ការលើកលែងទិដ្ឋាការនៅប្រទេសថៃ

ថៃគ្រោងនឹងពិចារាណាលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ


សមាគមអាកាសចរណ៍ប្រទេសថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលពិចារណា ក្នុងការអនុវត្តការលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ ដើម្បីទាក់ទាញទេសចរបរទេសចូលមកប្រទេសថៃឲ្យបានកាន់តែច្រើនឡើងថែមទៀត ខណៈដែលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនទូទាំងសកលលោកកំពុងស្ទុះស្ទា និងប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការដណ្ដើមយកភ្ញៀវទេសចរអន្តរជាតិ ដើម្បីស្ដារវិស័យទេសចរណ៍ ដែលបានខ្ទេចខ្ទាំដោយវិបត្តិកូវីដ១៩។
ថៃគ្រោងនឹងពិចារាណាលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ
ដោយ

ការ​បន្ធូរបន្ថយ​និ​តី​វិធី​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ និង​ការ​ចំណាយ ដូច​ជា​ថ្លៃ​ទិដ្ឋាការ ឬ​ការ​ធ្វើតេស្ត PCR នឹង​ជំរុញ​ឱ្យ​មានការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ពី​សំណាក់​ទេសចរ​អន្តរជាតិ ជា​ពិសេស ការ​លើកលែង​ទិដ្ឋាការ គឺជា​យុទ្ធសាស្ត្រ​មួយ ដែល​នឹង​ជួយ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទៅ​កម្សាន្ដ​នៅ​ប្រទេស​ថៃ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​ក្រោយ​នេះ​ក្នុង​ចំនួន​គោលដៅ​ចំនួន ១០ លាន​នាក់​។

ទន្ទឹម​នេះ ប្រធាន​ក្រុមហ៊ុន Bangkok Airways បាន​និយាយ​ដែរ​ថា ប្រទេស​ថៃ​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​មួយ ដោយសារ​គ្រប់​ប្រទេស​ទាំងអស់​ត្រូវការ​ភ្ញៀវ​ទេសចរ ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​សេដ្ឋកិច្ច ដូចនេះ​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹងបន្ថែម​ទៀត នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ថៃ​។ លោក​បាន​បន្ត​ទៀត​ថា ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​ថៃ​នឹង​ត្រលប់​ទៅ​ដូច​មុន​បាន​តែ ២០% ទៅ ៣០%​ប៉ុណ្ណោះ ទោះបីជា​មានការ​បើក​ដំណើរការ​ឡើង​វិញ ចាប់តាំងពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា​ក៏​ដោយ​។

ដោយឡែក ចំពោះ​ប្រធាន​ផ្នែក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ក្រុមហ៊ុន Thai Lion Air បាន​និយាយ​ថា រដ្ឋាភិបាល​ត្រូវ​តែ​គ្រប់គ្រង​ស្ថានភាព​មេរោគ​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​ប្រទេស​ផ្សេង​ទៀត ដោយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចព្រមព្រៀង​ការ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ជាមួយ​ប្រទេស​ដទៃ​ផង​ដែរ​។

សូម​ជម្រាប​ថា វិស័យ​អាកាសចរណ៍ គឺជា​ឧស្សាហកម្ម​មួយ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត ដោយ​ការ​ផ្ទុះ​ឡើង នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ការ​ជា​វិស័យ​មួយ​ដែល​មានការ​ងើបឡើង​វិញ​យឺត​ជាងគេ​ផង​ដែរ​៕

 អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាខ្វះថវិកា សម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ដែរ ឬទេ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជា ត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ…

អាមេរិកសន្យាបង្កើនកងទ័ព និងបន្ថែមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

ព័ត៌មាន
អំឡុងពេលទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកអាន់តូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ