បុណ្យចូលឆ្នាំថ្មីនៅថៃ

ថៃអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតតាមធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី


នៅសប្ដាហ៍ក្រោយនេះប្រទេសថៃ នឹងប្រារព្ធពិធីបុណ្យសង្ក្រាន្ដឆ្នាំថ្មី ហើយក៏ជាថ្ងៃឈប់សម្រាករយៈពេលវែងនៅក្នុងប្រទេសថៃផងដែរ។ ប៉ុន្ដែ ថៃហាក់មានការបន្ធូរបន្ថយច្រើនចំពោះ ការធ្វើដំណើរសម្រាប់ពលរដ្ឋ បើទោះបីជាស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសបន្តរកឃើញអ្នកឆ្លងថ្មីៗក៏ដោយ។
ទិដ្ឋភាពបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ រូបភាព៖ Xinhua
ដោយ

ក្រសួងសុខាភិបាល​ថៃ បាន​បញ្ជាក់​ថា ប្រជាជន​ថៃ​ណា ដែល​ចង់​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​បាងកក និង​តំបន់​ដែល​មាន​ហានិភ័យ​ឆ្លង​កូ​វី​ដ​-១៩​ខ្ពស់ ឆ្ពោះទៅ​កាន់​ខេត្ត ឬ តំបន់​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​គេ នៅ​អំឡុង​បុណ្យចូលឆ្នាំ​ថៃ​ខាង​មុខ​នេះ នឹង​មិន​តម្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក រយៈពេល​១៤​ថ្ងៃ​នោះ​ទេ​។ ប៉ុន្ដែ ការ​អនុវត្ត​តាម​វិធានការ​គម្លាត​សង្គម និង​អនាម័យ​នៅ​តែ​បន្ដ​អនុវត្ត​ដដែល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​របស់​ថៃ​។

លោក អា​នុ​ទី​ន ចាន់​វី​រ៉ា​គល់ (Anutin Charnvirakul) រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​បាន​ប្រាប់ Bangkok Post ឲ្យ​ដឹង​ថា ប្រទេស​ថៃ​នឹង​ផ្តើម​រឹត​បណ្តឹង​សុវត្ថិភាព​ឡើង​វិញ ដោយ​នឹង​ដាក់​ចេញ​វិធានការ​រឹតត្បិត​ការ​ជួបជុំ ក្នុង​តំបន់​ប្រជុំជន​ជា​ច្រើន​នៃ​ក្រុង​បាងកក បូក​រួម​នឹង​ខេត្ត​ជុំវិញ​នេះ​ផង​ដែរ ក្រោយ​ពី​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ ទើប​រក​ឃើញ​ករណី​ឆ្លង​ថ្មី​កូ​វី​ដ​-១៩​ម្តងទៀត នៅ​ក្នុង​ផ្សារ​រាត្រី​មួយ​កន្លែង​ក្នុង​ក្រុង​បាងកក​។

យ៉ាងណាមិញ ក្រសួងសុខាភិបាល​ថៃ​បាន​បញ្ជាក់​ហើយ​ថា ពលរដ្ឋ​នៅ​តែ​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​បាន​ដូច​ធម្មតា និង​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ ពេល​ទៅ​ដល់​ស្រុក​កំណើត ដរាបណា​ពលរដ្ឋ​ប្រកាន់ខ្ជាប់​បាន​ល្អ​នូវ​វិធាន​ការណ៍​សុវត្ថិភាព​។

គួរ​បញ្ជាក់​ថា ក្រោយ​រក​ឃើញ​កូ​វី​ដ​-១៩ នៅ​ចំ​កណ្តាល​ក្រុង​បាងកក អាជ្ញាធរ​ថៃ​បាន​កោះ​ប្រជុំ​បន្ទាន់​ភ្លាម​ៗ នឹង​បាន​សម្រេច​កំណត់​យក​តំបន់​ចំនួន ៥ ជា​តំបន់​មាន​ហានិភ័យ និង​គ្រោះថ្នាក់​ពី​ការ​ឆ្លង​កូ​វី​ដ​-១៩ ខ្ពស់ ព្រមទាំង​បាន​តម្រូវ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹង​រឹង​ពី​អាជ្ញាធរ​ផង​ដែរ​។ តំបន់​ទាំង​៥​នោះ​រួម​មាន ក្រុង​បាងកក​, ប៉ា​ទុម តានី​, នុ​ន​ថា​បូ​រី​, សា​មុត​ប្រា​កាន់ និង ណា​ខន ប៉ា​ទុម​។

យ៉ាងណា​ក៏​ដោយ​ចុះ អ្នក​ដែល​ធ្វើ​ដំណើរ​ចេញពី​តំបន់​ទាំង​៥​ខាងលើ ក៏​មិន​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក​នោះ​ដែរ ប៉ុន្តែ​អាជ្ញាធរ​តាម​ខេត្ត​នីមួយ​ៗ មាន​សិទ្ធិ​ក្នុង​ការ​កំណត់​វិធាន​ការណ៍​តាម​តំបន់​គ្រប់គ្រង​រៀង​ៗ​ខ្លួន​។ ជាក់ស្តែង មន្ទីរ​សុខាភិបាល​ខេត្ត​បូ​រី​រាំ របស់​ថៃ​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​តំបន់​មាន​ហានិភ័យ​ទាំង ៥ ដែល​បាន​រៀបរាប់​ខាងលើ​ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ពេល​ចូល​ដល់​ខេត្ត​បូ​រី​រាំ​។

សូម​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ថៃ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីបុណ្យ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ជា​ធម្មតា​នៅ​ក្នុង​ទីក្រុង​បាងកក ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស ប៉ុន្ដែ​មិន​មានការ​លេងល្បែង​ជះ​ទឹក គប់​ទឹក ឬ​បាញ់​ទឹក​អ្វី​ទាំងអស់ ហើយ​វិធានការ​រឹត​បន្ដឹង​នឹង​បន្ដ​ធ្វើ ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ១១៣នាក់ ខណៈ​អ្នកជាសះស្បើយ​មាន ៩០នាក់ និងស្លាប់០២ករណី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩​ចំនួន​១១៣នាក់​បន្…

IMF ព្យាករកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែខ្ពស់ក្រោយមើលឃើញការស្ទុះឡើងខ្លាំងនៃសេដ្ឋកិច្ចអាមេរិកនិងចិន

ព័ត៌មាន
ដោយសារតែមានចលនានៃយុទ្ធនាការចាក់វ៉ាក់សាំងកាន់តែច្រើន ជាពិសេសការផលិតវ៉ាក់សាំងកាន់តែច្រើន បូករួមទាំងគោលនយោបាយរបស់ប្រទេសមហាអំណាចធំៗច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ