ក្រុមហ៊ុនយក្សរបស់ថៃ PTT

ក្រុមហ៊ុនយក្សរបស់ថៃ PTT លក់ទ្រព្យសកម្មរបស់ខ្លួនតម្លៃ ៤៧១លានដុល្លារ ដកខ្លួនចេញពីការជីករ៉ែធ្យូងថ្ម


ក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់ថៃ PTT Group បានលក់អាជីវកម្មជីកយករ៉ែធ្យូងថ្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងតម្លៃសរុប ៤៧១ លានដុល្លារ ដែលជាផ្នែកមួយនៃផែនការធ្វើពិពិធកម្មអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការចាកចេញពីអាជីវកម្មប្រេងឥន្ធនៈហ្វូស៊ីល និងចូលរួមបោះជំហានកាន់តែឆ្ងាយទៅក្នុងវិស័យថាមពលបៃតង ខណៈដែលប្រទេសថៃគ្រោងនឹងឈានដល់អព្យាក្រឹតភាពជាតិកាបូននៅឆ្នាំ២០៥០ និងគ្មានការបំភាយឧស្ម័នទាំងស្រុងត្រឹមឆ្នាំ២០៦៥។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
ក្រុមហ៊ុនយក្សរបស់ថៃ PTT លក់ទ្រព្យសកម្មរបស់ខ្លួនតម្លៃ ៤៧១លានដុល្លារ ដកខ្លួនចេញពីការជីករ៉ែធ្យូងថ្ម

នាយកប្រតិបត្តិក្រុមហ៊ុន PTT លោក Auttapol Rekpiboon បាននិយាយថា ក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន PTT បានយល់ព្រមលើការលក់ភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុន PTT Mining ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ PTT International Holdings ទៅឱ្យក្រុមហ៊ុន PT Astrindo Nusantara Infrastruktur ដែលបានចុះបញ្ជីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

កិច្ចព្រមព្រៀងលក់ភាគហ៊ុននេះមានតម្លៃ ៧៤១ លានដុល្លារ ហើយប្រតិបត្តិការក្រុមហ៊ុននេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅត្រីមាសទី៤ឆ្នាំនេះ ដែលជាការកត់សម្គាល់ចុងបញ្ចប់នៃប្រតិបត្តិការរុករករ៉ែធ្យូងថ្មរបស់ក្រុមហ៊ុន PTT ដែលក្រុមហ៊ុននេះ បានព្យាយាមលក់អាជីវកម្មនេះអស់ជាច្រើនឆ្នាំមកហើយ។

លោក Auttapol បាននិយាយថា "ប្រតិបត្តិការនេះនឹងបង្វែរការវិនិយោគរបស់ក្រុមហ៊ុន PTT ទៅលើអាជីវកម្មធ្យូងថ្ម ដែលស្របតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន PTT ទាំងអស់ ឱ្យឆ្ពោះទៅរកនិរន្តរភាព និងថាមពលស្អាត។

ក្រុមហ៊ុន PTT បានចាប់ផ្ដើមអាជីវកម្មប្រេង និងឧស្ម័ននៅក្នុងឆ្នាំ១៩៧៨បន្ទាប់ពីប្រទេសថៃបានរកឃើញរ៉ែឧស្ម័នធម្មជាតិនៅឈូងសមុទ្រថៃ ដោយក្រុមហ៊ុននេះបានដើរតួនាទីដ៏សំខាន់ធានារុករក និងផលិតប្រេង និងឧស្ម័ន ដើម្បីធានាការផ្គត់ផ្គង់ថាមពលសម្រាប់ប្រទេសថៃ និងជំរុញសេដ្ឋកិច្ចជាតិផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុន PTT ក្នុងនាមជាសហគ្រាសរដ្ឋត្រូវគោរពតាមការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់រដ្ឋាភិបាលដើម្បីឈានដល់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ និងគ្មានការបំភាយឧស្ម័នទាំងស្រុងនៅឆ្នាំ២០៦៥។ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសពីគោលដៅនៃការបំភាយឧស្ម័នរបស់ប្រទេសថៃបែបនេះនៅក្នុងកិច្ចប្រជុំ COP26 របស់អង្គការសហប្រជាជាតិនៅខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីការប្រកាសនោះមក ក្រុមហ៊ុន PTT បានបង្ហាញផែនការឆ្ពោះទៅរកពណ៌បៃតងក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៧០% នៅឆ្នាំ២០៣០។

អ្នកវិភាគម្នាក់ប្រចាំក្រុមហ៊ុន Asia Plus Securities បាននិយាយថា "វាជាពេលវេលាដ៏ល្អក្នុងការលក់អាជីវកម្មជីកយករ៉ែធ្យូងថ្មនេះស្របពេលដែលតម្លៃធ្យូងថ្មពិភពលោកកំពុងកើនឡើងដោយសារក្រុមហ៊ុន PTT ក៏នឹងទទួលបានតម្លៃល្អផងដែរ។ អ្នកវិភាគរូបនោះបានបន្ថែមថា ការដកខ្លួនចេញនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន PTT ដើម្បីចាកចេញពីអាជីវកម្មឥន្ធនៈហ្វូស៊ីល ឆ្ពោះទៅកាន់អាជីវកម្មបៃតងមិនប៉ះពាល់បរិស្ថាន៕




អត្ថបទបន្ទាប់


ទទួលបានការប្រាក់ 2% សម្រាប់ការបើកគណនីចរន្តផ្លើស (Current Account Plus) ជាមួយអេស៊ីលីដា

ព័ត៌មាន
អតិថិជន អាចទទួលបាននូវការផ្ដល់ជូនកាន់តែពិសេស ជាមួយគណនីចរន្តផ្លើស (Current Account Plus) របស់ធនាគារ អេស៊ីលីដា ដោយគ្រាន់តែបើកគណនីចរ…

តើតម្លៃឧស្ម័នធម្មជាតិរ៉ាវនៅតំបន់អាស៊ីកើនឡើងខ្លាំង កំពុងធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់នេះជួបវិបត្តិអ្វីខ្លះ?

ព័ត៌មាន
តម្លៃឧស្ម័នធម្មជាតិរាវនៅលើទីផ្សារអាស៊ីបានកើនឡើងជិត ១០ ដងធៀបនឹងអត្រានៅរដូវក្តៅជាមធ្យមកាលពីពេលមុន ដែលបង្កឱ្យប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ