នាយករដ្ឋមន្ត្រីថៃ

នាយករដ្ឋមន្ត្រីថៃត្រូវបក្សប្រឆាំងក្នុងរដ្ឋសភាសួរដេញដោល ក្រោយដោះស្រាយវិបត្តិកូវីដ១៩មិនបានល្អ


សមាជិកសភាប្រទេសថៃនៅថ្ងៃអង្គារទី៣១ខែសីហាម្សិលមិញនេះ បានចាប់ផ្តើមបើកការជជែកដេញដោលគ្នា ដើម្បីឈានទៅដល់ការបោះឆ្នោតដកសេចក្តីទុកចិត្តពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន ៥នាក់ផ្សេងទៀត ក្រោមហេតុផលថា រដ្ឋាភិបាលលោកប្រយុទ្ធចាន់អូចារ ដោះស្រាយវិបត្តិកូវីដ១៩មិនបានល្អ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ របស់ប្រទេសថៃ
ដោយ

ការ​ជជែក​ដេញដោល​នឹង​ត្រូវធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ​ជាប់​ៗ​គ្នា ចាប់ពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ​តទៅ រួច​មក​រដ្ឋសភា​នឹង​ធ្វើការ​បោះ​ឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​។

លោក សំពុង អា​ម៉​ន​វី​វ៉ា​ត់ ប្រធាន​គណៈបក្ស ភឿ​ថៃ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​គណៈបក្សប្រឆាំង​ដ៏​សកម្ម​មួយ​ក្នុង​ប្រទេស​ថៃ បាន​ចាប់ផ្តើម​ការ​ជជែក​ដេញដោល ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់​ៗ​ទៅ​លើ​លោក​ប្រយុទ្ធ​ថា ជា​មនុស្ស​ក្រអឺតក្រទម មាន​អំណាច​ក្នុង​ដៃ​តែ​មិន​ស័ក្តិសម​នឹង​ដឹកនាំ​ប្រទេស​នោះ​ទេ​។

មេដឹកនាំ​គណៈបក្សប្រឆាំង​រូប​នេះ​បន្ត​ថា​៖ ប្រសិនបើ​គេ​អនុញ្ញាត​ឱ្យ​លោក​ប្រា​យុទ្ធ​ចាន់​អូរ​ចា បន្ត​ការ​ដឹកនាំ​ប្រទេស​តទៅ​ទៀត វា​នឹង​នាំ​ឱ្យ​មាន​មនុស្ស​កាន់តែ​ច្រើន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ និង​ស្លាប់​បាត់បង់​ជីវិត​ជា​មិន​ខាន​។

គួរ​ជម្រាប​ថា នេះ​គឺ​លើក​ទី​៣​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ដែល​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​សមាជិក​សភា​ជជែក​សួរ​ដេញដោល ក្នុង​សំណុំរឿង​ផ្សេង​ៗ​គ្នា ប៉ុន្តែ​នៅ​រាល់​លើក បក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​ទាញ​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​បាន​ឡើយ​។ 

សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មក​ពី​សាកលវិទ្យាល័យ ជូ​ឡា​ឡុ​ង​កន ប្រទេស​ថៃ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ការ​ដេញដោល​សួរនាំ​នេះ នឹង​មិន​អាច​ឈាន​ទៅ​ទាញ​ទម្លាក់​លោក ប្រា​យុទ្ធ ចេញពី​ដំណែង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ថៃ​បាន​ដោយ​ងាយ​ៗ​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់តែ​អាច​កាត់​បន្ថយ​ប្រជាប្រិយភាព​របស់​លោក​ប្រា​យុទ្ធ​ក្នុង​ចំណោម​សាធារណជន​តែ​ប៉ុណ្ណោះ​។

គួរ​កត់​សម្គាល់ថា ការ​ឈាន​ទៅ​ដល់​ការ​បោះ​ឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​ដូចនេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​យុវជន អ្នក​និយម​ប្រជាធិបតេយ្យ​ថៃ នៅ​រៀង​រាល់​ចុង​ស​ប្តា​ហ៍​តែងតែ​ចេញ​មក​ប្រមូលផ្តុំ​គ្នា ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង ដោយហេតុ​ថា ពួក​គេ​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ប្រយុទ្ធ​ក្នុង​ការ​ទប់ទល់ និង​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​១៩ ជា​ពិសេស​វិបត្តិ​សេដ្ឋកិច្ច​តែ​ម្តង​។

សូម​ជម្រាប​ថា មិនមែន​តែ​លោក​ប្រយុទ្ធ​នោះ​ទេ ដែល​នឹង​ត្រូវ​សមាជិក​សភា​មក​ពី​បក្ស​ប្រឆាំង​សួរ​ដេញដោល ប៉ុន្តែ​នៅ​មាន​រដ្ឋមន្ត្រី​សំខាន់​ៗ​ចំនួន ៥​រូប​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ចូលខ្លួន​មក​ឆ្លើយ​នឹង​សំណួរ​របស់​សភា​ថៃ ក្នុង​នោះ​រួម​មាន រដ្ឋមន្ត្រី​សុខាភិបាល រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន រដ្ឋមន្ត្រីក្រសួង​ការងារ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។ 

យ៉ាងណាមិញ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា និង រដ្ឋមន្ត្រី​សុខាភិបាល​ថៃ លោក អា​នូ​ទី​ន ចាន់​វី​រ៉ា​គុល ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​អ្នក​ដែល​រង​ការ​សួរ​ដេញដោល​ច្រើន​ជាងគេ ដោយហេតុ​ថា អ្នក​ទាំង​ពីរ​ធ្វើការ​ជិត​ស្និទ្ធ​នឹង​គោលនយោបាយ​សម្រាប់​ទប់ទល់​នឹង​កូ​វី​ដ​១៩៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖អង្គការពាណិជ្ជកម្មពិភពលោកសើរើសំណុំរឿងកូតានាំចូលគ្រាប់ធញ្ញជាតិឡើងវិញ

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញ នូវវិវាទដែលអូសបន្លាយអស់ពេលជាយូរមកហើយ រវាងចិននិងសហរដ្ឋអាមេរិកស្តីពីការប្រ…

កូរ៉េខាងត្បូងបង្កើនការចំណាយសម្រាប់ឆ្នាំ២០២២កប់ពពក បង្កហានិភ័យដល់បំណុលជាតិ

ព័ត៌មាន
រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ចេញគម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២២ក្នុងចំនួនដ៏ច្រើនកប់ពពកលើសឆ្នាំមុនៗ ដែលប្រការនេះ បានច្រានចោលក្តីរពឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ