វ៉ាក់សាំងកូវីដ-១៩ផលិតដោយថៃ

វ៉ាក់សាំងកូវីដ-១៩ផលិតដោយប្រទេសថៃគ្រោងនឹងត្រូវចាក់សាកល្បងលើមនុស្សឆាប់ៗ


វ៉ាក់សាំកូវីដ-១៩ ដែលជាវ៉ាក់សាំងទី២ ត្រូវបានបានផលិតដោយប្រទេសថៃ នឹងត្រូវឆ្លងកាត់ការសាកល្បងចាក់នៅលើមនុស្សក្នុងពេលឆាប់ៗនេះ ខណៈដែលតាមផែនការរ៉ាក់សាំងនេះ នឹងត្រូវផលិតឲ្យបានដល់៥លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ ហើយអាចបន្ដបង្កើនការផលិតដល់ទៅប្រមាណ ២០លានដូសក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាលថៃ នៅក្នុងសារព័ត៌មានក្នុងស្រុកនៃប្រទេសនេះ។
វ៉ាក់សាំងកូវីដ-១៩ផលិតដោយប្រទេសថៃគ្រោងនឹងត្រូវចាក់សាកល្បងលើមនុស្សឆាប់ៗ
ដោយ

តំណាង​មជ្ឈមណ្ឌល​ស្រាវជ្រាវវ៉ាក់សាំង​ជូឡា របស់ថៃ បានឲ្យដឹងថា វ៉ាក់សាំងថៃ ដែលមានឈ្មោះថា mRNA ដែលត្រូវបាន​ផលិត​ដោយ​សាកលវិទ្យាល័យ​ជូឡាឡុងកន គឺទទួល​បាន​ជោគជ័យ​ចំពោះ​ការសាកល្បង​លើសត្វកណ្ដុរ និង​ស្វា ហើយ​ការសាកល្បងចាក់លើមនុស្ស​នឹងត្រូវធ្វើឡើង​នៅ​ចុងខែ​មេសា ឬដើមខែ​ឧសភា​ឆ្នាំនេះ។

ការប្រកាស​ពីការ​សាកល្បង​ចាក់​វ៉ាក់សាំងនេះ ធ្វើឡើង​ចំពេល​មានការរិះគន់ថា យុទ្ធសាស្ត្រ​ចាក់វ៉ាក់សាំង មាន​ភាពយឺតវ៉ាវ ហើយរដ្ឋាភិបាល​មានការពឹងផ្អែក​ខ្លាំងជ្រុល​ទៅលើ​ការចាក់វ៉ាក់សាំង​របស់អង់គ្លេស AsraZeneca ដែលត្រូវបាន​យកមក​ផលិតបន្ដ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ដែលគ្រប់គ្រង​ដោយ​មហាក្សត្រថៃ។

រាជរដ្ឋាភិបាលថៃ បាន​បញ្ជាទិញ​វ៉ាក់សាំង AstraZeneca ២៦លានដូស សម្រាប់​ចាក់ជូនពលរដ្ឋ​របស់ខ្លួន​ចាប់ពីខែមិថុនាខាងមុខនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋការលោកចូបៃឌិនបន្តប្រើរនាំងពន្ធគយជាមួយចិនដូចជំនាន់លោកត្រាំដដែល

ព័ត៌មាន
សហរដ្ឋអាមេរិកនឹងរក្សាពន្ធគយលើទំនិញ ដែលនាំចូលពីប្រទេសចិនឲ្យនៅដដែល ដូចកាលពីអតីតរដ្ឋបាលលោក Trump ធ្លាប់បានធ្វើកន្លងមក។ នេះបើតាមការអះអាង …

អ្នកជំនាញថាភ្នាក់ងារផ្ដល់សេវាអចលនទ្រព្យកំពុងរងទុក្ខដោយសារការទិញ-លក់អចលទ្រព្យធ្លាក់ចុះ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ សង្កេតឃើញថា ការទិញលក់អចលនទ្រព្យមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលពិភពលោក ក៏ដូចជាកម្ពុជាជួបវិបត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ