ការប្រមូលពន្ធអាករ​ក្នុង​ប្រទេសថៃ

នាយកដ្ឋានរដ្ឋាករថៃ រំពឹងប្រមូលចំណូលពន្ធអាករបានជាង ១៦,៦ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ត្រឹមខែកញ្ញានេះ


សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបិទបញ្ចប់នៅត្រឹមខែកញ្ញានេះ នាយកដ្ឋានរដ្ឋាករថៃ រំពឹងថា នឹងអាចប្រមូលចំណូលពន្ធអាករបានប្រមាណ១៦,៦ ពាន់លានដុល្លារអាមេរិក ខណៈដែលគិតចាប់ពីខែតុលាឆ្នាំ២០១៩ ដល់ខែសីហាឆ្នាំ២០២០ ចំណូលដែលនាយកដ្ឋានមួយនេះប្រមូលបានមានប្រមាណ ១៦ពាន់លានដុល្លារអាមេរិករួចហើយ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានរដ្ឋាករថៃ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថៃ។
នាយកដ្ឋានរដ្ឋាករថៃ រំពឹងប្រមូលចំណូលពន្ធអាករបានជាង ១៦,៦ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ត្រឹមខែកញ្ញានេះ (រូបភាព៖https://www.thephuketnews.com)
ដោយ

លោក បញ្ចរ៉ា អាណាតាសីល អគ្គនាយក​នាយកដ្ឋាន​រដ្ឋាករថៃ បាន​ឲ្យដឹងថា ការរំពឹង​ថា ចំណូល​ពន្ធអាករ​ដែល​នឹង​ប្រមូលបាន​នៅឆ្នាំសារពើពន្ធ​នាពេលនេះ គឺអាច​នឹង​មាន​ការ​ធ្លាក់ចុះ​ទាប​ជាង​ឆ្នាំសារពើពន្ធ​មុន ជាង ​៦,៥% ឬមានការថយចុះ​ចំណូល​ប្រមាណជាង ១ពាន់លាន​ដុល្លារ។

ផលិតផល​ប្រេង និងឥន្ធនៈ នៅតែជា​ប្រភព​ចំណូល​ដ៏សំខាន់​មួយ នៃការប្រមូលពន្ធអាករ​ក្នុងប្រទេសថៃ ដែលមាន​តម្លៃ​សរុប​ប្រមាណជាង ៦.៣០០ ​លាន​ដុល្លារអាមេរិក។ ដោយសារតែ​មានការ​បើកសេដ្ឋកិច្ច​ឡើងវិញ កំណើននៃចំណូល​​ទេសចរណ៍​ក្នុងស្រុក និង​ការកើនឡើង​នៃ​ការ​លក់​រថយន្ដ នាយករដ្ឋាន​រដ្ឋាករ​រំពឹងថា ចំណូល​ដែល​ប្រមូលបាន​សម្រាប់​ឆ្នាំសាពើពន្ធ​ ដែលនឹង​ត្រូវ​បិទ​បញ្ចប់​នៅក្នុង​ខែ​កញ្ញានេះ អាច​នឹង​កើន​ប្រហាក់ប្រហែល​​ជាង​១៦,​៦ ពាន់​​លាន​​ដុល្លារអាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិប្បកម្មផលិតទឹកម្នាស់ទឹកឃ្មុំស្ទឹងត្រែង មិនអាចបំពេញតម្រូវការទីផ្សារបានទៀងទាត់ ព្រោះកង្វះដើមទុន

ព័ត៌មាន
ដោយសារតែជួបឧបសគ្គខ្វះដើមទុន ក្នុងការពង្រីកផ្ទៃដីដាំម្នាស់ទឹកឃ្មុំបន្ថែម ម្ចាស់កសិដ្ឋាន ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) …

ចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំសម្បើមរបស់វៀតណាម

ព័ត៌មាន
នៅក្នុងចំណោមជាង២០០ ប្រទេស និងដែនដី ដែលវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មបរទេសជាមួយ ប្រទេសចិន នៅតែរក្សាបានជំហរជាទីផ្សារមួយ ក្នុងចំណោមទីផ្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ