ការវិនិយោគ​ក្នុងប្រទេសថៃ

ថៃធ្លាក់ចុះការវិនិយោគផ្ទាល់ពីបរទេស ២៩% ក្នុងរយៈពេល ៣ត្រីមាសឆ្នាំ២០២០


គិតចាប់ពីខែមករា ដល់ខែកញ្ញា កន្លងទៅនេះសំណើដាក់ពាក្យសុំធ្វើការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសថៃ មានជាង៣ពាន់ ៨រយលានដុល្លារអាមេរិក ធ្លាក់ចុះ ២៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែ វិបត្តិកូវីដ១៩ បានរារាំងដល់ការសម្រេចចិត្តរបស់វិនិយោគិន។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកថៃ។
ចិនស្នើសុំវិនិយោគនៅប្រទេសថៃកើនឡើង ១០០% (រូបភាព៖ https://www.chiangraitimes.com)
ដោយ

អគ្គលេខាធិការ​នៃក្រុមប្រឹក្សា​វិនិយោគ​ថៃ បានលើក​ឡើងថា ទោះបីជា​មាន​វិបត្តិ​កូវីដ១៩ ​និងបញ្ហា​ផ្ទុះការតវ៉ា​ប្រឆំាង​នៅក្នុង​នយោបាយ​ក្តី វិនិយោគិន​បរទេស​ នៅតែមាន​ចំណាប់​អារម្មណ៍​ក្នុងការ​វិនិយោគ​នៅក្នុង​ប្រទេសថៃ ព្រោះពួកគេ​ពិចារណា​ទៅលើ​គម្រោង​រយៈពេលវែង ជាង​រយៈពេលខ្លី។

ប្រទេសជប៉ុន នៅតែជា​វិនិយោគិន​បរទេស ដែលបាន​បោះទុន​វិនិយោគ​ក្នុង​ប្រទេសថៃ ច្រើន​ជាងគេ​បង្អស់​ប្រមាណ​ ១ពាន់ ២រយ​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រទេសចិន បោះទុន​ប្រមាណ ៧០០លាន​ដុល្លារ​អាមេរិក។

ក្នុងរយៈពេល ៩ខែ​ ដើមឆ្នាំ ២០២០នេះ បើគិត​បញ្ចូលទាំង គម្រោង​វិនិយោគ​ក្នុងស្រុក និងមក​ពីក្រៅ​ប្រទេស គឺមានជាង ១ពាន់គម្រោង សរុបទុន​វិនិយោគ​ប្រមាណ ៧ពាន់ ២រយ​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ១៥% ធៀបនឹង​ពេលដូចគ្នា​កាលពីឆ្នាំមុន ហើយគម្រោង​ភាគច្រើន មានទំហំ​តូច​ជាងមុន។

ជាមួយគ្នានេះ គម្រោង​វិនិយោគ​ថ្មីៗ​មាន ៤៧% នៃ​សំណើ​វិនិយោគ​ទាំងអស់ ខណៈដែរ ៥៣% គឺជា​សំណើ​ពង្រីក​គម្រោង​ដែលមានស្រាប់។

ក្រុមប្រឹក្សា​វិនិយោគថៃ បានគូស​បញ្ជាក់​បន្ថែមថា ទោះបីជា​ការវិនិយោគ​ទូទាំង​សកលលោក ធ្លាក់ចុះ​ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ១៩ក្តី ថៃ នៅតែរំពឹង​ទទួល​បាន​ការវិនិយោគ​ទាំងអស់ ៩ពាន់លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០២០ ដែល​គោលដៅនេះ ទាបជាង​គោលដៅ​ឆ្នាំ ២០១៩ ដល់ទៅ ៦០%។

ទោះយ៉ាងណាក៏ដោយ ថៃ នៅតែរំពឹងថា ការលើក​ទឹកចិត្ត​វិនិយោគ​ពិសេសៗ​ជាច្រើន នឹងអាចទាក់ទាញ និងជំរុញ​ការ​វិនិយោគ បានកាន់​តែ​ច្រើន​បន្ថែមទៀត។

គួរជម្រាបថា កាលពីឆ្នាំ ២០១៩កន្លងទៅ​គម្រោង​វិនិយោគ​សរុប​នៅក្នុង​ប្រទេសថៃ មានជាង ១ពាន់ ៦រយ​គម្រោង ដែលមាន​ទុន​វិនិយោគ​សរុប ២៤ពាន់​លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក ៖ Joe Biden ឈ្នះហើយ បើ​តាមការផ្សាយរបស់សារព័ត៌មានធំៗ

ព័ត៌មាន
នៅមុននេះ​បន្តិច សារព័ត៌មានធំៗនៅលើពិភពលោក ដូចជា BBC របស់អង់គ្លេស, CNN និង CNBC របស់​អាមេរិក បាន​ប្រកាស​ថា លោក Joe Biden (ចូ បៃដិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ