ផលិតផលក្នុងស្រុករបស់ថៃ

ថៃរំពឹងថាយុទ្ធនាការជំរុញផលិតផលក្នុងស្រុកនឹងបង្កើតម្លៃក្នុងសេដ្ឋកិច្ចជិត៥៨ពាន់លានដុល្លារ


រាជរដ្ឋាភិបាលថៃ ជឿជាក់ថា យុទ្ធនាការថ្មី ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក Made-in-Thailand ដែលមានន័យថា ផលិតនៅក្នុងប្រទេសថៃ ដែលជាការផ្សព្វផ្សាយជំរុញឲ្យមានការប្រើប្រាស់ផលិតផលក្នុងស្រុកនោះ អាចនឹង បង្កើតតម្លៃនៅក្នុងសេដ្ឋកិច្ចថៃបានដល់ទៅជិត៥៨ពាន់លានដុល្លារអាមេរិក ហើយគម្រោងនេះ នឹងជួយដល់អាជីវកម្មក្នុងស្រុក រួមទាំងសហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងលទ្ធកម្មរបស់រដ្ឋ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
កន្លែងលក់ផ្លែឈើផលិផលថៃ ក្នុងផ្សារទំនើប Icon Siam ក្រុមបាកកងប្រទេសថៃ រូបភាព៖ Xinhua
ដោយ

ជាមួយ​គ្នា​នេះ ក្រសួង​ឧស្សាហកម្ម​របស់​ថៃ បាន​លើក​ឡើង​ដែរ​ថា ប្រតិបត្តិ​ករ​រោងចក្រ និង​កម្មករ​ក៏​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​ផង​ដែរ​។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ថៃ លោក សូ​រី​យ៉ា បាន​និយាយ​ថា មាន​ប្រមាណ​៦​ម៉ឺន​រោងចក្រ​ហើយ ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​ក្រសួង និង​មាន​កម្មករនិយោជិត​ប្រហែល​៥​លាន​នាក់​នៅ​ក្នុង​រោងចក្រ សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​យុទ្ធនាការ​ជំរុញ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​នេះ ហើយ​លោក​ក៏​សង្ឃឹមថា​គម្រោង​នេះ នឹង​កាត់​បន្ថយ​ភាព​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​ផលិតផល​ពី​ខាងក្រៅ​ផង​ដែរ​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ លោក អាក​ខុ​ម បាន​និយាយ​ថា ស្ថិត​ក្រោម​គ្រោង​ការណ៍​នេះ ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ នឹង​ត្រូវ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​មិន​តិច​ជាង​៦០% នៃ​ការ​ប្រើប្រាស់​ផលិតផល​សរុប​នោះ​ទេ​។ ហើយ​បើ​ការ​ប្រើប្រាស់​សម្ភាសន៍​ទាំងនោះ ដូច​ជា​ការ​ប្រើប្រាស់​ដែក​សាងសង់​អគារ ផ្លូវ ឬ​ស្ពាន​អី​ជាដើម​នោះ គឺ​ត្រូវ​ប្រើ​ដែក​ផលិត​ក្នុងស្រុក​ឲ្យ​បាន​ដល់​ទៅ ៩០%​។

អាជ្ញាធរ​ថៃ រំពឹង​ថា​គ្រោង​ការណ៍​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​នេះ នឹង​ជា​ផ្នែក​មួយ​ជួយ​ដល់​ការ​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​វិបត្តិ​កូ​វី​ដ​-១៩ ហើយ​ក៏​ជា​ការ​អភិវឌ្ឍ​នូវ​ប្រសិទ្ធភាព​នៃ​ឧស្សាហកម្ម​ក្នុងស្រុក​ផង​ដែរ​។

ក្រសួង​សេដ្ឋកិច្ច​ថៃ បាន​បែងចែក​កញ្ចប់​ថវិកា ជិត​៥៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០២១ សម្រាប់​គម្រោង​លទ្ធកម្ម​របស់​រដ្ឋ​នេះ​។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ រំពឹង​ថា​ក្រុមហ៊ុន និង​សហគ្រាស​ខ្នាត​តូច និង​មធ្យម ប្រមាណ ១០​ម៉ឺន​ផលិតផល នឹង​ចូលរួម​នៅ​ក្នុង​គម្រោង​យុទ្ធនាការ​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​នេះ នៅ​ឆ្នាំ​២០២១​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផលប៉ះពាល់សេដ្ឋកិច្ចរបស់ហ្វីលីពីនពីការបិទចាក់សោរប្រទេសរយៈពេលវែង

ព័ត៌មាន
នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ បានផ្ទុះរាលដាលខ្លាំង បានបង្ខំឲ្យបណ្ដាប្រទេសជាច្រើនបានជ្រើសយកវិធីសាស្ត្រចាក់សោរបិទប្រទេស ដើម្បីទប់ស្កាត់ការ…

ក្រុងរណបកោះនរាបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធបាន៥០%ហើយដោយគ្មានការរំខានពីជំងឺកូវីដ-១៩

ព័ត៌មាន
ទីក្រុងរណបកោះនរា ដែលជាការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ កំពូលមហាសេដ្ឋីដ៏មានឥទ្ធិពលបំផុតនៅកម្ពុជានោះបច្ចុប្បន្ននេះ នៅតែបន្តសាងសង់ជាធម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ