យុទ្ធនាការជំរុញសេដ្ឋកិច្ចថៃ

ថៃប៉ាន់ប្រមាណថាពលរដ្ឋខ្លួនជាង៣២លាននាក់បានទទួលអត្ថប្រយោជន៍ពីយុទ្ធនាការជំរុញសេដ្ឋកិច្ច


រដ្ឋាភិបាលថៃបានប៉ាន់ប្រមាណថា មានពលរដ្ឋរបស់ខ្លួនប្រហែលជាង៣២លាននាក់ហើយនៅទូទាំងប្រទេសបានទទួលអត្ថប្រយោជន៍ពីវិធានការជំរុញសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយបញ្ហាឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុថៃ។
ពលរដ្ឋថៃធ្វើដំណើរលើដងផ្លូវមួយនាទីក្រុងបាងកក ប្រទេសថៃ រូបភាព៖ Xinhua
ដោយ

លោក កុ​ល​ឡា​យ៉ា មន្ត្រី​នាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​និយាយ​ថា មាន​ពលរដ្ឋ​ថៃ​ជាង​៣២​លាន​នាក់ មាន​សិទ្ធិ​ទទួល​បានការ​ផ្ដល់​ជូន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល នៅ​ក្នុង​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​ទៅ​នេះ ដោយ​គិត​ជា​ទឹកប្រាក់​មាន​ប្រហែល​ជិត ៤​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ប្រាក់​ទាំងនោះ បាន​ចាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​សេដ្ឋកិច្ច​តាំងពី​ខែ​មុន​មក​ម្ល៉េះ​។

យុទ្ធនាការ​អំពី​វិធានការ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ថៃ​ចំនួន​៣​លើក​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ចេញ​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​មានការ​ចំណាយ​របស់​ពលរដ្ឋ សំដៅ​ធ្វើ​ឲ្យ​មាន​ចលនា​ចរន្ដ​សេដ្ឋកិច្ច ពិសេស​នៅ​ក្នុង​វិស័យ​ទេសចរណ៍​។

អ្នកនាំពាក្យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​គូសបញ្ជាក់​ទៀត​ថា មាន​អាជីវកម្ម​ប្រហែល​១​លាន​២​សែន​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​នៃ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល រួម​មាន​ហាង​លក់រាយ​, ហាង​អាហារ​, ភោជនីយដ្ឋាន​, ហាង​បម្រើ​សេវាកម្ម និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សាធារណៈ​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការជួយពលរដ្ឋក្រីក្រ និងផ្តល់ការអប់រំដល់កុមារជួយឱ្យអ្នកស្រី ផាន់ លក្ខិណា ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
ការជួយកុមារក្រីក្រឱ្យទទួលបានការសិក្សាដោយឥតគិតថ្លៃ និងការជួយសង់ផ្ទះឱ្យពលរដ្ឋគ្មានផ្ទះសម្បែង គឺជាអំពើល្អដែលជួយឱ្យអ្នកស្រី ផាន់ លក្ខិណា ត្រូវបាន…

អាមេរិកកំពុងពិចារណាចំណាយ៣ទ្រីលានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីដេញតាមប្រទេសចិន

ព័ត៌មាន
ទើបតែទទួលបានការអនុម័តចុងក្រោយពីសភា លើកញ្ចប់ថវិកាជិត២ទ្រីលានដុល្លារក្នុងការជំរុញសេដ្ឋកិច្ច និងដោះស្រាយបញ្ហាកូវីដរួចមក ឥឡូវនេះ រដ្ឋបាលរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ