ប្រទេសថៃ

ថៃបានអនុម័តថវិកាចំនួនជាង ៤ពាន់លានដុល្លារ គាំទ្រគម្រោងផ្ដួចផ្ដើមជួយកសិករដាំដុះស្រូវ


គណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងស្រូវអង្ករជាតិរបស់ថៃបានអនុម័តនៅថ្ងៃទី ៨ខែកញ្ញា ក្នុងការផ្តល់ថវិកាចំនួន ១៥០ ពាន់លានបាត ឬប្រហែលជាង ៤ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងធានារ៉ាប់រងប្រាក់ចំណូលពីការធ្វើស្រែស្រូវរបស់ប្រជាកសិករ សម្រាប់សម្រាប់រដូវកាលដាំដុះនៅឆ្នាំ២០២២/២០២៣។ យន្ដការជួយដល់កសិករនេះ ធ្វើឡើងនៅចំពេលដែលបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងអតិផរណាកំពុងកើនឡើងកាន់តែខ្លាំងផងដែរ។ នេះបើតាមការចេញផ្សាយរបស់កាសែត Bangkok Post។
ថៃបានអនុម័តថវិកាចំនួនជាង ៤ពាន់លានដុល្លារ គាំទ្រគម្រោងផ្ដួចផ្ដើមជួយកសិករដាំដុះស្រូវ
ដោយ

​បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការនេះ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​លោក ជូរីន ឡាក់​សាណាវីស៊ីត​ (Jurin Laksanawisit)​ បាននិយាយថា ​គម្រោងធានារ៉ាប់​រង​នេះ​​បាន​គ្របដណ្តប់​លើផ្ទៃដីស្រែចំនួន ជាង ២៨ លានរ៉ៃនៅទូទាំងប្រទេសថៃ​ និងប្រជា​កសិករ​ចំនួនជាង​ ៤លាន៦សែនគ្រួសារ ហើយ​លក្ខណៈ​វិនិច្ឆ័យរបស់​គម្រោង​នេះ ​គឺ​ដូច​គ្នា​ទៅ​នឹង​លក្ខខណ្ឌ​កាល​ពី​ ៣​ ឆ្នាំ​មុន​​ដែរ។​​

តាម​គម្រោង​ការណ៍សម្រាប់ដំណាំស្រូវនេះ​ ប្រជា​កសិករអាចចុះឈ្មោះចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ​ឆ្នាំ​២០២២ ​ខណៈដែលប្រជា​កសិករនៅភាគខាងត្បូង​នៃប្រទេសថៃ អាច​ចុះឈ្មោះចាប់ពីថ្ងៃទី១៦ ខែមិថុនា ​ឆ្នាំ​២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

គណៈកម្មាធិការនេះ​​ក៏បានអនុម័តវិធានការគាំទ្រស្រដៀង​គ្នា​​មួយ​ចំនួន ​ដើម្បីធានា​ស្ថិរភាព​តម្លៃ​ស្រូវ​​​រួមទាំងផែនការលើកទឹកចិត្តកសិករកុំឱ្យឆាប់លក់ស្រូវរបស់ពួកគេនៅលើទីផ្សារពេក ដោយផ្តល់ជំនួយឥតសំណងចំនួន ១ ៥០០​ បាត ឬប្រហែល​ជាង ៤១ ដុល្លារ​សម្រាប់​កសិករ​ដាំដុះស្រូវ​ក្នុងផ្ទៃដី១រ៉ៃ​ ឬក្នុងស្រូវមួយតោន ដល់កសិករដែលបានចុះបញ្ជី និងប្រាក់​ឧបត្ថម្ភ​​ការប្រាក់ ៣% សម្រាប់ស្ថាប័ន​ជាកសិកដ្ឋានដាំដុះស្រូវ ដែល​យល់ព្រមលើការលក់ស្រូវយឺត។

​លើសពីនេះទៀត​ ការឧបត្ថម្ភការប្រាក់ ៣% ​ត្រូវបានផ្តល់ជូនដល់រោងម៉ាស៊ីនកិនស្រូវ ​ដែល​បាន​​យល់ព្រមរក្សា​ស្តុកអង្ករ​ក្នុងអំឡុង​ពេលនៃការផ្គត់ផ្គង់​នៅក្នុងទីផ្សារ​ ហើយ​គណៈកម្មាធិការ​នេះ​​បានយល់ព្រមគាំទ្រដល់ការកាត់បន្ថយថ្លៃដើម​ និងគម្រោង​គ្រប់គ្រង​​ស្រូវ​​សម្រាប់​កសិករ ​ក្នុង​តម្លៃជាង​២៧ដុល្លារ ក្នុងមួយរ៉ៃ​ដែលកំណត់យក​ត្រឹមអតិបរមា ២០ រ៉ៃក្នុងមួយ​គ្រួសារ​។

ចំណែក​ផែនការធានាប្រាក់ចំណូលឯណោះវិញ​ ប្រជា​កសិករទទួល​បានភាពខុសគ្នា​រវាងតម្លៃ​ស្រូវ​តាម​ការ​ធានារ៉ាប់រង​ និងតម្លៃគោល​​ដែលមានការ​ប្រែ​ប្រួល​រៀងរាល់ ​២ សប្តាហ៍​ម្ដង​​​​ស្របតាមតម្លៃទីផ្សារ​។​

គម្រោងធានាលើដំណាំស្រូវនេះ បាន​​គ្របដណ្តប់​លើស្រូវ​​អង្ករ​ចំនួន ៥ ប្រភេទ​គឺស្រូវ​​អង្កស​មាន​សំណើម ១៥% ​​ប្រភេទ​ស្រូវ​​ក្រអូប Hom Mali ស្រូវ​ក្រអូប Pathum Thani មាន​សំណើម ១៥% ស្រូវដំណើប​មាន​សំណើម ១៥% និង​ស្រូវ​ក្រអូបប្រចាំ​​ខេត្ត​។

ក្រោម​គម្រោងនេះ ​ប្រជា​កសិករ​​ទទួលបាន​ការផ្ដល់ជូន​ប្រាក់ ១ ម៉ឺន​បាត ឬ​ប្រហែលជាង​ ២៧៥ ដុល្លារ​​ក្នុង​មួយ​តោន​​​សម្រាប់​ប្រភេទស្រូវអង្ករសដែល​មាន​សំណើម ១៥% ដែល​ត្រូវ​បាន​កំណត់​​ត្រឹម ៣០ តោន​ក្នុង​មួយ​គ្រួសារ ឬផ្ទៃ​ដីជាង ៦ ហិកតា​។​

ការ​ផលិតស្រូវ​របស់ប្រទេសថៃសម្រាប់ឆ្នាំ​រដូវឆ្នាំ២០២២-២០២៣ ត្រូវគេ​ប៉ាន់ប្រមាណថា មាន​ចំនួនជិត​២៧ លានតោន​ពោល​ គឺ​បាន​កើនឡើងជាង ២% ​បើ​ធៀបនឹងរដូវដាំ​ស្រូវដូច​គ្នា​​កាល​ពីឆ្នាំ​មុន។

ប្រទេសថៃ និងវៀតណាម ថ្មីៗនេះ ក៏បានប្រកាសពីការសហប្រតិបត្តិការជាមួយគ្នា​ក្នុងការ​ដំឡើងថ្លៃអង្ករលើទីផ្សារពិភពលោកដែរ ដើម្បីជួយដល់ប្រជាកសិករ​បស់ខ្លួន នៅចំពេលដែល​ពួកគេកំពុងជួបប្រទះនឹងការលំបាក​ពាក់ព័ន្ធនឹង​ការចំណាយថ្លៃដើមខ្ពស់ និងប្រឈមនឹងបញ្ហាអាកាសធាតុផងដែរ៕




អត្ថបទបន្ទាប់


គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ នឹងជួយអភិវឌ្ឍវិស័យកសិកម្មយ៉ាងណាខ្លះ?

ព័ត៌មាន
សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ទទួលបានការអនុម័តទាំងស្រុងពីគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណ…

ជប៉ុន និងឥណ្ឌាខិតចូលជិតគ្នាកាន់តែខ្លាំងឡើងលើវិស័យយោធា ចំពេលឥទ្ធិពលចិនកំពុងរីកសាយ

ព័ត៌មាន
ប្រទេសយក្សសេដ្ឋកិច្ច ជប៉ុន និងឥណ្ឌាបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី ៩ ខែ កញ្ញាលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើសន្តិសុខដែនសមុទ្រ រួមទាំងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ