រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ៖ រដ្ឋមិនត្រូវការខ្ចីលុយបរទេសបន្ថែម ដើម្បីយកមកដោះស្រាយវិបត្តិកូវីដ-១៩ទេ


ក្រឡេកមកមើលប្រទេសថៃក្បែរខាងកម្ពុជាយើងឯណេះវិញ ! រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានអះអាងដោយភាពជឿជាក់កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថៃមិនត្រូវការខ្ចីលុយពីបរទេសបន្ថែមដើម្បីយកមកដោះស្រាយវិបត្តិកូវីដ១៩នោះទេ ដោយហេតុថា កម្ចីលើកចុងក្រោយប្រមាណ ៥០០ពាន់លានបាត ឬស្មើនឹងប្រមាណ១៥ពាន់លានដុល្លារអាមេរិក អាច យកមកប្រើប្រាស់បានគ្រប់គ្រាន់ហើយ នៅក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកបុស្តិ៍។
លោក អាខុម ធឺមភីតា យ៉ាប៉ៃសិត រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ (រូបភាព៖ The Nation Thailand))
ដោយ

លោក អា​ខុ​ម ធឺ​ម​ភី​តា យ៉ា​ប៉ៃ​សិត រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​គូសបញ្ជាក់​ថា លោក​មិន​ទាន់​បាន​ធ្វើការ​ពិភាក្សា​ក្នុង​គម្រោង​ខ្ចីប្រាក់​បន្ថែម​ដើម្បី​យក​មក​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​១៩ ជាមួយនឹង​ធនាគារកណ្តាល​របស់​ថៃ​នៅឡើយ​ទេ ដោយហេតុ​ថា ប្រាក់​កម្ចី​ចំនួន​៥០០​ពាន់​លាន​បាត​ស្មើនឹង​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ ដែល​បាន​ខ្ចី​កាលពី​ពាក់កណ្តាល​ឆ្នាំ​នេះ នៅ​អាច​ប្រើប្រាស់​បាន​គ្រប់គ្រាន់​។

លោក អា​ខុ​ម បាន​សង្កត់ធ្ងន់​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ថៃ​កំពុង​ពិចារណា​រៀបចំ​លម្អិត ពី​គម្រោង​ចំណាយ​ថវិកា​កម្ចី​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ឲ្យ​មាន​ប្រសិទ្ធិ​ភាព​សិន មុន​នឹង​ត្រូវ​គិតគូរ​ពី​ការ​ខ្ចីប្រាក់​បន្ថែម​។

យ៉ាងណាមិញ ទេសាភិបាល​ធនាគារកណ្តាល​ថៃ លោក សិ​ដ្ឋា​ភុ​ត កាលពី​ស​ប្តា​ហ៍​មុន​បាន​អះអាង​ផ្ទុយ​ស្រឡះ​ពី​នេះ​។ លោក​បាន​ព្រមាន​ថា រដ្ឋាភិបាល​ថៃ​ត្រូវការ​បន្ថែម​ទឹកប្រាក់​យ៉ាង​ហោច​ណាស់ ក៏​ជាង​១​ទ្រី​លាន​បាត ស្មើនឹង​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​ទៀត ទើប​គ្រប់គ្រាន់​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​១៩ និង​ការ​ប្រឈម​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ថៃ​។ 

ទេសាភិបាល​ធនាគារកណ្តាល​ថៃ បាន​សង្កត់ធ្ងន់​ថា ដោយសារ​ផល​ប៉ះពាល់​សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ និង មាន​រយៈពេល​យូរ​ជាង​ការ​ប៉ាន់ស្មាន​របស់​ធនាគារកណ្តាល​ថៃ​កាលពី​លើក​មុន​។​ដូច្នេះ គោលនយោបាយ​សារពើពន្ធ​ថ្មី​មួយ គួរតែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​ជាប់​គាំង​សេដ្ឋកិច្ច​ថៃ​បច្ចុប្បន្ន​។ 

សូម​ជម្រាប​ថា ទោះបីជា​មាន​ទឹកប្រាក់​ជា​ច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​បាងកក អនុម័ត​ឲ្យ​ប្រើប្រាស់​សម្រាប់​ចាក់​បញ្ចូល​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ថៃ​ក្តី ប៉ុន្តែ​ហានិភ័យ​នៅ​តែ​កើនឡើង​កាន់តែ​ខ្លាំង​មក​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ ដោយសារ​ការ​រីក​រាលដាល​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ខ្លួន​ថ្មី មិន​បាន​បន្ថយល្បឿន​ឆ្លង​នោះ​ទេ​។

គួរ​បញ្ជាក់​ថា ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​ថៃ​ពេល​នេះ ចំនួន​អ្នក​គ្មាន​ការងារ​ធ្វើ និង កម្មករ​ដែល​ធ្វើការ​តិច​ម៉ោង បាន​ឈាន​ដល់ ៣​លាន​នាក់​ហើយ នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ ខណៈ​ដែល​បញ្ហា​រាតត្បាត​កូ​វី​ដ​-១៩ កំពុង​បន្ត​អូស​បន្លាយ និង​កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​មក​លើ​សេដ្ឋកិច្ច​ថៃ​ផង​ដែរ​។ ចំពោះ​កំណើនសេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ​២០២១​នេះ​វិញ ត្រូវ​បាន​ធនាគារកណ្ដាល​របស់​ប្រទេស​នេះ ព្យាករ​ថា នឹង​អាច​មាន​កំណើន​ត្រឹមតែ​០,៧%​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព័ត៌មានក្លែងក្លាយពីប្រភពដើមកូវីដ-១៩ កំពុងបែកធ្លាយពេញបណ្ដាញសង្គមចិន ប៉ុន្ដែអាជ្ញាធរមិនអើពើ?

ព័ត៌មាន
គេសង្កេតឃើញថាព័ត៌មានមិនពិតអំពីដើមកំណើតនៃជំងឺរាតត្បាតជាសកលដែលបង្កឡើងដោយវីរុសកូរ៉ូណា កំពុងសាយភាយយ៉ាងសកម្មនៅក្នុងបណ្តាញសង្គម និង ប្រព័ន្…

ការនាំចេញផលិតផលនេសាទវៀតណាមទំនងកើនឡើងដល់ ៩ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
ទោះបីជាវៀតណាមកំពុងជាប់ដៃប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩យ៉ាងណាក៏ដោយ ក៏ប្រទេសក្បែរខាងកម្ពុជាមួយនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ