ពាណិជ្ជកម្ម​ថៃ និងអឺរ៉ុប

រាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ថៃ នឹងចូលតុចរចាជាមួយ អឺរ៉ុបទាក់ទងនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី


អស់រយៈពេល៥ ឆ្នាំមកហើយ ដែលការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុបត្រូវបានផ្អាក ដោយសារតែប្រទេសថៃមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។ ទោះយ៉ាងណា ថ្មីៗនេះ រាជរដ្ឋាភិបាល​ដែលទើបជាប់ឆ្នោតថ្មីរបស់ថៃ បានកំណត់យកថ្ងៃទី ១៤ ខែមិថុនានេះ នឹងពិភាក្សាជាមួយសហភាពអឺរ៉ុបឡើងវិញ ទាក់ទងនឹងផលប៉ះពាល់នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ឬហៅថា Brexit ក៏ដូចជាជំរុញឲ្យ ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងថៃនិងសហភាពអឺរ៉ុប អាចរស់ឡើងវិញផងដែរ។
រាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ថៃ ចូលតុចរចាជាមួយ អឺរ៉ុបទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញ (https://www.thaipbsworld.com)
ដោយ

មន្ត្រីពាណិជ្ជកម្ម​របស់ថៃ នៅតែ​បន្ត​បញ្ចុះបញ្ចូលសហភាពអឺរ៉ុប​ឲ្យវិលទៅរកតុ​ចរចា​ឡើងវិញ ទាក់ទង​នឹងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​រវាង​ភាគីទាំងពីរ ខណៈដែល​កិច្ចចរចានេះ ត្រូវបាន​ផ្អាក​តាំងតែ​ពីឆ្នាំ២០១៤ ដោយសារតែ​មានរដ្ឋប្រហារយោធា​ក្នុងប្រទេសថៃរួចមក។ ប៉ុន្ដែ ក្រោយពីមាន​ការបោះឆ្នោត​ និងបង្កើត​រដ្ឋាភិបាល​ថ្មីរួចមក ប្រទេសថៃ បាន​ចាប់ផ្ដើម​រំកិលខ្លួន​ខិតទៅរកតុ​ចរចា​ជាមួយអឺរ៉ុប​កាន់តែ​ស្និទស្នាល​ជាងមុន។ យ៉ាងណាមិញ ភាគីទាំងពីរ បានកំណត់យក​នៅថ្ងៃទី ១៤ មិថុនានេះ ដើម្បីធ្វើការ​ពិភាក្សា​និងចរចា​លើបញ្ហា​ទាំងនេះ ជាមួយគ្នា ខណៈដែលថៃ រំពឹង​ផ្លែផ្កាខ្ពស់​ពីកិច្ចចរចានេះ។​

កាសែតបាងកកប៉ុស្ដិ៍ ដែលបានស្រង់សម្ដី​របស់​លោកស្រី អូរ៉ាម៉ុន ស៊ុបថាវីធំ អគ្គនាយិកា​នៃនាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​ថៃ បាន​ឲ្យដឹងថា លោកស្រី​នឹង​ធ្វើជាអ្នកចរចា​ដោយផ្ទាល់​នៅក្នុង​កិច្ចពិភាក្សា​ជាមួយនឹង​លោក Peter Berz នាយកស្ដីទីពាណិជ្ជកម្មអឺរ៉ុប​ជាមួយអាស៊ី និងអាមេរិក ឡាទីន នៅឯ​គណៈកម្មការអឺរ៉ុប ដែលនឹង​ធ្វើឡើង​នៅថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុង ប្រុស៊ែល។ 

តាមការបញ្ជាក់​របស់​លោកស្រី អូរ៉ាម៉ុន កិច្ចពិភាក្សាគ្នានេះ នឹង​លើកឡើងអំពី ផលប៉ះពាល់នៃ Brexit ស្ថានភាព​សេដ្ឋកិច្ចពិភពលោក កំណែប្រែ​នៃអង្គការពាណិជ្ជកម្ម​ពិភពលោក ព្រមទាំងឈាន​ទៅដល់​ការចរចាគ្នា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ថៃ និងអឺរ៉ុបផងដែរ។

សហភាពអឺរ៉ុប ត្រូវបានគេដឹងថា គឺជា​ដៃគូពាណិជ្ជកម្មធំទី​៣ របស់ប្រទេសថៃ។ ទំហំពាណិជ្ជកម្ម​រវាង​ថៃ និងសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១៨ សម្រេចបាន​កំណើន​ជាង ៦ភាគរយ ជាមួយនឹង​ទំហំទឹកប្រាក់ ជាង ៤៧ ពាន់លានដុល្លារអាមេរិក ស្មើនឹង​ជាង ៩% នៃទំហំពាណិជ្ជកម្មសរុប​របស់ថៃ។ ក្នុងនោះ ថៃបាននាំចេញ​ទៅអឺរ៉ុប មាន ២៥ពាន់លានដុល្លារអាមេរិក​ កើន ជាង ៥% ធៀបនឹងឆ្នាំមុន ខណៈនាំចូល​ពីអឺរ៉ុបមកវិញ មាន​ជាង ២២ពាន់លានដុល្លារ កើនប្រមាណ ៨%។ 

ក្រសួងពាណិជ្ជកម្មថៃ បានប៉ាន់ប្រមាណកាលពីពេល​មុននេះថា ផលប៉ះពាល់​នៃ Brexit ទៅលើការ​នាំចេញរបស់ថៃ ទៅកាន់​អង់គ្លេស និងសមាជិកផ្សេងទៀត នៃសហភាពអឺរ៉ុប គឺស្ថិតនៅស្ថានភាព​មិនច្បាស់លាស់​នៅឡើយ។

ក្នុងរយៈពេលខ្លី ការនាំចេញរបស់ថៃ ទំនងជាមិនទាន់​ប្រឈមនឹងបញ្ហាធំដុំនោះទេ ប៉ុន្ដែ សម្រាប់រយៈពេលវែង ផលប៉ះពាល់​គឺជៀស​មិនផុតនោះទេ ដូច្នេះរាជរដ្ឋាភិបាល​ថៃត្រូវតែមាន​កិច្ចចរចារពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹងភាគីទាំងពីរ ទាំងសហភាព​អឺរ៉ុប និងអង់គ្លេសផងដែរ ដើម្បីទប់ស្កាត់​ឥទ្ធិពល​នៃ Brexit នេះ​មកលើសេដ្ឋកិច្ច​ថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ស ខេង៖ ការ​គោរព​ច្បាប់​ចរាចរណ៍​ហាក់​ធ្លាក់​ចុះ, ចំនួន​អ្នក​ស្លាប់​​កើន

ព័ត៌មាន
សម្តេច​​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ហាក់​បី​ដូចជា​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​ច្បាប់​ចរាចរណ៍​នៅ…

វៀតណាម ប្រកាសឈប់ប្រើ ផលិតផលផ្លាស្ទិកដែលប្រើបានតែម្តង ត្រឹមឆ្នាំ ២០២៥

ព័ត៌មាន
លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសថា នៅត្រឹមឆ្នាំ ២០២៥ខាងមុខ ប្រទេសវៀតណាម នឹងឈប់ប្រើប្រាស់ ផលិតផលផ្លាស្ទិកដែលប្រើបានតែម្តង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ