ការឆ្លងក្នុងសហគមន៍​ក្នុងប្រទេសថៃ

ទើបដាក់ចេញផែនការស្តារទេសចរណ៍មិនបានប៉ុន្មានផង ថៃផ្ទុះឆ្លងកូវីដ-១៩ក្នុងសហគមន៍ជាថ្មី


ប្រទេសថៃកំពុងពិចារណាបិទកន្លែងកម្សាន្តនៅទីក្រុងបាងកក និងខេត្តចំនួន ៤០ផ្សេងទៀត ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ក្នុងសហគមន៍ជាថ្មីម្តងទៀត កាលពីទី ៨ ខែមេសា។ ជំងឺកូវីដ-១៩បានផ្ទុះឡើងជាថ្មីក្នុងប្រទេសថៃ នៅក្រោយមួយសប្តាហ៍ប៉ុណ្ណោះ ដែលរដ្ឋាភិបាលលោកប្រយុទ្ធ ផ្តើមអនុវត្តផែនការស្តារទេសចរណ៍ឡើងវិញកាលពីដើមខែមេសា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
បុរសម្នាក់រង់ចាំអ្នកទេសចរនៅឆ្នេរប៉ាតាយ៉ា ក្នុងខេត្តឈុនបុរី ប្រទេសថៃ
ដោយ

អាជ្ញាធរ​ថៃ​ពេល​នេះ កំពុង​ប្រញាប់ប្រញាល់​ដោះស្រាយ​ករណី​ថ្មី​នៃ​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង ក្រោយ​រក​ឃើញ​មនុស្ស ៤០៥​នាក់ វិជ្ជមាន​កូ​វី​ដ​-១៩ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្លឹ​ប​កម្សាន្ត​ពេល​រាត្រី​មួយ​កន្លែង​នាទី​ក្រុង​បាងកក​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​ថៃ ដើម្បី​បិទ​កន្លែង​កម្សាន្ត​ទាំងនោះ ដែល​រួម​មាន​ហាង​ស្រា និង​ខារ៉ាអូខេ រយៈពេល​២​ស​ប្តា​ហ៍​នៅ​ក្នុង​ខេត្ត​ចំនួន​៤០ បូក​រួម​ទាំង​ក្រុង​បាងកក​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កូ​វី​ដ​-១៩​បាន​រាលដាល​ជា​ថ្មី​ស្រប​ពេល​ដែល ថៃ​ទើបនឹង​ផ្តើម​អនុវត្ត​វិធានការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ រួម​មានការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ជាដើម​។ បន្ថែម​លើ​នេះ វា​បាន​បង្ក​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​ចរាចរ​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ប្រទេស ដោយហេតុ​ថា បុណ្យចូលឆ្នាំ​ថ្មី​នឹង​ខិត​ជិត​មក​ដល់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ គ្រា​ដែល​ពលរដ្ឋ​ថៃ​កំពុង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​តាម​បណ្តា​ខេត្ត ហើយ​ថ្មី​ៗ​នេះ​អាជ្ញារ​ថៃ​បាន​បញ្ជាក់​ដែរ​ថា ពលរដ្ឋ​ទាំងនោះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នោះ​ទេ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​។ 

យ៉ាងណាមិញ អាជ្ញាធរ​ថៃ​បាន​បញ្ជាក់​ហើយ​ថា វិធានការ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពី​១៤​ថ្ងៃ​មក​ត្រឹម​១០​ថ្ងៃ ដែល​ទើបបាន​ដាក់​ចេញ​នោះ  ទំនង​នឹង​ត្រូវ​យក​មក​ពិចារណា​ឡើង​វិញ​ថា គួរ​បន្ត​និ​វិធី​បែប​នេះ​ទៀត ឬ​យ៉ាងណា​។

ជុំវិញ​បញ្ហា​រាលដាល​កូ​វី​ដ​-១៩​ជា​ថ្មី​នេះ កោះ​ភូ​កេ​ត​ដែល​បាន​ត្រៀមខ្លួន​ទទួល​ទេសចរ​បរទេស​ក្នុង​ពេល​ខាង​មុខ ក្នុង​គោលដៅ​ស្តារ​ទេសចរណ៍​ឡើង​វិញ​នោះ ក៏​រង​គ្រោះ​ដោយ​ការ​រាលដាល​ជា​ថ្មី​ដូច​គ្នា​ដែរ ដោយ​អាជ្ញាធរ​ទើប​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៨​នាក់​នៅ​កោះ​ភូ​កេ​ត ដែល​មាន​ជាប់​ពាក់ព័ន្ធ​និង​ឆ្លង​បន្ត​ពី​ករណី​ក្លឹ​ប​កម្សាន្ត​នៅ​ក្រុង​បាងកក ហើយ​ក្នុង​នោះ មាន​៤​នាក់ បាន​មក​កម្សាន្ត​នៅ​ក្លឹ​បរា​ត្រី​មួយ​កន្លែង​ទៀត​លើ​កោះ​ភូ​កេ​ត​។

ប្រការ​នេះ​បាន​និង​កំពុង​ចោទ​ជា​បញ្ហា​ដល់​ភ្ញៀវ​ទេសចរ ដែល​មាន​គម្រោង​មក​លេង​កោះ​ភូ​កេ​ត​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ព្រមទាំង​ទេសចរ​ចិន ដែល​បាន​កក់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​មក​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​ថៃ​មួយ​នេះ​នៅ​ខែកក្កដា​ខាង​មុខ​ផង​ដែរ​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​នឹង​មាន​បន្ទុក​ថ្មី​មួយទៀត ដោយហេតុ​ថា កាល​ថ្ងៃ​ពុធ​ទី​៧​មេ​សា ថៃ​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​វា​មាន​វត្តមាន​ដំបូង​នៅ​ប្រទេស​អង់គ្លេស ពេល​នេះ​បាន​ឆ្លង​មក​ដល់​ទឹកដី​ថៃ​ហើយ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Tesla ប្រាប់ចិនថា «កុំបារម្ភព្រោះម៉ាស៊ីនថតមាននៅលើរថយន្តខ្លួនដំណើរការតែនៅអាមេរិកប៉ុណ្ណោះ»

ព័ត៌មាន
ក្រុមហ៊ុន Tesla បានចេញមកបញ្ជាក់ជាថ្មីប្រាប់ទៅកាន់រដ្ឋាភិបាលចិនថា សូមកុំបារម្ភចំពោះកាមេរ៉ាមានដែលមានក្នុងរថយន្ដនេះ ព្រោះវាដំណើរការតែនៅអ…

ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក កើនតិចតួចនៅដើមឆ្នាំ២០២១

ព័ត៌មាន
កាលពីក្នុងឆ្នាំ២០២០កន្លងទៅ អាមេរិកបានឈរលើកំពូលតារាងនៃប្រទេសដែលជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ហើយនៅដើមឆ្នាំ២០២១នេះដែរ បើទោះបីជាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ