រដ្ឋាភិបាលថៃនឹងបន្ដវិធានការចត្តាឡីស័ក

រដ្ឋាភិបាលថៃនឹងបន្ដវិធានការតម្រូវឲ្យអ្នកដំណើរពីក្រៅប្រទេសធ្វើចត្តាឡីស័ករហូតដល់ចុងខែមករា


គិតមកទល់ថ្ងៃទី ៤ ខែមករានេះ មានរយៈពេល១៤ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលថៃបានសម្រេចឈប់អនុញ្ញាតអ្នកដំណើរពីក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងរួចអាចចូលក្នុងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទោះបីជា មានការអនុវត្តរឹតត្បិតការធ្វើដំណើរពីក្រៅប្រទេសក៏ដោយចុះ ប៉ុន្ដែ បញ្ហារាតត្បាតកូវីដ ពិសេសមេរោគអូមីក្រុង នៅក្នុងប្រទេសថៃ នៅតែបន្ដរកឃើញកាន់តែច្រើនឡើង។ កត្តានេះ បានជំរុញថៃកំពុងពិចារណាបន្ដវិធានការតម្រូវឲ្យអ្នកដំណើរពីបរទេសត្រូវតែធ្វើចត្តាឡីស័កបន្ដទៀតរហូតដល់ចុងខែមករានេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
អ្នកដំណើរកំពុងឆែកលិខិតឯកសារកូវីដ១៩នៅព្រលានយន្តហោះថៃ

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលថៃ បានយល់ព្រមស្នើសុំមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ១៩ ឲ្យពិចារណាបន្តវិធានការ តម្រូវឲ្យអ្នកដំណើរពីក្រៅប្រទេសត្រូវធ្វើចត្តាឡីស័កបន្ដទៀត រហូតដល់ចុងខែមករានេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ ក៏បាននិយាយដែរថា ការបន្ដវិធានការតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេសនេះ គឺដើម្បីផលប្រយោជន៍សុខភាព និងសុវត្ថិភាពសាធារណៈ ជៀសវៀងការគំរាមកំហែងពីជំងឺកូវីដ១៩ ជាពិសេសមេរោគអូមីក្រុង។ 

សូមជម្រាបថា ជុំវិញការព្រួយបារម្ភអំពីការផ្ទុះឡើងនៃមេរោគអូមីក្រុងជាសកលនេះ មិនមែនមានតែអ្នកដំណើរបរទេសទេដែលត្រូវបានផ្អាកសម្រាប់ការចូលមកប្រទេសថៃ ជាក់ស្ដែង ជនជាតិថៃផ្ទាល់ក៏ត្រូវបានផ្អាកមិនឱ្យចូលផងដែរ ព្រោះថាការឆ្លងមេរោគអូមីក្រុង ត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរដែលមកដល់មុនៗទៅទៀត។

យ៉ាងណាមិញ បើតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីអូមីក្រុងចំនួន ២២៩ បន្ថែមទៀតកាលពីថ្ងៃទី៣ មករា ដែលធ្វើឱ្យករណីអូមីក្រុងសរុបកើនឡើងដល់ ១៧៨០ករណីហើយគិតមកទល់ថ្ងៃទី០៤ ខែមករានេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហាកកស្ទះទំនិញអូសបន្លាយពេលយូរនៅច្រកព្រំដែន ចិន-វៀតណាម កំពុងបង្កផលប៉ះពាល់កម្រិតណាដល់ការដឹកជញ្ជូនរបស់កម្ពុជា?

ព័ត៌មាន
បញ្ហាកកស្ទះឡានកុងតឺន័រដឹកទំនិញរាប់ពាន់គ្រឿងនៅតាមព្រំដែនរវាងវៀតណាម និងចិន នៅតែបន្ដអូសបន្លាយពេលយូរជាច្រើនខែមកហើយ នៅតែមិនទាន់មានដំណោះស្…

ក្រុមហ៊ុន Apple បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ក្លាយជាក្រុមហ៊ុនទីមួយក្នុងពិភពលោក ដែលមានតម្លទីផ្សារមូលធន ៣ទ្រីលានដុល្លារ នៅឆ្នាំ២០២២

ព័ត៌មាន
ចូលដល់ឆ្នាំ២០២២ ក្រុមហ៊ុន Apple បានបំបែកកំណត់ត្រារបស់ខ្លួន ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលមានតម្លៃទីផ្សារដល់ទៅ ៣ ទ្រីលានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ