គ្រោះថ្នាក់ចរាចរណ៍

តើ​ប្រទេស​ណា​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ចរាចរណ៍​លើ​ដងផ្លូវ​ច្រើន​ជាង​គេ​បំផុត?


នៅ​កម្ពុជា​ ប្រជាជន​ត្អូញត្អែរ​ជា​រឿយៗ​អំពី​បញ្ហា​កកស្ទះ​ចរាចរណ៍ ហើយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​តាមដង​ផ្លូវ ក៏​មាន​ច្រើន​គួរឲ្យ​បារម្ភ។ ប៉ុន្តែ កម្ពុជា​មិនមែន​ជា​ប្រទេស​អាក្រក់​ជាង​គេ​បំផុត​ទេ បើ​និយាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍។ តើ​ប្រទេស​ណា?​
ទិដ្ឋភាព​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ រូបភាព៖ Pixabay.com
ដោយ

របាយ​ការណ៍​​អង្គការ​សុខភាព​ពិភព​លោក (WHO) បង្ហាញ​ថា ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម ហាក់​មាន​កម្រិត​នៃ​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​តាម​ដង​ផ្លូវ​ច្រើន​ជាង​ពីរ​ដង នៃ​បណ្ដា​ប្រទេស​មាន​ការ​អភិវឌ្ឍ។ 

ក្នុង​នោះ ការ​បើកបរ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​គេ​ឲ្យ​ចំណាត់​ថ្នាក់​ថា មាន​កម្រិត​គ្រោះថ្នាក់​ខ្លាំង​ជាង​គេ​បំផុត​លើ​ពិភពលោក ខណៈ​ដែល​ក្នុង​ចំណោម​ប្រជាជន​១​សែន​នាក់​មាន​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ ៣២,២​នាក់។ 

ចំណាត់ថ្នាក់​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​លើ​ការបើក​បរ​តាម​ដង​ផ្លូវ ចេញ​ដោយ​អង្គការ សុខភាព​ពិភព​លោក។

របាយការណ៍​ដដែល​​បញ្ជាក់​ទៀត​ថា ការ​​បង្ក​​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារ​អ្នក​បើកបរ​នៅ​ក្នុង​ប្រទេស​ថៃ គ្មាន​ការ​ប្រុង​ប្រយ័ត្ន និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម។  

ប្រទេស​ដែល​ឈរ​លំដាប់​លេខ​រៀង​បន្ទាប់​ពី​ប្រទេស​ថៃ មាន​ដូចជា អាហ្វ្រិក​ខាង​ត្បូង ម៉ាឡេស៊ី ប្រេស៊ីល ចិន និង​រុស្ស៊ី ជាដើម។ល។ 

យ៉ាងណា​ក៏​ដោយ គេ​មិនមាន​ឃើញ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​ចំណោម​ឈ្មោះ​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​បំផុត​លើ​ការ​បើក​បរ​តាម​ដង​ផ្លូវ​នោះ​ទេ។ 

ប៉ុន្ដែ ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ពេល​ធ្វើ​ដំណើរ ពិសេស​នៅ​រាជ​ធានី​ភ្នំពេញ នៅតែ​ជា​ចំណុច​រសើប​មួយ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់៕




អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ ច្រាន​ចោល​ព័ត៌មាន​​ដែល​ថា​លោក​មាន​ទ្រព្យ​សម្បត្តិ​១៥០០​លាន​ដុល្លារ

ព័ត៌មាន
ថ្មីៗ​នេះ​ មាន​ការចុះផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង​​អំពី​ចំនួន​ទ្រព្យ​សម្បត្តិ​របស់​លោក​ឧកញ៉ា លី ហួរ ប៉ុន្តែ លោក​ឧកញ៉ាបញ្ជាក់​ប្រាប់​ ខេមបូណ…

ក្រុមហ៊ុន​វាយតម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​នៅ​កម្ពុជា​មាន​ជាង​២៥០​ក្រុមហ៊ុន។ ​ភាគច្រើន​មាន​តែ​ឈ្មោះ?

ព័ត៌មាន
ភាព​ល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច បាន​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​និង​សំណង់​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​រីក​ចម្រើន​ជា​ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ