ប្រទេសថៃ

ថៃរំពឹងទេសចរបរទេសកើនដល់២០លាននាក់ក្នុងឆ្នាំ២០២៣ ខណៈឆ្នាំមុនសម្រេចបានកំណើនលើសគោលដៅ


ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលទើបនឹងជាប់ឆ្នោតសម្រាប់អាណត្តិថ្មី បាននិយាយថា ប្រទេសថៃរំពឹងថាអាចស្រូបទាញភ្ញៀវបរទេសបានចំនួនជាង ២០លាននាក់នៅឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការទទួលបានទេសចរអន្តរចំនួនជិត១២លាននាក់នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីថៃបានបើកដំណើរការប្រទេសឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃរំពឹងទេសចរបរទេសកើនដល់២០លាននាក់ក្នុងឆ្នាំ២០២៣!

លោក ចំណាន ស្រ៊ីសាវ៉ាត់ បាននិយាយថា វិស័យទេសចរណ៍គឺជាឱកាសមាស ឱកាសឈ្នះដ៏លឿនបំផុតសម្រាប់សេដ្ឋកិច្ចថៃ។ លោកបន្តថា ថៃបានជោគជ័យក្នុងស្តារទេសចរណ៍គួរកត់សម្គាល់ហើយនៅឆ្នាំ២០២២ ដូចនេះ បេសកកម្មបន្ទាប់គឺត្រូវជួយក្រុមប្រតិបត្តិករទេសចរណ៍ឱ្យទទួលបានមូលនិធិ សម្រាប់ការងារនៅឆ្នាំ២០២៣នេះ។

ក្រុមប្រឹក្សាទេសចរណ៍ថៃហៅកាត់ថា TCT បានសន្យាថានឹងជួយគាំទ្រដល់ប្រតិបត្តិករខ្នាតតូច ផ្តល់អាជ្ញាប័ណ្ណដល់ សណ្ឋាគារនិងផ្ទះសំណាក់ខ្នាតតូចៗ ដើម្បីអាចឱ្យពួកគេមានសិទ្ធិទទួលបានប្រាក់កម្ចី និងជំនួយផ្សេងៗ។

កន្លងមក ក្រុមប្រឹក្សាទេសចរណ៍ថៃហៅកាត់ថា TCT បានរួមបញ្ចូលសហការជាមួយ ធនាគារកសិករថៃ ដើម្បីផ្តល់មូលនិធិដល់សហគមន៍មូលដ្ឋាននៅទូទាំងប្រទេសថៃបង្កើតជាតតំបន់ទេចរណ៍តាមបែបជនបទ និងធម្មជាតិ ក៏ដូចជាកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ដើម្បីបម្រើឧបករណ៍ឌីជីថលនៅក្នុងសហគមន៍មូលដ្ឋាន។

សូមជម្រាបថា បើតាមតួលេខពីអាជ្ញាធរទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសទៅកំសាន្តក្នុងប្រទេសមួយនេះកាលពីពេញមួយឆ្នាំ២០២២ បានកើនឡើងដល់ ១១,៨លាននាក់។ ចំនួននេះ គឺលើសពីគោលដៅកំណត់របស់អាជ្ញាធរថៃដែលធ្លាប់រំពឹងថានឹងទទួលបានរង្វង់១០ លាននាក់។ ទោះយ៉ាងណា ភ្ញៀវទាំងជិត១២លាននាក់នេះ ជាតួលេខមួយទាបណាស់ មិនអាចឱ្យប្រតិបត្តិករទេសចរណ៍នៅថៃ ទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នានោះទេ។ ពិសេសបើគេធៀបនឹងឆ្នាំ២០១៩ដែលថៃទទួលបានទេសចរដល់ទៅ ៤០លាននាក់ឯណោះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្មប្ដេជ្ញាជំរុញឲ្យមានស្ថិរភាពថ្លៃ និងតម្លៃខ្ពស់សម្រាប់កសិផលក្នុងស្រុក និងនាំចេញ

ព័ត៌មាន
ដើម្បីលើកកម្ពស់និងជំរុញវិស័យកសិកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញនូវទស្សនទានថ្មី សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវស្ថ…

ធនាគារ SME រំពឹងគម្រោងហិរញ្ញប្បទាន ១៥០លានដុល្លារសម្រាប់អាជីវកម្មទេសចរណ៍ នឹងបញ្ចេញអស់នៅពាក់កណ្តាលឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា បើទោះបីជាមកដល់ពេលនេះ ល្បឿននៃការបញ្ចេញឥណទាននៃកញ្ចប់ថវិកា ១៥០លានដុល្លារជួយដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ