត​សា​កែវ​)​និង​ច្រក​ភ្នំ​ដី​(​ខេត្តបាត់ដំបង​)-​បាន​ខៅ​ឌី​ន (​ខេត្ត​សា​កែវ​) ដោយ​ការ​ចរាចរណ៍​តាម​ចក្រ​ទាំង​២​នេះ នឹង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ទាំងស្រុង តែ​អនុញ្ញាត​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ណា ដែល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ ។ ដោយឡែក​ច្រក​តំបន់​០២​ទីតាំង ច្រក​បឹង​ត្រកួន​(​ខេត្តបន្ទាយមានជ័យ​)-​ច្រក​តា​ប្រា​យ៉ា (​ខេត្ត​សា​កែវ​)​និង​ច្រក​ម៉ា​ឡៃ​(​ខេត្តបាត់ដំបង​)-​ច្រក​បាន​ណ​ង​ព្រឹ​(​ខេត្ត​សា​កែវ​) គឺ​ត្រូវ​បិទ​ការ​ចរាចរណ៍​ទាំងស្រុង​តែ​ម្តង​។ ចំណែកឯ​ច្រក​ទ្វារ​ទេ្វ​ភាគី​ចំនួន​១៤​ទីតាំង​ទៀត រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​ជាមួយ​ខេត្ត​សា​កែវ ក៏​ត្រូវ​សម្រេច​ប​បិទ​ទាំងស្រុង​ផង​ដែរ​។

លោក ក្រៃ​យ៉ុ​ង នាយក​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា​«​បច្ចុប្បន្ន​នេះ ក្រោយ​ការ​ចេញ​សេចក្តីជូនដំណឹង​ចំពោះ​ការ​បិទ​ច្រកព្រំដែន​កម្ពុជា​ថៃ​បណ្តោះអាសន្ន​ហើយ ទាំង​ណ​ពលរដ្ឋ​ខ្មែរ​និង​ពលរដ្ឋ​ថៃ មិន​មានការ​ចេញចូល​យ៉ាង​គំហុក​អ្វី​ទេ គឺ​ទៅ​មក​ជា​ធម្មតា គ្រាន់តែ​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចាក​ចេញពី​ថៃ​មក​ខ្មែរ គឺ​មិន​អនុញ្ញាត​អោយ​ត្រលប់​ទៅ​ថៃ​វិញ​ទេ​ក្នុងអំឡុងពេល​នេះ​ហើយ​ពលរដ្ឋ​ថៃ​ដែល​ចាក​ចេញពី​កម្ពុជា​ទៅ ក៏​មិន​អោយ​វិល​ត្រលប់​មក​កម្ពុជា​វិញ​ដែរ តែ​យើង​នៅ​តែ​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​មក​វិញ​ជា​ធម្មតា គ្រាន់តែ​មិន​អាច​អោយទៅ​ថៃ​វិញ​ទេ​ក្នុងអំឡុងពេល​នេះ​»​។ 

យ៉ាងណាមិញ បើ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡ​ក្រាម​ថា​« ខាង​ថៃ​មិន​មាន​បំណង ឬ​មិន​មានការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​ទេ គេ​បាន​ណែនាំ​ថា បើ​បងប្អូន​ធ្វើការ​កន្លែង​ណា គឺ​អោយធ្វើ​ការ​នៅ​កន្លែង​ហ្នឹង គឺ​មាន​ន័យ​គេ​ថែទាំ​បាន​ល្អ​ហើយ  កាលណា​ពេល​ដែល​ចេញពី​កន្លែងធ្វើការ​ហ្នឹង​ត្រលប់​មក​ស្រុក​ខ្មែរ ពេល​ទៅ​វិញ ត្រូវ​តែ​រក្សារ​ដូច​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ចឹ​ង គឺ​មុន​ចូល​ទៅ​កន្លែងធ្វើការ​ត្រូវ​សម្រាក​១៤​ថ្ងៃ​សិន ហើយ​ត្រូវ​មានការ​ត្រួតពិនិត្យ​ជាក់លាក់​ថា មិន​មាន​បញ្ហា​ជំងឺឆ្លង​នេះ​ទេ ទើប​អោយ​ចូល​ធ្វើការ​វិញ​។ ដូចនេះ​សម្រេចចិត្ត​ចាកចេញ ឬ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត របស់​ពលករ​ខ្មែរ  គឺ​សិទ្ធិ​របស់​ពួក​គាត់​»​។​ហើយ​ចំពោះ​ទំនិញ​វិញ​ត្រូវ​បាន​ឯកឧត្តម អ៊ុំ រាត្រី លើក​ឡើង​ថា ដូចដែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ   អ​ញ្ជឹ​ង គឺ​ក្នុង​ខេត្ត​បន្ទាយ​មាន មាន​ច្រក​០៣ ច្រក​ចំនួន​០២​គឺ​បិទ​ទាំងអស់ ដោយ​ច្រក​ប៉ោយ​ប៉ែ​ត គឺ​អនុញ្ញាត​តែ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ និង​មនុស្ស​២​នាក់​ប៉ុណ្ណោះ ក្រៅពី​នេះ​បិទ​ទាំងអស់​។

សូម​ជម្រាប​ថា ការ​បិទ​ច្រកព្រំដែន​នា​នេះ ក្រៅពី​ខេត្ត​សា​កែវ​របស់​ថៃ ជាមួយ​ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ​របស់​កម្ពុជា​ហើយ ក៏​នៅ​មាន​ខេត្ត​របស់​ថៃ​ចំនួន​០៥​ទៀត ក៏​បាន​សម្រេច​បិទ​ច្រក​ទា្វរ​បណ្តោះអាសន្ន​ជាមួយ​កម្ពុជា​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី រួម​មាន ខេត្ត​ឧ​ប៊ុ​ន​រាជធានី ខេត្ត​ត្រា​ត ខេត្ត​បូ​រី​រ៉ាំ ខេត្ត​ច័ន្ទ​បុរី ខេត្ត​ត្រា​ត និង​ខេត្ត​ស៊ី​សាកេ​ត ដោយ​ក្នុង​ចំណោម​ខេត្ត​ទាំងនេះ មាន​ខេត្ត​ខ្លះ​បាន​បិទ​តាំងពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០​មក​ម្ល៉េះ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ០២ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់៥៣ ករណីហើយ!

ព័ត៌មាន
ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ២១ ខែមីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ០២ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គ…

អាជ្ញាធរថៃ រកឃើញ Covid-19 ថ្មីចំនួន ១៥ ករណី ភាគច្រើន​គឺជាអ្នកដែលបានឆ្លងដែនដើរលេងនៅប៉ោយប៉ែត ហើយត្រឡប់ចូលប្រទេសថៃវិញ

ព័ត៌មាន
ក្នុងចំណោមករណី Covid-19 ថ្មី ដែលប្រទេសថៃបានរកឃើញ ចំនួន ១៨៨ ករណីនៅថ្ងៃអាទិត្យនេះ គឺមាន ១៥ ករណី គឺបានរកឃើញលើអ្នកដែលបានធ្វើដំណើរកម្សាន្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ