ការផលិតម៉ាស់ក្នុងប្រទេសថៃ

រដ្ឋថៃជំរុញការផលិតម៉ាស់ និងយកមួយចំណែកចែកចាយពលរដ្ឋដោយឥតគិតថ្លៃ


ជនឆ្លៀតឱកាសដំឡើងថ្លៃលក់ម៉ាស់លើសពីតម្លៃ ២,៥បាត សម្រាប់ម៉ាស់មួយ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំឡើងទៅ នឹងពិន័យជាទឹកប្រាក់ប្រមាណ ៣ពាន់ដុល្លារអាមេរិកឡើងទៅ។ក្រោយពេលដែលមានការវាយលុកពី មេរោគ Covid-19 រាជរដ្ឋាភិបាលថៃ បាននិងកំពុងជំរុញឲ្យ វិស័យឯកជន ជួយពន្លឿនការផលិតម៉ាស់បន្ថែមទៀត ដើម្បីបំពេញតម្រូវការ ដែលកំពុងតែខ្វះខាតខ្លាំង ជាពិសេសនៅតាមតំបន់ទីប្រជុំជន ដោយរដ្ឋនឹងធ្វើការចែកជូន ដោយឥតគិតថ្លៃ ហើយក្នុងឱកាសនោះ រដ្ឋថៃ ក៏ព្យាយាមទប់ស្កាត់ ជនឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ដោយដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ។
ថៃ ចាត់វិធានការជនណាដំឡើងថ្លៃម៉ាស់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ពិន័យប្រាក់ ៣ពាន់ដុល្លារ (រូបភាព៖ https://forum.thaivisa.com)
ដោយ

រាជរដ្ឋាភិបាល​ថៃ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​​វាយ​ន​ភណ្ឌ​​ជា​ច្រើន ព​ន្លឿ​ន​​ផលិតកម្ម​​របស់​ពួក​គេ ដោយ​រំពឹង​ថា នឹង​អាច​ផលិត​បាន ៣០​លាន​ម៉ាស់ ប្រភេទ​អាច​លាង​សម្អាត​បាន នៅ​ក្នុង​ខែ​ក្រោយ ផ្គត់ផ្គង់​ដល់​តម្រូវការ​ប្រើប្រាស់ ក្នុង​តំបន់​ប្រជុំជន​នៃ​ទីក្រុង​បាងកក ដើម្បី​រួម​ជា​ចំណែក​ជួយ​បង្ការ និង​ការពារ​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩​។

យ៉ាងណា​ក៏​ដោយ ក្រសួង​ឧស្សាហកម្ម​ថៃ ទទួលស្គាល់​ថា ក្រុមហ៊ុន​វាយ​ន​ភណ្ឌ​ទាំង​អស់នេះ មាន​សមត្ថភាព​ផលិត​ត្រឹមតែ ១០​លាន​ម៉ាស់ ក្នុង​មួយ​ខែ តែ​ក្រសួង​នឹង​ចរចា​ទិញ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​ជា​មុន​សិន ហើយ​ក្រសួង នឹង​ដាក់​សំណើ​ស្នើ​សុំ​ថវិកាជាតិ​ពី គណៈរដ្ឋមន្ត្រី ដើម្បី​ទិញ​ម៉ាស់​ពី ក្រុមហ៊ុន​ក្នុងស្រុក នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​។

លោក សូ​រិ​យា ជុង​រ៉ុ​ង រៀង គីត រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ថៃ បាន​បញ្ជាក់​ថា ក្រសួង​គ្រោង​នឹង​ចែក ៣០​លាន​ម៉ាស់ ដល់​ប្រជាពលរដ្ឋ​ថៃ ដោយ​ម្នាក់​ៗ ទទួល​បាន ៣​ម៉ាស់​ដោយ​ឥត​គិតថ្លៃ ហើយ​សម្រាប់​ដំណាក់កាល​ដំបូង ក្នុង​ខែមីនា នេះ ក្រសួង​នឹង​ចាប់ផ្តើម​ចែក ១០​លាន​ម៉ាស់ ក្នុង​ទីក្រុង​បាងកក និង​បណ្តា​ខេត្ត នៅ​ជិត​ៗ​នេះ​។

ក្រៅពី​ការ​បង្គាប់​ឲ្យ ក្រុមហ៊ុន​ឯកជន បន្ថែម​សមត្ថភាព​ផលិត​ម៉ាស់ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក រាជរដ្ឋាភិបាល​ថៃ ក៏​បង្គាប់​ឲ្យ ភ្នាក់ងារ​រាជរដ្ឋាភិបាល សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ស្វែងរក និង​ផ្គត់ផ្គង់​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​ផលិត​ម៉ាស់ ជំនួស​ឲ្យ​ការ​នាំ​ចូល​វត្ថុធាតុដើម​ពី​ក្រៅប្រទេស​។

ប្រទេស​ថៃ មាន​រោងចក្រ​វាយ​ន​ភណ្ឌ និង​សម្លៀក​បំពាក់ ប្រមាណ ១០០​រោងចក្រ ហើយ​ក្នុង​ចំណោម​នោះ មាន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ដែល​អាច​ផលិត​ម៉ាស់​ក្រណាត់​បាន តែ​យ៉ាងណា ក្រុមហ៊ុន​ក្នុងស្រុក​ថៃ ផលិត​ម៉ាស់ បាន​ប្រមាណ ៥០០​លាន​ម៉ាស់ ក្នុង​មួយ​ឆ្នាំ ឬ​ប្រមាណ ៣៦​លាន​ម៉ាស់ ក្នុង​មួយ​ខែ​។

ដោយសារ​តែ​ស្ថានភាព​មិន​នឹងនរ រាជរដ្ឋាភិបាល​ថៃ ក៏​កំពុង​តែ​តាមដាន​ទៅ​លើ ការ​ផ្គត់ផ្គង់​ចេញពី​រោងចក្រ ទៅ​កាន់ ហាង​លក់រាយ ជៀសវាង​ការ​នាំ​ចេញ​ខុសច្បាប់ និង​បន្ត​ត្រួតពិនិត្យ​ទៅ​លើ​តម្លៃ​ម៉ាស់ ដែល​តម្លៃ​អតិបរមា​ត្រឹម ២.៥​បាត សម្រាប់​ម៉ាស់​មួយ ហើយ​ចំពោះ​ជន​ឆ្លៀតឱកាស​តម្លើង​ថ្លៃ និង​មិន​គោរព​តាម​ច្បាប់ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​ឡើង​ទៅ នឹង​ពិន័យ​ជា​ទឹកប្រាក់​ប្រមាណ ៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​។

លោក វី​ឆៃ ផូ​ឆា ណា​គីត ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​ថៃ បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​វាយ​ន​ភណ្ឌ​ទាំងនោះ បាន​ធ្វើ​របាយការណ៍​បញ្ជាក់​ថា រាល់​ការ​ផលិត​ម៉ាស់​នីមួយ​ៗ ត្រូវ​ចំណាយ​ប្រមាណ ៣ ទៅ ៤​បាត ប៉ុន្តែ​ពួក​គេ ត្រូវ​លក់​ឲ្យ រាជរដ្ឋាភិបាល​ថៃ ក្នុង​តម្លៃ​ត្រឹមតែ ២​បាត​ប៉ុណ្ណោះ​។

យ៉ាងណា​ក៏​ដោយ ក្រសួង​សេដ្ឋកិច្ច នឹង​ធ្វើ​កិច្ចប្រជុំ​ជា​ថ្មី ដើម្បី​អនុម័ត​លើ កញ្ចប់​ថវិកា ដែល​បាន​ស្នើ​សុំ ដើម្បី​ជួយ​ស្រោចស្រង់​ដល់ ក្រុមហ៊ុន​ទាំង​អស់នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងដាក់ឲ្យដំណើរការជាផ្លូវការធនាគារ SME នៅក្នុងឆ្នាំនេះ

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់អះអាងថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលជាធនាគារគ្រប់គ្រងដោយរដ្ឋនឹងត្រូវប្រកាសដាក់ឲ្យដ…

បណ្តាប្រទេសធំៗ បញ្ចេញថវិកាជាតិ រាប់ពាន់លានដុល្លារ ប្រយុទ្ធប្រឆាំងនឹងមេរោគCovid-19

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសធំៗជាច្រើន បានបង្ហាញពីឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំងនឹង មេរោគCovid-19 ដោយបានបញ្ចេញថវិកាជាតិ រាប់ពាន់លានដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ