ការនាំចេញអង្ករ​ថៃ

ថៃកំពុងព្រួយចិត្ត​ ខ្លាចចិនក្លាយ​ជាដៃគូប្រជែងធំ ក្នុងការ​នាំចេញអង្ករនៅពេលអនាគត


សមាគមអ្នកនាំចេញអង្ករថៃ បានបង្ហាញពីក្តីព្រួយបារម្ភថា ចិនអាចនឹងក្លាយជា អ្នកប្រកួតប្រជែងនាំចេញអង្ករដ៏ខ្លាំងមួយ នាពេលអនាគត ដោយចិនបានបង្កើនបរិមាណនាំចេញ ជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយ ថៃត្រូវតែពិនិត្យតាមដានឲ្យបានដិតដល់អំពី បញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយ នៅក្នុងថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។
ថៃកំពុងព្រួយចិត្ត ខ្លាចចិនក្លាយជាដៃគូប្រជែងនាំចេញអង្ករនៅពេលអនាគត (រូបភាព៖ បាងកកប៉ុស្ដិ៍)
ដោយ

ប្រធានកិត្តិយសនៃ សមាគមអ្នក​នាំចេញ​អង្ករថៃ បានអះអាងថា កាលពីឆ្នាំ ២០១៩ ចិន នាំចេញ​អង្ករជាង ២លាន ៧សែនតោន និងគ្រោងនឹងចេញ ៣លាន២សែនតោន នៅក្នុងឆ្នាំ ២០២០នេះ ហើយនឹង​បន្តពង្រីក​ការនាំចេញ​រហូត​ដល់ទៅ ៦លានតោន នៅក្នុងរយៈពេល​ដ៏ខ្លីខាងមុខ ដោយសារតែ ចិន​បានដាំដុះ​អង្ករ​ច្រើន​ប្រភេទ និងទទួល​បាន​ទិន្នផលខ្ពស់។

មិនមែនមាន​តែ​ប្រទេសចិន​មួយនោះទេ ដែល​ជាក្តីបារម្ភ​សម្រាប់ថៃ នៅមាន​ប្រទេស​មីយ៉ាន់ម៉ា ដែលកំពុង​តែរីក​ចម្រើនខ្លាំង ក្នុងការនាំចេញ​អង្ករ ដោយគ្រោងនឹង​នាំចេញ ២លានតោនក្នុងឆ្នាំ ២០២០នេះ ហើយពង្រីកការ​នាំចេញ​ដល់ទៅ ៣លានតោន នៅក្នុង​ឆ្នាំ ២០២១ខាងមុខនេះ។

សមាគម​អ្នកនាំចេញ​អង្ករថៃ បានបញ្ជាក់ថា បណ្តាប្រទេស​ដៃគូប្រកួត​ប្រជែង​លើ វិស័យស្រូវអង្ករ បានចំណាយ​ទុន​ច្រើនជាង​ប្រទេសថៃ​ឆ្ងាយណាស់​ទៅលើ​ការស្រាវជ្រាវ និងអភិវឌ្ឍ​អង្ករ ដើម្បី​ពង្រឹង​គុណភាព និងបរិមាណ ដែលធ្វើឲ្យ​អង្ករ​របស់​ពួកគេ ស៊ីគ្នាយ៉ាង​ល្អឥតខ្ចោះ​ជាមួយ​តម្រូវការ​ទីផ្សារ។

លើសពីនេះ សមាគម​ក៏បាន​ទម្លាក់​ការព្យាករ​ នាំចេញ​អង្ករ​របស់ថៃ ពី ៧លាន ៥សែនតោន មកនៅ​ត្រឹមតែ ៦លាន ៥សែនតោន សម្រាប់ឆ្នាំ​២០២០នេះ ដែលតួលេខ​ទាបបំផុត ក្នុងរយៈពេល ១០ឆ្នាំ​ចុងក្រោយ​នៃការនាំចេញ​អង្កររបស់ថៃ។

គួរជម្រាបថា គិតត្រឹមឆមាសទី ១ ឆ្នាំ២០២០នេះ ថៃ បាននាំចេញ​អង្ករ​ជាង ៣លាន ១សែនតោន ក្នុងទំហំ​ទឹកប្រាក់​ប្រមាណ ២ពាន់ ២រយលាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


FTA រវាងកម្ពុជា និងចិន នឹងជួយឲ្យមុខទំនិញកម្ពុជាជាង៣៤០មុខ អាចនាំទៅកាន់ទីផ្សារចិន

ព័ត៌មាន
ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (FTA) នឹងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នៅពេលខាងមុខនេះ យ៉ាងហោចណាស់មុខទំនិញរ…

វិស័យថាមពលវៀតណាម ត្រូវការទុន ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ការអភិវឌ្ឍ

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ រដ្ឋាភិបាលវៀតណាម បានអះអាងថា វៀតណាម ត្រូវការរោងចក្រផលិតថាមពល ៥ពាន់មេហ្គាវ៉ាត់បន្ថែមទៀត ត្រឹមឆ្នាំ ២០២៥ខាងមុខ ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ