សេដ្ឋកិច្ចថៃ ២០២០

ថៃអាចនឹងមានព្យុះភ្លៀងសេដ្ឋកិច្ចបក់បោកខ្លាំងនៅឆមាសទី ២


ឧបនាយករដ្ឋមន្រ្តីថៃ បានព្រមានអំពីព្យុះភ្លៀងសេដ្ឋកិច្ច ដែលអាចបក់បោកមកលើប្រទេសថៃ នៅក្នុងឆមាសទី ២ ឆ្នាំ ២០២០ ដែលប្រទេសថៃ ត្រូវតែប្រឈមមុខដើម្បីរស់ និងធានាឲ្យបាននូវ អនាគតដ៏ភ្លឺស្វាងនាពេលខាងមុខ។ លោកបញ្ជាក់ថា ព្យុះកំណាចដែលបំរុងនឹងកើតមានឡើងនេះ គឺជាលទ្ធផលនៃការរឹតបន្តឹងច្បាប់គ្រប់គ្រងប្រទេស ក្នុងអំឡុងឆមាសទី ១កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃនៅថ្ងៃនេះ។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ

លោក សោមគីត ចតុស្រីបិតក ឧបនាយក​រដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា គ្រប់ប្រទេស​ទាំងអស់ សុទ្ធតែ​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច ដោយសារតែ​វិបត្តិ​កូវីដ-១៩ ដូច្នេះហើយ លោកចង់​បញ្ជាក់​ឲ្យច្បាស់​ពី ស្ថានការណ៍​ដ៏លំបាកនេះ គឺយើងត្រូវតែ​ជួយគ្នា​ទៅវិញ​ទៅមក ដើម្បីរស់នៅ​ឲ្យបាន​ប្រសើរ​ជាងមុន នៅក្នុង​ឆមាស​ទី ២នេះ។

ឧបនាយករដ្ឋមន្រ្តី​ថៃបន្តថា ព្យុះភ្លៀងសេដ្ឋកិច្ច នឹងបក់បោក​ទៅលើ គ្រប់ប្រទេស​ទាំងអស់ មិនមែន​គ្រាន់តែ​ប្រទេសថៃ តែមួយ​នោះទេ ព្រោះគ្រប់គ្នា សុទ្ធតែបា​នចាត់វិធានការ​យ៉ាង​តឹងរ៉ឹងបំផុត​ ក្នុងការទប់​ស្កាត់ការរីក​រាលដាល​នៃមេរោគ​កូវីដ-១៩ កាលពីឆមាសទី ១ ហើយវា​បានជះឥទ្ធិពល​អាក្រក់ដល់​សេដ្ឋកិច្ច​ជាតិ​យ៉ាងពិតប្រាកដ។

ប្រធានផ្នែកស្រាវជ្រាវ​នៃ ធនាគារ CIMB Thai ​បានលើកឡើង​ស្រដៀង​គ្នាដែរថា នៅក្នុងឆមាសទី ២នេះ សេដ្ឋកិច្ចថៃ នឹងងើប​ឡើងវិញ ក្នុងល្បឿន​យឺតបំផុត ដោយត្រូវ​រង់ចាំ​មើលពី​កត្តាក្នុងស្រុក ដូចជា កញ្ចប់ថវិកា​ជួយសង្គ្រោះជាតិ អត្រាការប្រាក់​នៅធនាគារ​កណ្តាល និងកត្តាក្រៅ​ស្រុក ដូចជា ទំនាក់ទំនង​ក្នុងវិស័យ​ទេសចរណ៍ និង​ការ​នាំចេញ-នាំចូល​ទំនិញ ដែលពាក់ព័ន្ធ​នឹងវិបត្តិ​ជម្លោះ​សេដ្ឋកិច្ច​សកល​រវាង អាមេរិក និងចិន។

ដោយឡែក បើតាម​ការព្យាករ​ពី ធនាគារ​កណ្តាលថៃ GDP​ ថៃ អាចនឹងធ្លាក់​ចុះ​ប្រមាណ ៨,១% នៅក្នុងឆ្នាំ ​២០២០នេះ ដែលតួលេខនេះ អន់ខ្សោយ​ជាងការ​ព្យាករ​ជាផ្លូវការ​របស់ បណ្តា​ប្រទេស​នានា ក្នុងតំបន់​អាស៊ី។

ក្រុមហ៊ុន​មូលបត្រ ​Asia Plus Securities ​ដែលមាន​ប្រតិបត្តិការ​នៅក្នុង​វិស័យ​មូលបត្រ​ថៃ បានបង្ហាញ​ពីការព្យាករ​របស់​ខ្លួនដែរថា ​GDP របស់ថៃ ក្នុងឆ្នាំ ​២០២០នេះ ទំនងនឹង​ធ្លាក់ចុះ ៧,៨% ហើយការនាំចេញ​ទំនិញ​សរុប ក៏ធ្លាក់ចុះ ​១០%ផងដែរ។

ជាចុងក្រោយ ក្រុមប្រឹក្សា​នាវា​ជាតិ​របស់ថៃ ក៏បានទម្លាក់​ការព្យាករ​ពី ការនាំចេញ​ទំនិញ​របស់ថៃ នៅក្នុងឆ្នាំ ​២០២០នេះ គឺអាចនឹង​ធ្លាក់ចុះ ១០% ដោយសារតែ ការចុះខ្សោយ​នៃអំណាច​ទិញ និងដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ មាន​សេដ្ឋកិច្ចចុះ​អន់ខ្សោយ​ដូចគ្នាដែរ ហើយចំពោះ​ឆមាសទី ២នេះ ការនាំចេញ​ទំនិញ​របស់ថៃ នឹងមានលទ្ធផល​អវិជ្ជមាន​ជារៀង​រាល់ខែ តែម្តង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នឹងសម្រុកនាំចេញអង្ករទៅទីផ្សារអឺរ៉ុប នៅឆមាសទី២ ឆ្នាំនេះ!

ព័ត៌មាន
នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អឺរ៉ុប និងវៀតណាម ចូលជាធរមាន នៅខែសីហា ខាងមុខនេះ វៀតណាម នឹងបង្កើនការនាំចេញអង្កររបស់ខ្លួន ទៅក…

ឧកញ៉ា ចេង ខេង៖ ការភ័យស្លន់ស្លោរបស់អ្នកគ្មានជំនាញលើវិស័យអចលនទ្រព្យ អាចធ្វើឲ្យប៉ះពាល់ដល់វិស័យនេះ

ព័ត៌មាន
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL បានបង្ហាញពីក្តីបារម្ភថា អ្នកដែលគ្មានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ អាចនឹងធ្វើឲ្យវិស័យន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ