ការនាំចេញរបស់ថៃ

ការនាំចេញទំនិញរបស់ថៃ កើនឡើងវិញបន្តិចហើយ!


នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ តម្រូវការទីផ្សារទំនិញជាច្រើនប្រភេទ ហាក់មានការថមថយចុះ ក៏ប៉ុន្តែក្នុងចំណោមនោះ ក៏មានតម្រូវការទំនិញប្រើប្រាស់ចាំបាច់មួយចំនួន ដូចជា ស្រោមដៃពេទ្យ និងផលិតផលទាក់ទងនឹង បរិក្ខារពេទ្យ និងចំណីអាហារ បានជំរុញឲ្យ ការនាំចេញទំនិញរបស់ថៃ កើនឡើងវិញបន្តិច ហើយក្រសួងពាណិជ្ជកម្ម ក៏រំពឹងថា នៅក្នុងឆ្នាំ ២០២០នេះ ការនាំចេញរបស់ថៃ នឹងថយចុះត្រឹមតែ ៥ ទៅ ៨ភាគរយ​ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកថៃ។
រូបតំណាង
ដោយ

លោកស្រី ភី​ម​ឆា​ណុ​ក វុន ករ ផុ​ន មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​គូសបញ្ជាក់​ថា អំឡុង​ពេល​នៃ​វិបត្តិ​នេះ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​ថៃ បាន​គ្រប់គ្រង​លើ​ការ​រីក​រាល​នៃ​មេរោគ ហើយ​សង្ឃឹមថា វ៉ា​ក់​ស៊ាំ​ង​នឹង​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពេល​ឆាប់​ៗ ដែល​អាច​គាំទ្រ​ដល់ ជំនួញ​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​បាន​។

លោកស្រី បន្ត​ថា ការ​នាំ​ចេញ​ទំនិញ​របស់​ថៃ កើនឡើង​វិញ​បន្តិច​ហើយ បើសិនជា ការ​នាំ​ចេញ​ជា​មធ្យម នៅ​ក្នុង​រយៈពេល ៤​ខែ​ចុងឆ្នាំ ២០២០​នេះ អាច​សម្រេច​បាន ២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ នោះ​ការ​នាំ​ចេញ​សរុប​ប្រចាំឆ្នាំ នឹង​សម្រេច​បាន ២៣៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ៥% ធៀប​នឹង​ឆ្នាំ​មុន​។ ហើយ​បើសិនជា​សម្រេច​បាន​តែ​១៨​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ខែ នោះ​ការ​នាំ​ចេញ​ប្រចាំឆ្នាំ នឹង​ធ្លាក់​ចុះ ៨%​។

មន្ត្រីជាន់ខ្ពស់​រូប​នេះ បន្ថែម​ថា ការ​ធ្លាក់​ចុះ​ខ្លាំង ទំនងជា​មិន​អាច​កើតឡើង​ទៀត​ទេ ក្នុង​រយៈពេល ៤​ខែ​ចុង​ក្រោយ​នេះ ព្រោះថា ផលិតផល​ចំណីអាហារ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ កំពុង​បង្ហាញ​ពី សក្តានុពល​ខ្ពស់ ដោយសារ​តែ ការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​របស់​អ្នក​ប្រើប្រាស់​។

សូម​ជម្រាប​ថា គិត​ត្រឹម​រយៈពេល ៨​ខែ ឆ្នាំ​២០២០​នេះ ថៃ សម្រេចការ​នាំ​ចេញ​ទំនិញ​ជា ១៥៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ៧% ខណៈ​ការ​នាំ​ចូល​មាន​ជាង ១៣៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធា្ល​ក់​ចុះ ១៥%​ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ករសថៃ នាំចូល​វៀតណាម ត្រូវរង​ការស៊ើបអង្កេតពី​វៀតណាម​

ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចាប់ផ្តើមបើកការស៊ើបអង្កេតលើ ករណីការលក់បង្ខូចថ្លៃរបស់ ស្ករ ដែលនាំចូលមកពី ប្រទេសថៃ ដែលបានជំរុញឲ្យ…

កម្មវិធី​អក្ខរកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata ទទួល​បាន​ពានរង្វាន់​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​សង្គម

ព័ត៌មាន
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ - កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ​អ៊ីនធឺណិត របស់ក្រុមហ៊ុន Smar…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ