ប្រាក់ឈ្នួល​នៅប្រទេសថៃកើនឡើង

ប្រាក់ឈ្នួលនៅថៃកើនឡើងនៅឆ្នាំ២០២០ ខណៈការងារមួយចំនួនត្រូវបាត់បង់


ប្រាក់ឈ្នួល នៅក្នុងប្រទេសថៃ នឹងមានការកើនឡើងអប្បបរមា ៥បាតក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ខាងមុខនេះតទៅ តែយ៉ាងណាមិញ មជ្ឈមណ្ឌលស្រាវជ្រាវកសិកន បានបញ្ជាក់ថា យ៉ាងហោចណាស់ ការងារចំនួន៣ម៉ឺនកន្លែង នឹងត្រូវបាត់បង់ដោយសារតែ ការនាំចេញទំនិញរបស់ថៃធ្លាក់ចុះ កំណើនសេដ្ឋកិច្ចចុះទន់ខ្សោយ និងជួបប្រទះនូវគ្រោះរាំងស្ងួត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។
កម្មករថៃធ្វើការនៅក្នុងរោងចក្រតំឡើងម៉ូតូនៅប្រទេសថៃ (https://thethaiger.com)
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវ​កសិកន​បានប៉ាន់​ប្រមាណថា ឆ្នាំ ២០២០ខាងមុខ នឹងមានការបាត់បង់​ការងារ ៣ម៉ឺនកន្លែង​បន្ថែមទៀត ដោយសារតែ​ភាពមិនអំណោយផល​នៃសេដ្ឋកិច្ច ដូចជាក្នុងឆ្នាំ ២០១៩​នេះស្រាប់ គឺមានការបាត់បង់​ការងារ​រហូតដល់ទៅ ១សែនកន្លែង​ឯណោះ។

លោកស្រី ខេវ៉ាលីន វ៉ាងពិចា យ៉ាសុក ជំនួយការ​នាយក​គ្រប់គ្រង មជ្ឈមណ្ឌល​ស្រាវជ្រាវ កសិកន បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ មានការងារ​៧ម៉ឺនកន្លែង ត្រូវបាន​បាត់បង់​ក្នុងវិស័យ​ឧស្សាហកម្ម​ផលិត ហើយសល់ពេល ២ខែ មុនដំណាច់ឆ្នាំនេះ អាចនឹងមាន​ការបាត់បង់ ៣ម៉ឺន​កន្លែងទៀត។

ការកាត់បន្ថយ​ការងារនៅក្នុង​វិស័យ​ឧស្សាហកម្ម គឺដោយសារតែ ការនាំចេញ​ទំនិញ មានការធ្លាក់ចុះ ហើយបើរាប់បញ្ចូល​ទាំង​វិស័យកសិកម្ម និងសេវាកម្ម ចំនួន​ការងារដែល​ត្រូវបាត់បង់ អាចលើស ១សែន​កន្លែងទៅទៀត។

យ៉ាងណាក៏ដោយ គណៈកម្មាធិការ​ប្រាក់ឈ្នួល​ថ្នាក់ជាតិថៃ​បានបញ្ជាក់ថា ការកើន​ឡើងនៃប្រាក់​ឈ្នួល​អប្បបរមា ៥បាតក្នុងមួយថ្ងៃ​អាចនឹងប៉ះពាល់​បន្តិចបន្តួច​ប៉ុណ្ណោះដល់ ការចំណាយ​ផលិតកម្ម​របស់​ក្រុមហ៊ុន​នីមួយៗ ដូច្នេះហើយ​ក្រុមហ៊ុនទាំងអស់ មិនត្រូវបាន​អនុញ្ញាតឲ្យ ដំឡើង​ថ្លៃទំនិញ​របស់ពួកគេនោះទេ។

សូមបន្ថែមថា តាមការស្រាវជ្រាវរបស់​ក្រុមហ៊ុន​កន ហ្វឺរី បានបង្ហាញថា ការកើនឡើង​នៃប្រាក់ឈ្នួល ៥% របស់ថៃ គឺទាបជាង កំណើនមធ្យម​ក្នុងតំបន់​អាស៊ី​បន្តិច ដែលមានអត្រា ៥.៣% ក៏ប៉ុន្តែ កំណើននេះ គឺអាចទទួល​យកបាន​សម្រាប់ បុគ្គលិកនិយោជិត​នៅក្នុងប្រទេសថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនទឹកកម្សាន្តធំជាងគេបង្អស់មិនធ្លាប់មាននៅកម្ពុជា នឹងបើកជាផ្លូវការនៅដើមខែមេសា ឆ្នាំ២០២០

ព័ត៌មាន
សួនទឹកកម្សាន្តដែលមានឈ្មោះថា ហ្គាឌិន ស៊ីធី វ័តធើផាក ដែលជាសួនទឹកកម្សាន្ដធំជាងគេមួយនៅអាស៊ាននឹងបើកសម្ពោធដំណើរការនៅដើមខែមេសា ឆ្នាំ ២០២០ខា…

អង្គការ OPEC និងសម្ព័ន្ធមិត្ត សម្រេចកាត់បន្ថយផលិតកម្មប្រេងកាន់តែច្រើន

ព័ត៌មាន
អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត ដែលដឹកនាំដោយប្រទេសរុស្ស៊ី បានសម្រេចកាត់បន្ថយផលិតកម្មប្រេង ៥សែនបារ៉ែលក្នុងមួយថ្ងៃ បន្ថែមលើចំន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ