ពាណិជ្ជកម្មថៃ

ថៃដាក់គោលដៅនាំចេញអង្ករ៦លានតោននៅឆ្នាំនេះ


រាជរដ្ឋាភិបាលថៃ បានដាក់គោលដៅនាំចេញអង្ករឲ្យបានដល់ ៦លានតោននៅក្នុងឆ្នាំ២០២១ កើនឡើងកាលពីឆ្នាំមុន ដែលធ្លាប់មានត្រឹមតែជាង៥លាន៧សែនតោនប៉ុណ្ណោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកថៃ។
ថៃ ដាក់គោលដៅនាំចេញអង្ករ៦លានតោន នៅឆ្នាំនេះ
ដោយ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ក្នុងចំណោមអង្ករ៦លានតោននោះ ការនាំចេញអង្ករសរំពឹងថានឹងមាន២លានតោន ខណៈដែលអង្ករក្រអូបហំម៉ាលី ១លាន៥សែនតោន និងប្រភេទអង្ករមួយចំនួនទៀត។

ការនាំចេញអង្ករថៃនៅតែប្រឈមនឹងបញ្ហា ដូចជា ការឡើងថ្លៃនៃប្រាក់បាត កង្វះខាតកុងតឺន័រ ឬតម្លៃមានខ្ពស់ជាងដៃគូប្រជែងដទៃទៀត។ លើសពីនេះ ការបញ្ជាទិញចុះអន់ខ្សោយនៃបណ្ដាប្រទេសនាំចូលអង្ករ ដោយសារតែវិបត្តិកូវីដ-១៩ ក៏នឹងមានផលប៉ះពាល់ដល់តម្រូវការបញ្ជាទិញអង្ករផងដែរ។

នៅឆ្នាំ២០២០ ប្រទេសថៃ បាននាំចេញអង្ករប្រមាណជាង៥លាន៧សែនតោន ធ្លាក់ចុះបន្តិចធៀបនឹងឆ្នាំ២០១៩ ខណៈដែលតម្លៃនាំចេញអង្ករនៅឆ្នាំ២០២០ មានជាង៣ពាន៧រយលានដុល្លារ ធ្លាក់ចុះពីជាង ៤ពាន់២រយលានដុល្លារ កាលពីឆ្នាំ២០៩។

កាលពីឆ្នាំ២០២០ កន្លងទៅ ប្រទេសឥណ្ឌាបានឈរក្នុងកំពូលតារាងដែលជាអ្នកនាំចេញអង្ករច្រើនជាងគេក្នុងពិភពលោក ដោយមានបរិមាណនាំចេញ១៤លានតោន តាមពីក្រោយដោយវៀតណាមមានជាង៦លានតោន បន្ទាប់មកថៃមានជាង៥លាន៧សែនតោន, ប៉ាគីស្ថានមាន៤លានតោន និងអាមេរិកមានប្រមាណ៣លានតោន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាជាប់លេខ៣ ជាទិសដៅវិនិយោគនៅក្រៅប្រទេសរបស់វៀតណាម

ព័ត៌មាន
គិតតាំងពី ឆ្នាំ២០០៥ រហូតមកទល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគចំនួន១៨៤ នៅកម្ពុជា ដែលមានទុនសរុបប្រមាណ ២ពាន់ ៧រយលានដុល្លារអាម…

កម្ពុជា-កូរ៉េគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅពាក់កណ្តាលឆ្នាំ២០២១

ព័ត៌មាន
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងអាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២១នេះ។ នេះបើតាមលោក ប៉ែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ