ភោជនីយដ្ឋានថៃជួបវិបត្តិ

ថៃប្រឈមនឹងការបិទភោជនីយដ្ឋានជាង៧ពាន់កន្លែងក្នុងឆ្នាំ២០២០នេះដោយសារមេរោគកូវីដ១៩


បញ្ហាមេរោគកូវីដ ១៩ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់ វិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ចរបស់ប្រទេសថៃ ក្នុងនោះមាន ភោជនីយដ្ឋានជាង ៧ពាន់កន្លែង ប្រឈមនឹងការបិទទ្វារនៅក្នុងឆ្នាំ ២០២០នេះ ជាពិសេស អាហារដ្ឋានខ្នាតធំ និងមធ្យម ដែលអាចនឹងចាកចេញពី វិស័យដែលមានប្រាក់ចំណូលជាង ១២ពាន់លានដុល្លារនេះ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះរបស់សារព័ត៌មានក្នុងស្រុកថៃ។
ថៃប្រឈមនឹងការបិទភោជនីយដ្ឋានជាង៧ពាន់កន្លែងក្នុងឆ្នាំ២០២០នេះដោយសារមេរោគកូវីដ១៩(រូបភាព៖​www.thailotus.co.nz)
ដោយ

លោក ឡា​ត់​ដា សម ប៉ ថុ​ង ប្រធាន​សមាគម​អាជីវកម្ម​ភោជនីយដ្ឋាន​ថៃ បាន​គូសបញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ វិស័យ​មួយ​នេះ បាន​ជួប​ការ​លំបាក​ជា​ច្រើន​លើក ជា​ច្រើន​សារ រួច​ទៅ​ហើយ តែ​វិបត្តិ​នៃ​មេរោគ​កូ​វី​ដ ដ៏​កាច​សាហាវ​នេះ ជា​ករណី​ធ្ងន់ធ្ងរ​ជាងគេ​បំផុត ដែល​អាច​ធ្វើ​ឲ្យ ភោជនីយដ្ឋាន ប្រមាណ​ពី ៥​ពាន់ ទៅ ៧​ពាន់​កន្លែង នឹង​ត្រូវ​បិទទ្វារ​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ​។

លោក​បន្ត​ថា សមាគម មាន​សមាជិក​ជាង ៥​ម៉ឺន​កន្លែង ទូ​ទាំង​ប្រទេស​ថៃ ហើយ​ក្នុង​នោះ​ប្រតិបត្តិ​ករ ១០% ទៅ ១៥% ទទួល​រង​គ្រោះ​ខ្លាំង​ជាងគេ ភាគច្រើន​ជា អាហារ​ដ្ឋា​ន​ខ្នាត​ធំ និង​ខ្នាត​មធ្យម ដែល​មា​នទី​តាំងនៅ​ក្នុង​តំបន់​ទេសចរណ៍​គោលដៅ​សំខាន់​ៗ​។យ៉ាងណា​ក៏​ដោយ សមាគម​អាជីវកម្ម​ភោជនីយដ្ឋាន​ថៃ កំពុង​តែ​ចរចារ​ជាមួយនឹង ធនាគារពាណិជ្ជ​ជា​ច្រើន ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ ដែល​មាន​អត្រា​ការ​ប្រាក់​ពិសេស​សម្រាប់​កម្ចី​នានា​។

បើ​តាម​របាយការណ៍​ពី មជ្ឈមណ្ឌល​ស្រាវជ្រាវ កា​ស៊ី​ខន បាន​បញ្ជាក់​ថា ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរណ៍​បរទេស មក​លើ​ម្ហូបអាហារ មាន​ប្រមាណ ១៥% នៃ​ការ​ចំណាយ​សរុប​របស់​ពួក​គេ ប្រមាណ ៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០១៩​។

កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ វិស័យ​ម្ហូបអាហារ​របស់ ថៃ រក​ប្រាក់​ចំណូល​បាន​ប្រមាណ ១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៥% ធៀប​នឹង​ឆ្នាំ ២០១៨​។ជា​ចុង​ក្រោយ មជ្ឈមណ្ឌល​ស្រាវជ្រាវ កា​ស៊ី​ខន បាន​ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ ២០២០ ថៃ អាច​រក​ប្រាក់​ចំណូល​ពី វិស័យ​ម្ហូបអាហារ បាន​ប្រមាណ ១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ដែល​នឹង​ថយ​ចុះ ៦% ធៀប​នឹង​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ចិន នឹងខាតបង់៣ពាន់លានដុល្លារក្នុងមួយខែដោយសារវីរុសកូវីដ១៩

ព័ត៌មាន
ជារៀងរាល់ដើមឆ្នាំ ជាពេលវេលាដែល វិស័យអាកាសចរណ៍ចិន មានសកម្មភាពមមាញឹកបំផុត ដោយសារតែប្រជាជនចិន ចាប់ផ្តើមចេញដំណើរទៅលេងស្រុកកំណើត និងធ្វ…

ក្រុមហ៊ុន Apple ប្រកាសបិទហាងជុំវិញសកលលោកជាបណ្តោះអាសន្ន លើកលែងតែនៅក្នុងប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបិទហាងទាំងអស់របស់ខ្លួន នៅជុំវិញសកលលោក ជាបណ្តោះអាសន្នសិន រហូតដល់ថ្ងៃទី ២៧ ខែមីនា លើកលែងតែហាងនៅក្នុងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ