វិស័យទេសចរណ៍ថៃ

ថៃ កំពុងពិចារណាយកថ្លៃពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ជិត ១០ដុល្លារ


ក្រសួងទេសចរណ៍ និងកីឡាថៃ កំពុងពិចារណាលើ ការយកពន្ធប្រមាណ ១០ដុល្លារអាមេរិក ឬតិចជាងនេះ ពីភ្ញៀវទេសចរបរទេសម្នាក់ៗ ដែលចូលមកកម្សាន្តនៅក្នុងប្រទេសថៃ ដោយចាត់ទុកជា ការធានារ៉ាប់រងលើហានិភ័យជម្ងឺរាតត្បាត ហើយបញ្ហានេះ អាចនឹងជជែកលម្អិត នៅ ពេលប្រទេសថៃ បើកដំណើរការឡើងវិញ និងសកម្មភាពទេសចរណ៍ចាប់ផ្តើមបន្តជាធម្មតាវិញ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃនៅថ្ងៃនេះ។
ថៃ កំពុងពិចារណាយកថ្លៃពន្ធពីភ្ញៀវទេសចរបរទេសម្នាក់ជិត ១០ដុល្លារ
ដោយ

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ បាន​បញ្ជាក់​ថា ពន្ធ​ថ្មី​នេះ នឹង​ប្រមូល​នៅ​ពេល​ដែល ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​ដល់​ប្រទេស​ថៃ រាប់​បញ្ចូល​ទាំងអស់ ទាំង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ឬ​តាម​ផ្លូវទឹក និង​ផ្លូវគោក​។

ប្រាក់​ចំណូល​ពី​ពន្ធ​នេះ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង មូលនិធិ​ទេសចរណ៍ គ្រប់គ្រង​ដោយ​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ ក្នុង​គោលបំណង​ប្រើប្រាស់​ថវិកា​នេះ អភិវឌ្ឍន៍ និង​កែ​លម្អ​ឡើង​វិញ​នូវ ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដល់ វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ការ​ផ្តល់ ការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ដល់ ភ្ញៀវ​ទេសចរណ៍​ទាំងអស់​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ បាន​បន្ថែម​ទៀត​ថា ពន្ធ​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ      រយៈពេល ២០​ឆ្នាំ ដែល​បាន​ផ្តួចផ្តើម​តាំងពី​ឆ្នាំ ២០១៩​កន្លង​មក​ម្ល៉េះ តែ​ត្រូវ​ពន្យារពេល​មក​ដល់​ពេល​នេះ ដោយសារ​តែ​វិបត្តិ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩​។

យ៉ាងណា​ក៏​ដោយ ក្រសួងទេសចរណ៍​ថៃ បាន​ចាត់តាំង​ឲ្យ សាកលវិទ្យាល័យ ណា​រី​សួន ធ្វើការ​សិក្សា​ជាបឋម អំពី កម្រិត​ថ្លៃ​ពន្ធ​សមរម្យ សម្រាប់​ភ្ញៀវ​ទេសចរ ដោយ​ក្រសួង​កំណត់​មិន​ឲ្យ​លើស​ពី ១០​ដុល្លារ​ក្នុង​ម្នាក់​នោះ​ឡើយ​។​នៅ​ពេល​ការ​សិក្សា​ត្រូវ​បាន​បញ្ចប់ ក្រសួង​នឹង​ដាក់​សំណើ​នេះ​ទៅ គណៈរដ្ឋមន្ត្រី ដើម្បី​អនុម័ត ហើយ​ក្រសួង គ្រោង​នឹង​ប្រកាស​ពន្ធ​ថ្មី​នេះ នៅ​ត្រីមាស​ទី​៤ ឆ្នាំ ២០២០​នេះ​ផង​ដែរ​។

អាជ្ញាធរ​ទេសចរណ៍​ថៃ ក៏​បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា វិធានការ​ថ្មី​នេះ ជា​ផ្នែក​មួយ​នៃ គម្រោង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ថៃ រយៈពេល​វែង ហើយ​បើសិនជា ថៃ ប្រើប្រាស់​ថវិកា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ផ្តល់​អត្ថប្រយោជន៍​ដល់ ភ្ញៀវ​ទេសចរណ៍​នោះ វា​មិនមែន​ជា​ឧបសគ្គ​ទៀត​នោះ​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនវៀតណាមជាច្រើន បានដាក់លក់ក្រុមហ៊ុនក្នុងតម្លៃទាបទៅឲ្យ វិនិយោគិនបរទេស

ព័ត៌មាន
ក្រុមហ៊ុនក្នុងស្រុកវៀតណាមជាច្រើនដែលជួបបញ្ហាប្រឈមនឹងការក្ស័យធន ដោយសារតែមេរោគកូវីដ១៩នោះ គឺកំពុងតែជួបប្រទះនូវ បញ្ហាថ្មីមួយទៀត ដែលចាំបាច់ត្…

ក្រសួងអប់រំនៅតែឲ្យបន្ដពន្យារពេលការបើកសាលាឡើងវិញ ទោះមានការស្នើឲ្យបើកពីគ្រឹះស្ថានសិក្សាក្ដី

ព័ត៌មាន
បន្ទាប់មានការសំណូមពរពីសមាគមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សា សាធារណៈមួយចំនួន ដោយស្នើឲ្យធ្វើការបើកដំណើរការសាលារៀនឡើងវិញ នាសប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ