ប្រទេសថៃ

ថៃរំពឹងថា នឹងអាចនាំចេញអង្ករបានរហូតលើសពី៨លានតោននៅក្នុងឆ្នាំ២០២៣


ថៃដែលកំពុងតែកាន់ដំណែងជាអ្នកនាំចេញអង្ករទីពីរនៅលើពិភពលោកបានអះអាងថា បរិមាណនៃការនាំចេញអង្ករនៅក្នុងឆ្នាំ២០២៣ នេះ អាចលើសពី ៨ លានតោន ខណៈដែល ក្នុង ៤ ខែដើមឆ្នាំ បរិមាណនៃការនាំចេញបានកើនឡើងដល់២លាន៨សែនលានតោន នៅក្នុងតម្លៃសរុប ១ពាន់៥រយលានដុល្លារ ប៉ុន្តែអ្នកជំនាញថៃព្រួយបារម្ភពីបញ្ហាពេលរដ្ឋាភិបាលថ្មីចូលកាន់អំណាច អាចប៉ះពាល់ដល់វិស័យស្រូវអង្ករ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ។
ថៃរំពឹងថា នឹងអាចនាំចេញអង្ករបានរហូតលើសពី៨លានតោននៅក្នុងឆ្នាំ២០២៣
ដោយ

រដ្ឋាភិបាលថៃបាននិយាយថា ការនាំចេញអង្ករបានកើនឡើងដល់ ២លាន៨សែនតោនចាប់ពីខែមករាដល់ខែមេសា ដោយបរិមាណនៃការនាំចេញសម្រាប់រយៈពេលពេញមួយឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថានឹងមានលើសពី ៨ លានតោន។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាឆៃស្រ៊ី ( Anucha Burapachaisri) បានថ្លែងថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អ៊ូចារ មានការភ្ញាក់ផ្អើលចំពោះតួលេខនៃការនាំចេញ ដែលមានតម្លៃជាង ៥១ ពាន់លានបាត ឬ ១,៥ ពាន់លានដុល្លារ ដោយកើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជុំវិញអនាគតទីផ្សារអង្ករថៃក្រោយរដ្ឋាភិបាលថ្មីកើតឡើងបន្ទាប់ពីការបោះឆ្នោត, សមាគមអ្នកនាំចេញអង្ករថៃបាននិយាយថា ខ្លួនមិនអាចឃើញភាពច្បាស់លាស់ណាមួយក្នុងវិធានការដោះស្រាយតម្លៃកសិផលដោយគណបក្សឆ្ពោះទៅមុខ ឬគណបក្សភឿថៃ ដែលអាចជាគណបក្សសំខាន់ពីរក្នុងការបង្កើតរដ្ឋាភិបាលថ្មីនាពេលអនាគតនៅឡើយ។ ពួកគេកំពុងដាក់ចេញនូវអនុស្សរណៈនៃការយោគយល់គ្នា ដែលគ្របដណ្តប់លើផ្នែកគោលនយោបាយសំខាន់ៗ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង។

អគ្គនាយកដ្ឋានពាណិជ្ជកម្មនៅក្នុងស្រុកថៃបានព្យាករណ៍ថា ការនាំចេញអង្ករនៅឆ្នាំ ២០២៣នឹងឈានដល់ ៨ លានតោន កើនឡើងពី ៧,៦៩ លានតោនក្នុងឆ្នាំ ២០២២។

លោក ឧត្តម ស្រ៊ីសាំសុង ( Udom Srisomsong) អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៅក្នុងស្រុក បាននិយាយថា តម្រូវការអង្កររបស់ពិភពលោកពីប្រទេសថៃ នៅតែរឹងមាំ ហើយតម្លៃក៏នៅតែអាចរក្សាបានខ្ពស់។

បច្ចុប្បន្ន ថៃជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។ ទីផ្សារសំខាន់ៗសម្រាប់អង្ករថៃរួមមានអ៊ីរ៉ាក់ ឥណ្ឌូនេស៊ី អាមេរិក អាហ្រ្វិកខាងត្បូង សេណេហ្គាល់ បង់ក្លាដែស ចិន ជប៉ុន កាមេរូន និងម៉ូសំប៊ិក៕




អត្ថបទបន្ទាប់


បានលុយ២ម៉ឺនដុល្លារហើយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បាននាំក្រុមជម្រើសជាតិបាល់ទះ ជិះឧទ្ធម្ភាគចក្រ និងស្នាក់នៅសណ្ឋាគារលំដាប់ ផ្កាយ៥ទៀត

ព័ត៌មាន
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា បានឧបត្ថម្ភប្រាក់ រហូតទៅដល់ $២០០០០ ដល់ក្រុមជម្រើសជាតិបាល់ទះ…

កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលត្រឹមតែជាង ១០លានដុល្លារ ថយចុះ១៤% នៅរយៈពេល៤ខែឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល ៤ខែឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង ១០លានដុល្លារ បានធ្លាក់ចុះរហូត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ