ថៃរំពឹងកំណើនទំហំពាណិជ្ជកម្មតាមព្រំដែន

ថៃរំពឹងកំណើនទំហំពាណិជ្ជកម្មតាមព្រំដែនបន្ដកើនឡើង ៥-៧% នៅឆ្នាំ២០២២


ប្រទេសថៃ រំពឹងថា ពាណិជ្ជកម្មតាមព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា អាចនឹងបន្ដកើនឡើងពី ៥ ទៅ៧ភាគរយបន្ថែមទៀត នៅឆ្នាំ២០២២នេះ ខណៈដែលកាលពីឆ្នាំ២០២១កន្លងទៅ ពាណិជ្ជកម្មតាមព្រំដែននេះមានដល់ទៅ ៥១ពាន់លាដុល្លារ បានកើនដល់ទៅ ៣០% ធៀបនឹងឆ្នាំ២០២០។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានថៃ The nation។
ថៃរំពឹងកំណើនទំហំពាណិជ្ជកម្មតាមព្រំដែនបន្ដកើនឡើង

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ លោក ជូ​រិ​ន បាន​និយាយ​ថា សម្រាប់​ឆ្នាំ​២០២២​នេះ កត្តា​ដែល​នឹង​រួមចំណែក​ដល់​ការ​ពង្រីក​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន រួម​មានការ​បន្ត​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​តំបន់ និង​សកល​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ កម្សោយ​នៃ​ប្រាក់​បាត​ដែល​នឹង​បង្កើន​ការ​ប្រកួតប្រជែង​តម្លៃ​ផលិតផល​នាំ​ចេញ និង​ការ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ ដែល​នឹង​ជួយ​យ៉ាងច្រើន​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​ពី​ប្រទេស​ថៃ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ និង​ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន ដែល​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​ផលិតផល​កសិកម្ម​ថៃ​។

ទន្ទឹម​នេះ លោក​បាន​បន្ត​ទៀត​ថា ដើម្បី​សម្រួល​បន្ថែម​ទៀត​ដល់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ក្រសួង​នឹង​បន្ត​ធ្វើការ​ជាមួយ​ភ្នាក់ងារ​រដ្ឋាភិបាល និង​វិស័យ​ឯកជន ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ដើម្បី​កំណត់​ទីតាំង​អ្នកបញ្ជា​ទិញ ដែល​មាន​សក្តានុពល​នៅ​ក្នុង​ទីផ្សារ​ថ្មី​ៗ ។

លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​ឆ្នាំ​២០២២ ថៃ​រំពឹង​ថា នឹង​បើក​ច្រកព្រំដែន​ដែល​បាន​បិទ​ក្នុងអំឡុងពេល​ផ្ទុះ​កូ​វី​ដ​១៩ ចំនួន ១២ បន្ថែម​ទៀត​។ ពោល​គឺ​ក្នុង​ចំណោម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចំនួន​ជិត ១០០​កន្លែង ដែល​ប្រទេស​ថៃ​បាន​ដាក់​សម្រាប់​ត្រួតពិនិត្យ​ជាមួយ​ប្រទេស​ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា ឡាវ និង​កម្ពុជា គឺ​ទើបតែ​មាន ៤៨ កន្លែង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បើក​ឡើង​វិញ​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​។ 

យ៉ាងណាមិញ ក្រសួង​នឹង​បន្ត​តាមដាន​យ៉ាង​ដិត​ដល់​នូវ​កត្តា​ហានិភ័យ​ចំនួន ២ ដែល​អាច​រារាំង​ដល់​ការ​ពង្រីក​ការ​ជួញដូរ​ឆ្លង​ដែន ទី​១ គឺជា​ស្ថានភាព​មេរោគ​អូ​មី​ក្រុង​ដែល​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ជិតខាង​។ ហើយ​មួយទៀត គឺ​បញ្ហា​សេដ្ឋកិច្ច និង​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ជា​ពិសេស​គោលនយោបាយ​ត្រួតពិនិត្យ​ការ​នាំ​ចូល ដែល​មាន​បំណង​កាត់​បន្ថយ​តុល្យភាព​ឱនភាព​របស់​ប្រទេស​នេះ​។

សូម​ជម្រាប​ថា ទំហំ​ពាណិជ្ជកម្ម​ថៃ​តាម​ព្រំដែន​សរុប​របស់​ថៃ នៅ​ក្នុង​ឆ្នាំ ២០២១ មាន​ចំនួន​ប្រមាណ ៥១​ពាន់​លាន​ដុល្លារ​កើនឡើង ៣០% ធៀប​នឹង​ឆ្នាំ​២០២០ ជាមួយនឹង​ការ​នាំ​ចេញ​កើនឡើង​ជាង ៣៤% មាន​ដល់​ជាង ៣១​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​កើនឡើង​ជិត ២៤% មាន​ដល់ ២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកបញ្ជូនកងទ័ព ៣ពាន់នាក់ទៅអឺរ៉ុបខាងកើតត្រៀមទប់ទល់ការវាយប្រហារពីរុស្សី

ព័ត៌មាន
សហរដ្ឋអាមេរិក បានសម្រេចបញ្ជូនទ័ពជិត៣ពាន់នាក់បន្ថែមទៀតពីលើកម្លាំងដែលខ្លួនកំពុងមានស្រាប់នៅតំបន់អឺរ៉ុបខាងកើត។ កងទ័ពទាំងនេះ នឹងត្រូវដាក់…

ព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកធំៗទាំង ១០ ដែលបានកើតឡើងក្នុងឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជាក្នុងឆ្នាំ ២០២១ ដំណើរការសេដ្ឋកិច្ចពិភពលោកហាក់មានសភាពយឺតក៏ពិតមែន តែវាជាដំណើរមួយដែល សេដ្ឋកិច្ចពិភពលោកបានរួចផុតពីវិបត្តិសេដ្ឋក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ