កសិកម្មថៃ

រដ្ឋថៃគ្រោងចំណាយ ៣០០លានដុល្លារ ដើម្បីធានាតម្លៃកៅស៊ូ ឆ្នាំ២០២១-២០២២


គណៈកម្មាធិការគោលនយោបាយកៅស៊ូជាតិថៃ បានសម្រេចអនុម័តជាគោលការណ៍ទៅលើ ផែនការធានាតម្លៃកៅស៊ូ សម្រាប់ឆ្នាំ ២០២១-២០២២ ដោយសន្យាថា នឹងចំណាយទឹកប្រាក់ ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ផែនការរយៈពេល ៣ឆ្នាំជាប់ៗគ្នា។នាពេលកន្លងមក ក្រៅពីកៅស៊ូ រាជរដ្ឋាភិបាលថៃ ក៏មានការធានាលើតម្លៃស្រូវអង្ករផងដែរ ដោយការធានាតម្លៃអង្ករ គឺនឹងមានការផ្តល់សំណង បើសិនជា តម្លៃទីផ្សារ ធ្លាក់ចុះទាបជាងតម្លៃគោលដែលបានកំណត។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះ។
កសិករម្នាក់ កំពុងចៀរជ័រដើមកៅស៊ូក្នុងចម្ការមួយក្នុងប្រទេសថៃ
ដោយ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ បាន​លើក​ឡើង​ថា ផែនការ​នេះ នឹង​គ្របដណ្តប់​ទៅ​លើ ១​លាន ៨​សែន​គ្រួសារ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ប្រមាណ ២​លាន ៧​សែន​ហិ​កតា​។

នា​ពេល​កន្លង​មក ក្រៅពី​កៅស៊ូ រាជរដ្ឋាភិបាល​ថៃ ក៏​មានការ​ធានា​លើ​តម្លៃ​ស​ម្រូ​វ​អង្ករ​ផង​ដែរ ដោយ​ការ​ធានា​តម្លៃ​អង្ករ គឺ​នឹង​មានការ​ផ្តល់​សំណង បើសិនជា តម្លៃ​ទីផ្សារ ធ្លាក់​ចុះ​ទាប​ជាង​តម្លៃ​គោល​ដែល​បាន​កំណត់ ប៉ុន្ដែ ចំពោះ​ការ​ធានា​តម្លៃ​កៅស៊ូ​វិញ កសិករ នឹង​ទទួល​បាន​នូវ ការ​ធានា​តម្លៃ​អតិបរមា ៦០​បាត ឬ​ប្រមាណ ១​ដុល្លារ ៨០​សេន​ក្នុង​មួយ​គីឡូក្រាម សម្រាប់​សន្លឹក​កៅស៊ូ​ឆៅ និង ១​ដុល្លារ ៧០​សេន សម្រាប់​ជ័រកៅស៊ូ ដោយ​ក្នុង​មួយ​គ្រួសារ​កំណត់​មាន​ផ្ទៃដី​ដាំ​ដុះ ត្រឹមតែ ៤​ហិ​កតា​ប៉ុណ្ណោះ​។

នៅ​ក្រោម​ផែនការ​នេះ អ្នកចៀរ​ជ័រកៅស៊ូ មាន​សិទ្ធិ​ទទួល​បាន ៤០% នៃ​តម្លៃ និង​ម្ចាស់​ចម្ការ​ទទួល​បាន ៦០% ហើយ​ធនាគារ​កសិកម្ម និង​សហករណ៍​កសិកម្ម​របស់​រដ្ឋ ជា​អ្នកគ្រប់គ្រង​ផែនការ​នេះ ដែល​នឹង​ចាប់ផ្តើម​ពី​ខែតុលា ឆ្នាំ ២០២១​នេះ រហូត​ដល់​ខែកញ្ញា ឆ្នាំ ២០២២​ខាង​មុខ​។

យ៉ាងណា​ក៏​ដោយ ផែនការ​នេះ នឹង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ទៅ​កាន់ គណៈរដ្ឋមន្ត្រី​ថៃ ដើម្បី​អនុម័ត​នៅ​ខែតុលា ខាង​មុខ​នេះ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ ក៏​បាន​បញ្ជាក់​ដែរ​ថា នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​បញ្ជា​ភ្នាក់ងារ​ពាក់ព័ន្ធ ឲ្យ​ការពារ​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ ហើយ​ធានា​ថា ប្រាក់​ទាំងនោះ ត្រូវ​បញ្ជូន​ទៅ​ដល់​ដៃ កសិករ​ផ្ទាល់​តែ​ម្តង​។

នាយក​រដ្ឋមន្ត្រី​ថៃ ក៏​បាន​បង្គាប់​ឲ្យ​មានការ​តាមដាន​ជា​ប្រចាំ ដើម្បី​បង្កើន​តម្លៃ​ផលិតផល​កសិកម្ម គាំទ្រ​ដល់​កសិករ​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ផលិតកម្ម និង​ជំរុញ​ការ​ប្រើប្រាស់​កៅស៊ូ ជា​វត្ថុធាតុដើម​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​។

បើ​តាម​ទិន្នន័យ​ពី ក្រសួងពាណិជ្ជកម្ម​ថៃ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ ២០២១​នេះ ថៃ សម្រេចការ​នាំ​ចេញ​កៅស៊ូ​ជាង ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​ជាង ៥០% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​ប្រសិនជា​យើង​គិត​អំពី​បរិមាណ​នាំ​ចេញ​វិញ គឺ​ជិត ១​លាន ៤​សែន​តោន​។

ទីផ្សារ​នាំ​ចេញ​កៅស៊ូ​ធំ​ៗ​របស់​ថៃ រួម​មាន ចិន ម៉ា​ឡេ​ស៊ី ជប៉ុន អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ដោយ​ទីផ្សារ​ទាំងអស់​នេះ សុទ្ធតែ​មាន​កំណើន ២​ខ្ទង់ នៅ​ក្នុង​ការ​នាំ​ចេញ ៥​ខែ ដើមឆ្នាំ​នេះ​។

សូម​ជម្រាប​ដែរ​ថា ប្រទេស​ថៃ បាន​បង្ហាញ​ពី​ក្តី​រំពឹង​ខ្ពស់ ក្នុង​ការ​សម្រេច​នូវ​កំណើន​នាំ​ចេញ​កៅស៊ូ ២៥% នៅ​ក្នុង​ឆ្នាំ ២០២១​នេះ ដោយ​ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ ការ​នាំ​ចេញ​កៅស៊ូ មាន​កំណើន ៥០% ទៅ​ហើយ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធនាការ «90 Second Social» របស់ក្រុមហ៊ុន Facebook អប់រំពលរដ្ឋកម្ពុជាអំពីសុវត្ថិភាពអ៊ីនធឺណិត

ព័ត៌មាន
ក្រុមហ៊ុន Facebook កំពុងដាក់ដំណើរការយុទ្ធនាការអក្ខរកម្មឌីជីថលថ្មីមួយឈ្មោះថា «90 Second Social» ដើម្បីជួយពលរដ្ឋកម្ពុជាឱ្យប្រើប្រាស់អ៊ីនធ…

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងផ្ដល់អាទិភាពបើកទទួលទេសចរជនជាតិចិនមុនគេ នៃគម្រោងបើកទទួលទេសចរបរទេសឡើងវិញ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា គ្រោងបើកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច និងតម្រូវឱ្យអ្នកទេសចរទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ