គម្រោងថ្នាក់តំបន់ Acmecs

គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកា ២០០ លានដុល្លារបង្កើតមូលនិធិAcmecs ជំរុញសេដ្ឋកិច្ចតំបន់


គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តសំណើរវិភាគទាន ២០០ លានដុល្លារអាមេរិក ជាប្រាក់ដើមដំបូង សម្រាប់ការបង្កើតគម្រោងមូលនិធិ អាក់មិកស៍ ដែលវាជាយន្ដការហិរញ្ញប្បទានមួយ ផ្ដោតលើការផ្ដល់មូលនិធិនៃផែនការមេរបស់គម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ាមេគង្គ ឬហៅថា អាក់មិកស៍ (ACMECS)។ នេះ បើយោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍។
គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកា ២០០ លានដុល្លារបង្កើតមូលនិធិ Acmecs ជំរុញសេដ្ឋកិច្ចតំបន់ (រូបភាព៖http://www.nationmultimedia.com/)
ដោយ

ប្រភពព័ត៌មាន​ក្នុងស្រុកថៃ បាន​ឲ្យដឹងទៀតថា ក្រៅពី​ប្រទេសថៃ ក៏មានប្រទេស​ជាដៃគូ​គម្រោង អាក់មិកស៍ ដទៃទៀត ដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ជាដើម ក៏នឹង​ផ្ដល់វិភាគទាន​បន្ថែម​ ២០០ លាន​ដុល្លារអាមេរិក ដូចគ្នាដែរ ខណៈដែល​ប្រទេស​មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម រួមគ្នា​នឹង​ផ្ដល់វិភាគទាន ១០០ លានដុល្លារអាមេរិក។

កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ាមេគង្គ ឬហៅកាត់ថា អាក់មិកស៍ (Acmecs) ដែលមានប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ចូលរួមនេះ គឺជា​ក្របខណ្ឌនៃភាពជាដៃគូ ដែលបានបង្កើតឡើង ដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ច និងកាត់បន្ថយវិសមភាព​ចំណូល​នៅក្នុងតំបន់។ 

មន្ត្រីនាំពាក្យ​រដ្ឋាភិបាលថៃ បាន​បញ្ជាក់ឲ្យដឹងថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច ត្រូវបានចាត់តាំង​ឲ្យ​កំណត់ដកចេញ​នូវ​ថវិកា​៤០លាន​ដុល្លារ ពី​កញ្ចប់ថវិកាកណ្ដាល នៅក្នុងឆ្នាំ២០២០ និង​ដកចេញ ៤០លានដុល្លារ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់២០២៥ ដើម្បី​ផ្ដល់វិភាគទាន​ហិរញ្ញប្បទាន​ក្នុង​មូលនិធិនេះ។

រដ្ឋាភិបាលថៃ ជឿជាក់ថា មូលនិធិ​អាក់មិកស៍ នឹង​នឹងត្រូវបានពង្រីក​ទុនបម្រុង​កាន់តែធំ ដើម្បី​យកថវិកាទាំងនោះ មកប្រើប្រាស់​សម្រាប់​ជាលទ្ធភាព​នៃការសិក្សា​សម្រាប់គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស គឺការតភ្ជាប់​ផ្លូវ​មធ្យោបាយ​ដឹកជញ្ជូន​នៅក្នុងតំបន់​ដែលកំពុងតែ​មានការ​ខ្វះខាត។

មិនតែប៉ុណ្ណោះ គម្រោង អាក់មិកស៍នេះ ក៏នឹង​ក្លាយជាង​មជ្ឈមណ្ឌល​នៃការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់ ដែលអាច​ជំរុញសេដ្ឋកិច្ច​ក្នុងតំបន់អាស៊ានបានផងដែរ។ 

បើតាម​មន្ត្រីរដ្ឋាភិបាល​ថៃ បាន​ប្រាប់​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ទៀតថា នៅមាន​មូលនិធិពីរទៀត នឹង​ត្រូវបាន​បង្កើតឡើង​នៅពេលក្រោយទៀត រួមបញ្ចូលទាំង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ អាក់មិកស៍ ដែលវាគឺជា​ឧបករណ៍មួយ​ដើម្បី​ប្រមូលទុនពីប្រទេស​ជាដៃគូ អ្នកវិនិយោគទូទៅ និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត ដើម្បីអភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមានសក្ដានុពល។ រីឯ គម្រោង​មូលនិធិ​មួយទៀតនោះ គឺ​នឹងអនុញ្ញាត​ឲ្យ​ប្រទេស​ជាដៃគូ របស់អាក់មិកស៍ អាច​បែងចែកមូលនិធិ​ដើម្បីគាំទ្រ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នីមួយៗ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ត្រាំ និងលោក ស៊ី ព្រមជួបគ្នានៅកិច្ចប្រជុំ G20 ក្រោយពីភាគីទាំងពីរបានឆ្លើយឆ្លងតាមទូរស័ព្ទ

ព័ត៌មាន
នៅទីបំផុត បុរសខ្លាំងរបស់ពិភពលោក គឺប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានយល់ព្រមនឹងជួបគ្នាហើយនៅក្…

ធ្វើដំណើរប្រកបដោយផាសុក​ភាព និង​ទស្សនា​ទីក្រុង​ហាណូយ ជាមួយ​សេវា SkyBoss របស់ Vietjet

ព័ត៌មាន
ភ្នំពេញ/សៀមរាប (ថ្ងៃទី១៩ ខែមិថុនា)៖ ភាពរំភើបកាន់តែច្រើន នឹងកើតឡើងនារដូវក្តៅនេះ ខណៈដែលក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​កំពូល​របស់​វៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ