ថៃ កំពុងត្រៀមបើកច្រកព្រំដែន១១ទីតាំង បន្ថែមទៀត

ថៃ កំពុងត្រៀមបើកច្រកព្រំដែន១១ទីតាំង បន្ថែមទៀត ជាមួយប្រទេសជិតខាង ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម


ក្រសួងពាណិជ្ជកម្មថៃ បានអះអាង នាពេលថ្មីៗនេះថា រដ្ឋាភិបាលបាននិងកំពុងត្រៀមបើកច្រកព្រំដែនបន្ថែមទៀត ១១ទីតាំង ជាមួយប្រទេសជិតខាង ដើម្បីឈានទៅបង្កើនការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែន ខណៈដែលកាលពីខែមិថុនាកន្លងទៅនេះ ទំហំពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែនរបស់ថៃ សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមប្រភព័ត៌មាន ដែលខេមបូណូមីសទទួលបានពីខាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
ក្រសួងពាណិជ្ជកម្មថៃ បានអះអាង នាពេលថ្មីៗនេះថា រដ្ឋាភិបាលបាននិងកំពុងត្រៀមបើកច្រកព្រំដែនបន្ថែមទៀត ១១ទីតាំង ជាមួយប្រទេសជិតខាង

លោក​ជូ​រិ​ន ឡាក់​សា​ណា​វី​សិត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​អះអាង ថា ទំហំ​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ឆ្លងកាត់​ព្រំដែន​នៅ​ខែមិថុនា មាន​ភាពល្អ​ប្រសើរ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ កត្តា​សំខាន់​ដែល​រួមចំណែក​ដល់​កំណើន​ពាណិជ្ជកម្ម​តាម​ព្រំដែន​ទី​១ កិច្ចសហការ​រវាង​ក្រសួងពាណិជ្ជកម្ម និង​វិស័យ​ឯកជន​ក្នុង​ទម្រង់​ជា​គណៈកម្មការ​ពិគ្រោះ​យោបល់​រវាង​ស្ថាប័នរដ្ឋ និង ឯកជន ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា​។

ទី​២. គោលដៅ​រួម​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ព​ន្លឿ​ន​ការ​បើក​ច្រកព្រំដែន​រវាង​ប្រទេស​ថៃ និង​ប្រទេស​ជិតខាង ដើម្បី​សម្រួល​ពាណិជ្ជកម្ម​តាម​ព្រំដែន​។ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ដល់​ខែមិថុនា ឆ្នាំ​២០២១ ច្រកព្រំដែន​ត្រូវ​បាន​បើក​ច្រើន​ជាង​មុន ចាប់ពី ២៥​ប៉ុស្តិ៍​ដល់ ៤៤​ប៉ុស្តិ៍ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩ ដែល​បាន​ជួយ​សម្រួល​ពាណិជ្ជកម្ម​តាម​ព្រំដែន និង ឆ្លងកាត់​ព្រំដែន​។

បើ​តាម​លោក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ​អះអាង​ថា ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​សរុប​របស់​ថៃ នៅ​ក្នុង​ខែមិថុនា​ឆ្នាំ​នេះ មាន​តម្លៃ ២៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ជិត ៤៤% ដែល​ជា​កំណើន​ខ្ពស់​បំផុត សម្រាប់​រយៈពេល ១១​ឆ្នាំ​ចុង​ក្រោយ​។

ទន្ទឹម​គ្នា​នេះ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​នា​ពេល​អនាគត ក្រសួងពាណិជ្ជកម្ម​ថៃ បាន​កំពុង​ព​ន្លឿ​ន​ការ​រៀបចំ​ផែនការ​សកម្មភាព​ជាង ១៣០ សម្រាប់​ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ពិភពលោក (Thai Trade Offices) ដែល​ត្រូវ​បាន​ចាត់តាំង​ជា​អង្គភាព​អនុវត្ត​ជួរ​មុខ សំដៅ​ឈាន​ទៅ​សម្រេច​ចំណូល​ពី​ការ​លក់​មិន​តិច​ជាង ៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ក៏​ដូច​ជា​ការ​ជ្រៀតចូល​ទីផ្សារ​ថ្មី​ៗ ដូច​ជាម​ជ្ឈឹ​ម​បូព៌ា រុ​ស្ស៊ី អា​មេ​រិ​កឡា​ទី​ន ជាដើម​។ 

បន្ថែម​លើ​នេះ ក្រសួងពាណិជ្ជកម្ម​ថៃ ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាក់ទង​ការ​នាំ​ចេញ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន ក្នុង​ទម្រង់​ជា​គណៈកម្មការ​ពិគ្រោះ​យោបល់​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​បង្កើត​កាលានុវត្តភាព​ថ្មី​ៗ សំដៅ​ជំរុញ​ការ​នាំ​ចេញ​របស់​ថៃ​។

តាម​របាយការណ៍​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ថៃ នៅ​៦​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ នៅ​មិន​ទាន់​មាន​តួលេខ​វិជ្ជមាន​នោះ​ទេ បើ​ធៀប​នឹង​៦​ខែ ឆ្នាំ​២០២០ ពោល​គឺ​នៅ​តែ​មាន​អត្រា​ធ្លាក់​ចុះ​១% បើ​ទោះបីជា នៅ​រយៈពេល​ពីរ ទៅ​បី​ខែ​ចុង​ក្រោយ​នេះ ស្ថានភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ហាក់​បង្ហាញ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​បន្ដិច​ក្ដី​។ ជុំវិញ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​នេះ​ដែរ ធ្លាប់​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​អះអាង​ថា មួយ​ផ្នែក​ធំ បណ្ដាល​ពី​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរពេទ្យរាប់រយកន្លែងនៅហ្វីលីពីនហៀរហូរដោយអ្នកជំងឺកូវីដ-១៩ ខណៈករណីឆ្លងហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃច័ន្ទសប្តាហ៍នេះ បានប្រកាសអាសន្នថា មន្ទីរពេទ្យជាច្រើននៅក្នុងប្រទេស កំពុងហូរហៀរទៅដោយអ្នកជំងឺកូវីដ១៩ដ៏ច្រើន ស្ទើ…

ការវិនិយោគនៅថៃហក់ឡើងជិត១៦០% នៅឆមាសទី១ឆ្នាំនេះ ទោះបីកូវីដ-១៩កំពុងរាតត្បាត

ព័ត៌មាន
បើនិយាយពីសំណើសុំវិនិយោគ ប្រទេសថៃ នៅតែធ្វើបានល្អក្នុងការស្រូបទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស បើទោះបីជាកូវីដ-១៩កំពុងរាតត្បាតកាន់តែខ្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ