វិស័យឌីជីថល​ថៃ

ថៃរំពឹងវិស័យសេវាកម្មឌីជីថលនឹងគាំទ្រខ្លាំងដល់សេដ្ឋកិច្ច


តម្លៃនៃវិស័យសេវាកម្មឌីជីថល របស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងកើនឡើង ១,២% ទៅដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ នឹងបន្តកើនឡើង ១៣% ទៀត នៅក្នុងឆ្នាំ ២០២១ ហើយកំណើនទាំងអស់នេះ គឺគាំទ្រដោយ ការប្រែប្រួលនៃបច្ចេកវិទ្យាទំនើបជាច្រើនផ្នែក និងការប្រើប្រាស់បច្ចេកវិទ្យា 5G។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃនាពេលថ្មីៗនេះ។
កម្ពុជាបន្ដជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីល
ដោយ

ទីភ្នាក់ងារ​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​ប្រទេស​ថៃ បាន​ធ្វើការ​ស្ទង់​មតិ​អំពី វិស័យ​ឌី​ជី​ថ​ល​របស់​ប្រទេស​ថៃ និង​ធ្វើការ​ព្យាករ​ចំនួន ៣​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ ២០២០​នេះ​ទៅ ដោយ​ផ្នែក​ទៅ​លើ គន្លឹះ​ស្នូល​សំខាន់​ៗ ដូច​ជា Software Hardware ឧបករណ៍​វៃឆ្លាត សេវាកម្ម​ឌី​ជី​ថ​ល និង​ទិន្នន័យ​ឌី​ជី​ថ​ល​ជាដើម​។

បើ​តាម​អ្នកជំនាញ​បាន​អះអាង​ថា វិស័យ​សេវាកម្ម​ឌី​ជី​ថ​ល ទំនងជា​អាច​លូតលាស់​ខ្លាំង​ជាងគេ ក្នុងឆ្នាំនេះ កើន​ដល់​ទៅ ២០% ឯណោះ ដោយសារ វិធានការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ថៃ និង​អាជីវកម្ម​ជា​ច្រើន បែរ​ត្រលប់​ទៅ​រក ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​អន​ឡាញ​។

វិស័យ​សេវាកម្ម​ឌី​ជី​ថ​ល​ទាំង​អស់នោះ រាប់​បញ្ចូល​ទាំង ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ការ​ផ្សព្វផ្សាយ​បែប​ឌី​ជី​ថ​ល និង​ការ​ទូទាត់​ប្រាក់​ជាដើម​។

អ្នកជំនាញ​បន្ត​ថា អាជីវកម្ម​បែប​ប្រពៃណី​ជា​ច្រើន កំពុង​តែ​ផ្លាស់​ប្តូរ​ទៅ​កាន់ បណ្តាញ​អន​ឡាញ ដែល​ជា​ការ​ប្រែប្រួល​ដ៏​ធំធេង ជា​ពិសេស​ក្នុង វិស័យ​លក់រាយ ហើយ​គ្រាន់តែ ការ​ផ្តល់​សេវាកម្ម​ឌី​ជី​ថ​ល នឹង​កើន​ដល់ ៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២២​។

គួរ​រម្លឹក​បន្តិច​ដែរ​ថា ដោយសារ​តែ វិស័យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​តាម​អន​ឡាញ នៅ​ក្នុង​ប្រទេស​ថៃ កាន់តែ​មាន​ភាព​រស់​រវើក និង​ទាក់ទាញ ប្រទេស​ថៃ ប្រកាស​ហាមឃាត់​ការ​លក់ ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង នៅ​តាម​ប្រព័ន្ធ​អន​ឡាញ​នានា​ទាំងអស់ ដែល​សេចក្តី​ប្រកាស​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ នាយក​រដ្ឋមន្ត្រី ថៃ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា កាលពី​ពេល​ថ្មី​ៗ​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមសម្រេចបានការនាំចេញដែកទៅកាន់ចិន កើនឡើង ១៩ដង

ព័ត៌មាន
ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម សម្រេចបានការនាំចេញដែកជាង ២លានតោនទៅកាន់ប្រទេសចិន ដែលមានកំណើនដល់ទៅ ១៩ដង បើធៀបនឹងពេលដូ…

GMAC៖ ការប្ដឹងជំទាស់EU ករណីព្យួរ EBA ពីកម្ពុជា គឺជាការជួយចុងក្រោយមួយក្នុងការការពារផលប្រយោជន៍រោងចក្រកាត់ដេរ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានធ្វើការដាក់ពាក្យប្ដឹងតវ៉ា សហភាពអឺរ៉ុប ក្នុងករណីបានព្យួរ EBA ពីប្រទេសកម្ពុជា ហើយសមាគមនេះ ក៏បានទាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ